ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជាងដែក​លុយ​ចាយ​មិន​គ្រប់ បែកគំនិត​បន្លំ​ធ្វើ​ជា​សង្ឃ​បាន​លុយ​សុី​ចាយ​ដេក​ផ្ទះសំណាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ជាងដែក​២​នាក់​ប្រាក់ខែ​ចាយ​មិន​គ្រប់គ្រាន់​បែកគំនិត​នាំ​គ្នា​ទៅ​ទិញ​ស្បង់​ចីពរ​មក​គ្រង​ស្លៀកពាក់​បន្លំ​ធ្វើ​ជា​សង្ឃ​ក្លែងក្លាយ​ដើរ​រ៉ៃ​អង្គាស​លុយ​បាន​ដើរ​សុី​ចាយ​ដេក​ផ្ទះសំណាក់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា ដល់​កិត្ត​យស​ដល់​សង្ឃ ព្រះ​អង្គ​ត្រឹមត្រូវ​ដទៃ​ទៀត បែកធ្លាយ​រឿង​ពលរដ្ឋ​តាម​ទាន់​ដឹង​រឿង​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​រត់គេច​ខ្លួន​ម្នាក់​រួច​ប្រគល់​ឲ្យ​អាជ្ញាធរ​សង្កាត់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា…

​រាជធានី​ភ្នំពេញ ៖ ជាងដែក​២​នាក់​ប្រាក់ខែ​ចាយ​មិន​គ្រប់គ្រាន់​បែកគំនិត​នាំ​គ្នា​ទៅ​ទិញ​ស្បង់​ចីពរ​មក​គ្រង​ស្លៀកពាក់​បន្លំ​ធ្វើ​ជា​សង្ឃ​ក្លែងក្លាយ​ដើរ​រ៉ៃ​អង្គាស​លុយ​បាន​ដើរ​សុី​ចាយ​ដេក​ផ្ទះសំណាក់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា ដល់​កិត្ត​យស​ដល់​សង្ឃ ព្រះ​អង្គ​ត្រឹមត្រូវ​ដទៃ​ទៀត បែកធ្លាយ​រឿង​ពលរដ្ឋ​តាម​ទាន់​ដឹង​រឿង​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​រត់គេច​ខ្លួន​ម្នាក់​រួច​ប្រគល់​ឲ្យ​អាជ្ញាធរ​សង្កាត់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​សង្ឃ​ក្លែងក្លាយ​មានឈ្មោះ ធី សី អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ មានស្រុក​កំណើត​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គ​ជ័យ ខេត្តកំពត ត្រូវ​ពលរដ្ឋ​ចាប់ខ្លួន​បាន ។ ចំណែក​សង្ឃ​ក្លែងក្លាយ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​មានឈ្មោះ ភក្តី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​សិប្បកម្ម​ជាមួយ​គ្នា ត្រូវជា​មិត្តភក្តិ មានស្រុក​កំណើត ខេត្តព្រៃវែង ។​

​តាម​សម្តី​យុវជន​កំហូច​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ពិតជា​មានមុខរ​បរជា​ជាងដែក នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ប្រាក់ខែ​ក្នុង​មួយ​ខែ​១៨០​ដុល្លារ តែ​ប្រាក់ខែ​សុី​ចាយ​មិន​គ្រប់គ្រាន់​សម្រាប់​ពួក​គេ​ទាំង​២​នាក់​ក៏​បែកគំនិត​មួយ​នាំ​គ្នា​ទៅ​រក​ទិញ​ស្បង់​ចីពរ​មក​ស្លៀក​គ្រង ហើយ​ដើរ​រ៉ៃ​អង្គាស​លុយ​តាម​ទី​សាធារណៈ​តាម​ភូមិ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ។​

​ទើបតែ​រយៈពេល​៥​ថ្ងៃនេះ​មក​ស​ង្ងំ​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ថ្ងៃ​ឡើង​ស្លៀក​ស្បង​ដើរ​រ៉ៃ​អង្គាស​លុយ​ក្នុងភូមិ​ថ្មគោល ត្រពាំង​ថ្លឹង បាន​លុយ​ក្នុង​មួយ​ថ្ងៃ​ពី​១០​មុឺ​ន​រៀល ទៅ​ជាង​១០​មុឺ​ន​រៀល សុី​ចាយ​ពេល​យប់​ដេក​ផ្ទះសំណាក់ ។​

ហើយ​ទើបតែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា នេះ​ចុះ​ចេញពីផ្ទះ​សំណាក់​នៅ​ម្តុំ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ គោលដៅ​រ៉ៃ​អង្គាស​លុយ​នៅ​ក្នុងភូមិ​ថ្មគោល​ទើបតែ​បាន​លុយ​ជាង​២​មុឺ​ន​រៀល ត្រូវ​បាន​ពលរដ្ឋ​តាម​ទាន់​ដឹង​បែកធ្លាយ​រឿង​ឃាត់ខ្លួន​នាំ​ទៅ​សាលាសង្កាត់​ចោម​ចៅ​២​តែ​ម្តង ។​

​លោក វ៉ា សា​រ៉​ង ចៅសង្កាត់​ចោម​ចៅ​២​បាន​ឲ្យ​ដឹង​ថា ជន​កំហូច​រូប​នេះ​បន្លំ​ស្លៀក​ស្បង់​ចីពរ​ធ្វើ​ជា​សង្ឃ​ក្លែងក្លាយ​ពលរដ្ឋ​ដឹង​រឿង​ចាប់​ឃាត់​នាំ​មក​ប្រគល់​ឲ្យ​អាជ្ញាធរ ហើយ​អាជ្ញាធរ​សង្កាត់​បាន​រាយការណ៍​ទៅ​ការិយាល័យ​ធម្មការ​ខណ្ឌ ដើម្បី​សុំ​ដក​ស្បង់​ចីពរ សម្ភារ​ពាក់ព័ន្ធ​ទុក ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ បញ្ឈប់​នូវ​សកម្មភាព បែប​ប៉ះពាល់​ដល់​វិស័យ​សាសនា ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ រួច​ទើប​អនុញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ