ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ដាក់​ពន្ធនាគារជនជាប់ចោទ នួន ជា និងខៀវ សំ​ផ​ន មួយ​ជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គ​ជំនុំជម្រះ​សាលា​ដំបូ​ង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ដែល​ជា​ទូទៅ​គេ​ស្គាល់​ថា​ ជា​សាលាក្តី​ខ្មែរក្រហម នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្តន្ទាទោស​ជន​ត្រូវ​ជាប់ចោទ នួន…

រាជធានី​ភ្នំពេញ ៖ អង្គ​ជំនុំជម្រះ​សាលា​ដំបូ​ង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ដែល​ជា​ទូទៅ​គេ​ស្គាល់​ថា​ ជា​សាលាក្តី​ខ្មែរក្រហម នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្តន្ទាទោស​ជន​ត្រូវ​ជាប់ចោទ នួន ជា និង ខៀវ សំ​ផ​ន អតីត​មេដឹកនាំ​ខ្មែរក្រហម ដាក់​ពន្ធនាគារម្នាក់​ៗ ​​មួយ​ជីវិត​ ក្នុង​សំណុំរឿង​០០២/០២ ។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់សាលាក្តី​ខ្មែរក្រហម ដែល​ត្រូវ​បាន​ចេញផ្សាយ​ជា​៣​ភាសា ។

សវនាការ​ពិនិត្យ​ភស្តុតាង​ក្នុង​សំណុំរឿង​០០២/០២ បាន​ចាប់ផ្តើម​ដោយ​ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៤ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ។ ការ​ជំនុំជម្រះ​រួម​ទាំង​ការ​ស្តាប់​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ផង មាន​រយៈពេល​សរុប​ចំនួន​២៨៣​ថ្ងៃ ។

ក្នុងអំឡុងពេល​សវនាការ​នេះ អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន​១៨៥​នាក់ ក្នុង​នោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន​១១៤​នាក់ ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៦៣​នាក់ និង​អ្នកជំនាញ​ចំនួន​៨​នាក់ ។ សវនាការ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន ដោយ​មាន​សាធារណជន​ចូលរួម​ស្តាប់​និង​តាមដាន​សវនាការ​នេះ​ដោយ​ផ្ទាល់​សរុប​ចំនួន​៨២.៧៨០​នាក់ ។ ជនជាប់ចោទ​ដែល​ត្រូវ​ជំនុំជម្រះ​ក្នុង​សំណុំ​រឿង​០០២/០២ មាន នួន ជា ដែល​ជា​អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំ​ផ​នជា​អតីត​ប្រធាន​​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ ។

បទ​ចោទ​នៅ​ក្នុង​សំណុំរឿង​០០២/០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការ​ចោទ​ប្រកាន់​លើ​អង្គហេតុ​ដូច​តទៅ ៖ ការដ្ឋាន​ការងារ​និង​សហករណ៍​(​សហករណ៍​ត្រាំកក់ ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ការដ្ឋាន​ទំនប់​១ មក​រា និង​ការដ្ឋាន​សាងសង់​ព្រ​លាន​យន្តហោះ​កំពង់ឆ្នាំង​) មន្ទីរ​សន្តិសុខ​និងទីតាំង​​សម្លាប់​មនុស្ស (​មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​) អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ចាម​និង​វៀតណាម ការ​ប្រព្រឹត្ត​ចំពោះ​ពុទ្ធសាសនិកជន និង​អតីតមន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ទូ​ទាំង​ប្រទេស ។

អង្គ​ជំនុំជម្រះ ក៏​បាន​បើក​សវនាការ​ដេញដោល​ពិនិត្យ​ភ័ស្តុតាង​លើ​ការ​ចោទប្រកាន់​អំពី​លក្ខណៈនៃ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​ប្រជា​ធិ​បតេ​យ្យ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណា​ម តួនាទី​របស់​ជន​ជាប់​ចោទ​នៅ​ក្នុងរ​ដ្ឋាភិ​បាល រួម​ទាំង​ភ័ស្តុតាង​ស្តី​ពី​រចនាសម្ព័ន្ធរដ្ឋបាល​និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅ​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ ៕ ​

អត្ថបទសរសេរ ដោយ