ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ប្តី​ប្រពន្ធ​ស្វិតជើង​រុញ​រទេះ​រើស​អេ​ត​ចាយ​ទទួល​អំណោយ​ពីសប្បុរសជន​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ពិការ​ស្វិតជើង​ទាំង​ប្តី និង​ប្រពន្ធ​ហើយ​ប្រកប​របរ​រើស​អេ​ត​ចាយ​ដើម្បី​ចិញ្ចឹម​ក្រពះ​ដែល​មើលទៅ​មហា​សង្វេគ​បាន​ទទួល​អំណោយ​សប្បុរស​ជា​ថវិការ​ចំនួន​10​ម៉ឺន​រៀល​ពី​លោក សេង គី ផ្ទះ​លក់​ទា​ខ្វៃ​ជ្រូក​ខ្វៃ ដែល​មាន​ទីលំនៅ​ផ្ទះ​លេខ​40 ផ្លូវជាតិ​លេខ​1 សង្កាត់​ច្បារ​អំពៅ…

​ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ពិការ​ស្វិតជើង​ទាំង​ប្តី និង​ប្រពន្ធ​ហើយ​ប្រកប​របរ​រើស​អេ​ត​ចាយ​ដើម្បី​ចិញ្ចឹម​ក្រពះ​ដែល​មើលទៅ​មហា​សង្វេគ​បាន​ទទួល​អំណោយ​សប្បុរស​ជា​ថវិការ​ចំនួន​10​ម៉ឺន​រៀល​ពី​លោក សេង គី ផ្ទះ​លក់​ទា​ខ្វៃ​ជ្រូក​ខ្វៃ ដែល​មាន​ទីលំនៅ​ផ្ទះ​លេខ​40 ផ្លូវជាតិ​លេខ​1 សង្កាត់​ច្បារ​អំពៅ រាជធានី​ភ្នំពេញ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ និង​1​ម៉ឺន​រៀល​ទៀត​ជា​របស់​គ្រួសារ​មួយ​ជា​ជាង​ម៉ូតូ​នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត សរុប​11​ម៉ឺន​រៀល ។​

​គួរ​បញ្ជាក់​ថា គ្រួសារ​ពិការ​ខាងលើ​បុរស​ជា​ប្តី​ឈ្មោះ សួន ទិ​ត្យ អាយុ​30​ឆ្នាំ ស្វិតជើង​ខាងឆ្វេង​ចំណែក​នាង​ជា​ប្រពន្ធ​ឈ្មោះ ពៅ ធីតា អាយុ​29​ឆ្នាំ ស្វិតជើង​ទាំង​សងខាង និង​មានកូន​ស្រី​ម្នាក់​អាយុ​4​ឆ្នាំ ឈ្មោះ ចាន់ សំណាង ។​

​គ្រួសារ​មួយ​នេះ​រស់​អាស្រ័យ​លើ​ការ​រើស​អេ​ត​ចាយ​លក់​តាម​ដងផ្លូវ​ដោយ​នាង​ជា​ប្រពន្ធ​អង្គុយ​លើ​រទេះ និង​មានកា​រ៉ុ​ង​ពីមុខ ប្តី​ជា​អ្នក​រុញ​ពីក្រោយ​រើស​អេ​ត​ចាយ​បណ្តើរ​មើល​ថៃ​កូនស្រី​តូច​ដែល​ដើរ​តាម​ជាមួយ​ផង ។ គ្រួសារ​មួយ​នេះ​សុំ​ដី​គេ​រស់នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ៕

ចុចអាន ៖ សង្វេគ​ពេក​ក្រៃ​ប្តី​ប្រពន្ធ​សុទ្ធតែ​ពិការ​បណ្តើរកូន​តូច​រើស​អេ​ត​ចាយ​ចិញ្ចឹមជីវិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ