ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រក​មូលហេតុ​ពិតប្រាកដ​ថា​ សិស្សតូចៗពុល​ដោយសារ​អ្វី?

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​សិស្ស​តូច​ៗ​ប្រុស​-ស្រី​ចំនួន៤០​នាក់​បាន​ពុល ក្អួតចង្អោរចុកពោះ និង​រាក កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា នៅ​សាលា​បឋម​សិក្សា​ទន្លេ​បិទ…

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​សិស្ស​តូច​ៗ​ប្រុស​-ស្រី​ចំនួន៤០​នាក់​បាន​ពុល ក្អួតចង្អោរចុកពោះ និង​រាក កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា នៅ​សាលា​បឋម​សិក្សា​ទន្លេ​បិទ ស្ថិត​ក្នុងភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។

ចំពោះ​ការ​ពុល​នេះ ត្រូវ​បានគេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ចំណីអាហារ​ ដែល​លក់​ក្នុង​សាលា​នៅ​តូប​របស់​អ្នកគ្រូ អុ​ឹ​ប នី អាយុ​៤០​ឆ្នាំ ជា​គ្រូថ្នាក់​ទី​៤«​ក​» ។ ភ្លាម​ៗ សិស្ស​ដែល​ពុល​ទាំងអស់ ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ត្រី ប៉ន់ ស៊ា​ង​ហុ​ី នាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទន្លេ​បិទបានឱ្យ​ដឹង​ថា ស្របពេល​ដែល​សិស្ស​តូច​ៗ​ចេញលេង ​ក៏​នាំ​គ្នា​ទៅ​ទិញ​បាយ​និង​ផឹក​ភេសជ្ជៈ​ Samurai បន្តិច​ក្រោយមក ​ស្រាប់តែ​មាន​អ្នក ខ្លះ​ក្អួតចង្អោរ ខ្លះ​ចុកពោះ រាក​បែកញើស និង​ទន់ដៃទន់ជើង ។ សិស្ស​ពុល​ដំបូង​មាន​ចំនួន​១០​នាក់ តែ​ជា​បន្តបន្ទាប់​ក៏​ឡើង​រហូត​ដល់​៤០​នាក់ ។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា សិស្ស​ភាគច្រើន​ផឹក​ភេសជ្ជៈ Samurai ផលិត​នៅ​ក្នុង​ប្រទេស​យើង ដែល​មាន​ចំនួន​២​ពណ៌​ គឺ​ក្រហម​និង​លឿង និង​មួយ​ចំនួន​ហូប​បាយ ជ្រក់ល្ហុង និង​ប្រហិត​គ្រប់​ប្រភេទ ដែល​ដាក់​លក់ ។ សិស្ស​ដែល​ពុល​ទាំងអស់​មាន​ស្រី​៨​នាក់ ត្រូវ​បាន​អាណាព្យាបាល​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ទន្លេ​បិទ និង​បញ្ជូន​តាម​រថយន្ត​មក​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទន្លេបិទ និងគ្រូ ពេទ្យ​មណ្ឌល​សុខភាព បាន​ទៅ​ជួយ​អន្តរា​គម​ន៌​និង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃការ​ពុល ដោយ​យក​សំណាក​ទៅ​វិភាគ​រក​មូលហេតុ​ឲ្យ​ច្បាស់លាស់ ។

សូម​បញ្ជាក់​ថា កន្លង​មក​ ករណី​ពុល​បែប​នេះមិន​ធ្លាប់​មាន​ទេ​នៅ​តាម​សាលារៀន ។ ចំណែក​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត មាន​ប្រសាសន៍​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល អ្នក​ដែល​ពុល​ចំណីអាហារ​ទាំង​៤០​នាក់ ក្នុង​នោះ​មាន​មនុស្ស​ចាស់​ម្នាក់​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​បាន​យក​សំណាក​ទៅ​ពិនិត្យ​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​ថា​ពុល​ដោយសារ​អ្វី ?

ភេសជ្ជៈ Samurai ជា​ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ច្រើន​រសជាតិ និង​ជាទី​ពេញ​និយម​សម្រាប់​កុមារ​ផង​ដែរ ទោះបីជា​បែប​ណា​វា​គ្រាន់តែ​ជា​ការ​សង្ស័យ​ប៉ុណ្ណោះ ល្គឹក​ណា​មិន​ទាន់​មានការ​អះអាង​ជា​ផ្លូវការ​ណា មួយ​នៅឡើយ ។ រហូតមក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ សិ​ស្សា​នុសិស្ស​ដែល​ពុល​ចំណី​នេះ តាម​គ្រូពេទ្យ​ប្រាប់​ថា បាន​ធូរស្បើយ​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ