ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​រំជួលចិត្ត​…​បើ​រដ្ឋមន្ត្រី​វ័យក្មេង​ម៉ា​ឡេ​ស៊ី​រូប​សង្ហា​ឆ្លើយ​តប​មក​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ចាត់ទុកជា​ស្ត្រី​ខ្មែរ​ដំបូង ​បាន​បង្ហាញ​នូវ​ការ​រំជួលចិត្ត​រហូត​សរ សេរ​លិខិត​ផ្ញើ​តាម Twitter ទៅ​កាន់​លោក Syed Saddiq ជា​រដ្ឋមន្ត្រីក្រសួង​យុវជន…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ចាត់ទុកជា​ស្ត្រី​ខ្មែរ​ដំបូង ​បាន​បង្ហាញ​នូវ​ការ​រំជួលចិត្ត​រហូត​សរ
សេរ​លិខិត​ផ្ញើ​តាម Twitter ទៅ​កាន់​លោក Syed Saddiq ជា​រដ្ឋមន្ត្រីក្រសួង​យុវជន ​និង​កីឡា​ម៉ា​ឡេ​ស៊ី​
ដែល​មាន​វ័យក្មេង​បំផុត​ អាយុ​ទើបតែ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ តែ​ទទួល​បាន​ជោគជ័យ ​សម្រាប់​ការងារ​របស់​លោក ។ ស្ត្រី​ខ្មែរ​រូប​នោះ​ គឺ​អ្នក​នាង​ប្រាក់ មុនី​រ័​ត្ន ដោយ​ប្រាប់​អា​ស័​យ​ដ្ឋា​ន ​ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ប្រទេស​​កម្ពុជា ។

ជុំវិញ​ការ​រំជួលចិត្ត​របស់​ ប្រាក់ មុនី​រ័​ត្ន ក្រៅពី​ការ​ផ្ញើ​សំបុត្រ ​ក៏​មាន​កាដូ​តុក្កតា​Hero ​គួរ​ឱ្យ​​ស្រឡាញ់មួយ​
ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​វ័យក្មេង​រូប​សង្ហា​ម៉ា​ឡេ​ស៊ី​ផង​ដែរ ។ មុនី​រ័​ត្ន​ ដែល​ជា​អ្នក​តាមដាន​គ្រប់​សកម្មភាព​របស់​រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា ទើបតែ​ឡើង​កាន់​តំណែង​ថ្មី​ៗ​នេះ បាន​រៀបរាប់​ទាំង​អារម្មណ៍​រំភើប​របស់​នាង​មក​កាន់​គេហទំព័រ Sabayថា ក្រោយ​ពេល​លោក Syed Saddiq Abdul Rahman បាន​ឆ្លើយ​តប​យ៉ាង​ក្បោះក្បាយ​មក​កាន់​នាង​ គឺ​ធ្វើ​ឱ្យ​​នាង​រំភើប​ខ្លាំង ដែល​ពិបាក​និយាយ​ឱ្យ​ត្រូវ​ថា នាង​រំភើប​កម្រិត​ណា​នោះ ព្រោះ​នាង​​បាន​សម្រេចចិត្ត​ផ្ញើ​សំបុត្រ​ និង​កាដូ​នេះ​​ទៅ​ទាំង​មិន​បាន​រំពឹង​ទុក​ថា លោក​រដ្ឋមន្ត្រី​នឹង​ឆ្លើយ​តប​ឡើយ ព្រោះ​ដឹង​ស្រាប់​ហើយ​ថា ​លោក​មាន​តួនាទី​ជា​អ្វី ហើយ​ភារកិច្ច​លោក​រវល់​ប៉ុណ្ណា​នោះ ។

តែ​អ្វី​ដែល​នាង​មិន​រំពឹង​ទុក គឺ​ស្រាប់តែ​ក្លាយជា​ការ​ពិត ដោយ​លោក​រដ្ឋមន្ត្រី​រូប​សង្ហា​រូប​នេះ ​ឆ្លើយ​តប​ប្រកបដោយ​គុណធម៌​ គួរ​ឱ្យ​​គោរព​បំផុត ។ ត្រង់នេះ​ គឺ​កាន់តែ​ធ្វើ​ឲ្យ​មុនី​រ័​ត្ន ពេញចិត្ត​នឹង​លោក​កាន់តែ​ខ្លាំង​ឡើង​ត្រង់​​ថា លោក​មិន​ប្រកាន់ខ្លួន​ថា ជា​រដ្ឋមន្ត្រី​តួនាទី​ខ្ពស់អ្វី​នោះ​ទេ ដោយ​បាន​ទទួល​កាដូ​នាង​ថែម​ទាំង​អាន​​ខ្លឹមសារ​នៃ​សំបុត្រ​របស់​នាង​ទៀត​ផង ទាំង​នាង​ជា​មនុស្ស​សាមញ្ញ ចំណែក​លោក​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ។

ចំណែកឯ​មូលហេតុ​ នាំ​ឱ្យ​​នាង​សម្រេច​ផ្ញើ​សំបុត្រ​នេះ​ ទៅ​កាន់​លោក Syed Saddiq Abdul Rahman ព្រោះ​នាង​ពេញចិត្ត​ខ្លាំង​បំផុត​ នូវ​អ្វី​ដែល​លោក​មាន​ក្នុង​នាម​ជា​យុវជន​ម្នាក់ ដែល​មាន​វ័យ​ជាង​២០​ឆ្នាំ​សោះ បាន​ខិតខំ​តស៊ូ​រហូត​បាន​ជោគជ័យ ខណៈ​ដែល​យុវជន​ខ្លះ​ ក្នុង​វ័យ​ស្របាល​លោក​កំពុង​តែ​រីករាយ​សប្បាយ​នឹង​ជីវិត​ជា​យុវវ័យ​នៅឡើយ ។ នាង​ប្រាក់ មុនី​រ័​ត្ន បន្ត​ថា​ លោក​បាន​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​នេះ​ បាន​យ៉ាង​ល្អ ដូច​អ្វី​ដែល​លោក​បាន​ឃោសនា​ពេល​បោះ​ឆ្នោត​ គឺ​លោក​ពិតជា​ធ្វើ​បាន​ដូច​អ្វី​ដែល​បាន​និយាយ​មែន ។ លោក​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដល់​យុវជនតែងតែមាន​សារ​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន​ដទៃ​ទៀត ។ ជាក់ស្ដែង​ដូច​ជា​រូប​នាង​មាន​កម្លាំងចិត្ត​ និង​ទឹកចិត្ត​ក៏​ដោយសារ​មាន​រដ្ឋមន្ត្រី​វ័យក្មេង​នេះ​ជា​គំរូ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ​កក្កដា ឆ្នាំ​២០១៨ លោក Syed Saddiq Abdul Rahman បាន​ស្បថ​ចូល​​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​យុវជន​ និង​កីឡា​ថ្មី​របស់​ម៉ា​ឡេ​ស៊ី ។ បុរស​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​រដ្ឋមន្ត្រី​ក្មេង​ជាងគេ​បំផុត ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​បាន​ស្បថ ​ចូល​កាន់​តំណែង​ជាមួយ​អនុរដ្ឋមន្ត្រី​២៣​រូប​ទៀត​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ Sultan Muhammad V ។ ក្នុង​លិខិត​របស់​នាង​ប្រាក់ មុនី​រ័​ត្ន បាន​សរសេរជា​អាទិ៍​ថា ហេតុផល​ដែល​នាង​ខ្ញុំ​សរសេរ​លិខិត​ជូនមក​លោក ពីព្រោះ​ខ្ញុំ​គ្រាន់តែ​ចង់​អរគុណ​ដែល​លោក​បាន​ធ្វើ​ជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​ ដើម្បី​ជំរុញ​យុវជន ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​អរគុណ​ដល់​ឪពុក​ម្តាយ​របស់​អ្នក ​ដែល​បាន​ផ្តល់​កំណើត​អ្នក​មក​លើ​ពិភពលោក​នេះ​ ដើម្បី​ធ្វើ​រឿង​ដ៏​អស្ចារ្យ ។

លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់ឱ្យ​អ្នកដឹង​ថា​ អ្នកជា​អ្នក​បំផុសគំនិត​ខ្ញុំ ព្រោះ​ខ្ញុំ​តែងតែ​ស្តាប់​អ្នកតា​មរយៈ​អុ​ី​ន
​ស្តា​ក្រាម Twitter ហ្វេ​ស​ប៊ុ​ក​ និង​តាម​រយៈ​សារព័ត៌មាន​ផ្សេង​ៗ​ទៀត ។ យោង​តាម​នេះ ខ្ញុំ​ទទួល​បាន​ដំបូ​ន្មាន​ល្អ​ពី​អ្នក ។ វា​ពិតជា​មាន​អត្ថន័យ​ និង​បំផុសគំនិត​ដល់​យុវជន ។ ខ្ញុំ​មិនមែន​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទេ ប៉ុន្តែ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្នក ព្រោះ​អ្នក​គឺជា​អ្នក​បំផុសគំនិត ហើយ​អ្នក​ធ្វើ​អ្វីមួយ​ដោយ​បេះដូង ។ ខ្ញុំ​មាន​មោទ​ន​ភា​ព​ដែល​បាន​ក្លាយជា​អ្នកគាំទ្រ​របស់​អ្នក ។ សូម​បន្ត​ធ្វើ​នូវ​រឿង​ល្អ​ៗ និមិត្តរូប​របស់ខ្ញុំ ។ ឆ្លៀតពេល​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា​ខ្ញុំ​មានឱកាស​មក​លេង​ប្រទេស​ម៉ា​ឡេ​ស៊ី (១៦-២០ ខែតុលា ឆ្នាំ​២០១៨) ខ្ញុំ​បាន​យក​អំណោយ​តូច​មួយ​មក​ជូន​អ្នក ។ វា​គឺជា​វីរបុរស​ដែល​តំណាង​ឱ្យ​អ្នក ដើម្បី​ទប់ទល់​ឧបសគ្គ​នានា ព្រោះ​ខ្ញុំ​ជា​អ្នកគាំទ្រ​ពិតប្រាកដ​របស់​អ្នក ដូច្នេះ​ខ្ញុំ​បាន​កត់​សម្គាល់ថា អ្នកមាន​ការងារ​ជា​ច្រើន​ដើម្បី​បំពេញ​និង​គ្រប់គ្រង​បញ្ហា​ជា​ច្រើន ។

ទោះ​យ៉ាងណា​ក៏​ដោយ សូម​ថែរក្សា​សុខភាព​របស់​អ្នក ។ ខ្ញុំ​សង្ឃឹមថា អ្នក​ចូល​ចិត្ត​អំណោយ​របស់ខ្ញុំ ។ ដោយ​ស្មោះត្រង់ ខ្ញុំ​មាន​បំណង​ចង់​ស្តាប់​សុន្ទរកថា​របស់​អ្នក​ជំនួស​ឱ្យ​ការ​ស្តាប់​តាម YouTube និង​មធ្យោបាយ​ផ្សេង​ៗ​ទៀត ។  វា​ពិតជា​រំភើប​ណាស់ ប្រសិនបើ​ខ្ញុំ​មានឱកាស​ល្អ​មួយ​ ដើម្បី​មើល​និង​ស្តាប់​អ្នក ។ ខ្ញុំ​ពិតជា​ពេញចិត្ត​ចំពោះ​សារ​របស់​អ្នក ​«​យុវជន​មិន​គ្រាន់តែ​ជា​អ្នកដឹកនាំ​នៃ​ថ្ងៃ​ពេល​អនាគត​ទេ ពួក​គេ​គឺជា​អ្នក​ដឹក​នាំ​​នៅ​ថ្ងៃនេះ​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ