ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ទើប​អាយុ​១៧​ឆ្នាំ​ទេ តែ​សកម្ម​ណាស់​ដល់​ថ្នាក់​ប៉ូលិស​២​ខេត្ត​តាម​ចាប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តបន្ទាយមានជ័យ ៖ ដោយ​មានការ​សហការ​ល្អ និង​ផ្តល់​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទាន់​ពេលវេលា ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ខេត្តសៀមរាប ត្រូវ​មក​អស់លក្ខណ៍​នៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។…

ខេត្តបន្ទាយមានជ័យ ៖ ដោយ​មានការ​សហការ​ល្អ និង​ផ្តល់​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទាន់​ពេលវេលា ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ខេត្តសៀមរាប ត្រូវ​មក​អស់លក្ខណ៍​នៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ្ឌ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម​នៅ​ខេត្តសៀមរាប ដោយ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​នគរបាល​ជំនាញ​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ដល់​ការិយាល័យ​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ឈាន​ដល់​ការ​បង្ក្រាប ចាប់​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ។

ជនសង្ស័យ​ទី​១​មានឈ្មោះ ពៅ អី​ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន​, ទី​២-​ឈ្មោះ សាត ឈី​ឡា​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្តព្រះវិហារ ពី​ដើម​រស់​ភូមិ​អូរ​អិ​បិ​ល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​នៅ​ខេត្តព្រះវិហារ និង​ទី​៣-​ឈ្មោះ លាង ហាក់ ហៅ ញ៉ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ខេត្តសៀមរាប ពី​ដើម​រស់នៅ​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជន​ទាំង​៣​នាក់​នេះ​ធ្វើ​សកម្មភាព​ឆក់​នៅ​សៀមរាប​កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ដដែល​គឺ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា បាន​ប្រគល់​ជនសង្ស័យ​ទាំង​៣​នាក់​ឲ្យ​ទៅ​នគរបាល​ការិយាល័យ​ជំនាញ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ