ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អញ​ប្រធាន​ផ្សារ​…ជាន់​​ផ្អៀង…គ្មានអាណាធំ​ជាងអញទេ​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកកាសែត​កោះសន្តិភាព​ម្នាក់ បាន​ទទួល​រង​នូវ​ការ​គំរាម​គំ​ហែង​ពី​ប្រធាន​ផ្សារ​ជម្ពូ​វ័ន ប្រើ​អំណាច​ផ្តាច់​ការ មិន​ធ្លាប់​ជួប​សោះ ដោយ​បាន​បញ្ជា​ឱ្យ​ក្រុម​សន្តិសុខ​ឃាត់ខ្លួន និង​ដក​យក​ទូរស័ព្ទ​លុប​រូប​ចោល ខណៈ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​ថតរូប​ពី​សកម្មភាព​ទាស់ទែង​គ្នា​លើ​ដងផ្លូវ​សាធារណៈ ក្នុង​ការ​រៀប​ចំ​សណ្តាប់​ធ្លាប់…

រាជធានី​ភ្នំពេញ ៖ អ្នកកាសែត​កោះសន្តិភាព​ម្នាក់ បាន​ទទួល​រង​នូវ​ការ​គំរាម​គំ​ហែង​ពី​ប្រធាន​ផ្សារ​ជម្ពូ​វ័ន ប្រើ​អំណាច​ផ្តាច់​ការ មិន​ធ្លាប់​ជួប​សោះ ដោយ​បាន​បញ្ជា​ឱ្យ​ក្រុម​សន្តិសុខ​ឃាត់ខ្លួន និង​ដក​យក​ទូរស័ព្ទ​លុប​រូប​ចោល ខណៈ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​ថតរូប​ពី​សកម្មភាព​ទាស់ទែង​គ្នា​លើ​ដងផ្លូវ​សាធារណៈ ក្នុង​ការ​រៀប​ចំ​សណ្តាប់​ធ្លាប់ និង​ការ​លក់ដូរ​នៅ​លើ​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៧ វិច្ឆិកា ស្ថិត​នៅ​តាម​ដងផ្លូវ​មុខ​ផ្សារ​ជម្ពូ​វ័ន ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ការ​រារាំង​ថតរូប នៅ​ទី​សាធារណៈ​នេះ ចាត់ទុកជា​ការ​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​បុគ្គល​មួយ​ចំនួន ដែល​អាង​អំណាច​និង​អាងខ្នង ។ ទោះបីជា​យ៉ាងណា​ក្តី បន្ទាប់​ពី​ទៅ​ស្នាក់​ការ​នោះ លោក​ប្រធាន​ផ្សារ ដែល​មាន​មាឌ​ប៉ិន​ក្របីព្រៃ និង​ជា​អនុប្រធាន​ផ្សារ​បាន​សម្លុត​ឱ្យ​អង្គុយ​ស្ងៀម ដោយ​គំរាម​តាម​អំណាច ។ បន្ទាប់​មក ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​ក្រុម​អ្នកកាសែត​កោះសន្តិភាព​ពី​គ្រប់​ខណ្ឌ ទើប​លោក​ប្រធាន​មាឌ​យក្ស​ធ្វើការ​សម្របសម្រួល និង​សុំ​ទោស ដោយសារ​តែ​មិន​ដែល​ស្គាល់គ្នា​…​ហេ​!​ហេ​!

ប្រធាន​ផ្សារ​ដែល​ប្រើ​អំណាច​ផ្តាច់​ការ​ខាងលើ ឈ្មោះ​លាភ ប៊ុ​ន រិ​ទ្ធ ដែល​គេ​ស្គាល់​ថា ជា​បងប្អូន​ជីដូនមួយ អភិបាលរាជ​​ធានី​ភ្នំពេញ ទើប​ឡើង​កាន់​តំណែង ក្រោយ​ពី​លោក​ឡើង​ធ្វើ​ជា​ចៅហ្វាយ​ក្រុង ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​មុន​ពេល​កើតហេតុ មាន​រថយន្ត​កាម​រី​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​២D-៦៦៨៣​មួយ​គ្រឿង​ចត​តាម​បណ្តោយ​ផ្លូវ​នៅ​មុខ​ផ្សារ ធ្វើ​អោយ​បាត់បង់​សណ្តាប់​ធ្លាប់ ហើយ​កម្លាំង​សន្តិសុខ​ប្រមាណ​៤​ ទៅ​៥​នាក់​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​យក​ចេញ តែ​ម្ចាស់​រថយន្ត​មិន​ព្រមយក​ចេញ និង​បាន​ប្រាប់​ថា ចត​ចូល​ផ្សារ​តែ​មួយ​ភ្លែត​នោះ​ទេ គាត់​ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ឯក ព្រមទាំង​ដក​កាត​បង្ហាញ គឺ​សុំ​ចត​មួយ​ភ្លែត​ទៅ​វិញ​ហើយ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ​ក៏​មាន​ទំនាស់​គ្នា​បែកផ្សែង​រវាង កម្លាំង​សន្តិសុខ និង​មន្ត្រី​យោធា​រូប​នោះ ។ ខណៈនោះ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ម្នាក់​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់ ក៏​បាន​ថត​ពី​សកម្មភាព​ទាស់​គ្នា​បែកផ្សែង​នេះ ក្នុង​គោលបំណង​ល្អ​នោះ​ទេ ។ ទន្ទឹម​ការ​ទាស់​គ្នា​នោះ បុរស​ម្នាក់​មាឌធំ​ខ្មៅ ដែល​គេ​ស្គាល់​ថា ប្រធាន​ផ្សារ​ជម្ពូ​វ័ន បាន​ទៅ​សម្រប​ស​ម្រូ​ល ហើយ​អ្នក​សារព័ត៌មាន​ក៏​បាន​ថត​ពី​សកម្មភាព តែ​ត្រូវ​បាន​លោក​ប្រធាន​ផ្សារ​ដ៏​មាន​អំណាច​សួរនាំ មក​ពី​ខាង​ណា​ថត គ្មាន​ការ​អនុញ្ញាត​ពី​អញ​ប្រធាន​ផ្សារ និង​គំរាម​ឱ្យ​លុប​រូប​ចោល ទោះបី​បាន​ប្រាប់​ថា មក​ពី​អង្គភាព​ណា​ក៏​ដោយ ។

ខណៈនោះ អ្នក​យក​ព័ត៌មាន​មិន​បាន​លុប​ចោល​នោះ​ទេ ព្រោះ​ការ​ថត​នោះ​ទី​សាធារណៈ និង​បន្ត​ថត​ពី​ការ​លក់ដូរ នៅ​តាម​ដងផ្លូវ​បណ្តាល​ឱ្យ​បាត់បង់​សណ្តាប់​សាធារណៈ ហើយ​ត្រូវ​បាន​ប្រធាន​ផ្សារ​ដ៏​មាន​អំណាច​និង​អាងខ្នង​នោះ​បញ្ជា​ឱ្យ​ក្រុម​សន្តិសុខ ចាប់​ក្រៀក​អ្នក​យក​ព័ត៌មាន​នាំ​ទៅ​ស្នាក់​ការ និង​ដកហូត​យក​ទូរ
ស័ព្ទ​ដើម្បី​លុប​រូប​ចោល ។ ដោយសា​តែ​មានការ​អន្តរាគមន៍ លុះ​ក្រោយមក​លោក​ប្រធាន​ផ្សារ ឈ្មោះ​លាភ ប៊ុ​ន​រិ​ទ្ធ និង​ឈ្មោះ​ធិ​ត ធិ​ន គឺជា​មន្ត្រី​នគរបាល​នាយកដ្ឋាន​អង្គរក្ស​ផង​ដែរ ក៏​បាន​សម្របសម្រួល និង​បាន​សុំ​ទោស ។

ការ​សុំ​ទោស​នោះ មិន​អាច​ទទួលយក​បាន​នោះ​ទេ ហើយ​បុគ្គលិក​កោះសន្តិភាព​ម្នាក់​នោះ ដែល​ថត​នៅ​ទី​សារ​ធារ​ណៈ​ប្រាប់​ថា ខ្ញុំ​គ្មាន​ទោស​​ឱ្យ​លោកទេ គឺ​អ្នក​ដែល​មានខ្លួន​ទេ ដែល​ព្យាយាម​បិទ​បាំង​រឿង​អាក្រក់ និង​ភាព​កោងកាច​របស់​ខ្លួន ខ្លាច​គេ​ថតរូប​ផ្សព្វផ្សាយ​ពី​រឿងអាស្រូវ​របស់​ខ្លួន ។

ឱ​! លោក​ប្រធាន​ដ៏​មាន​អំណាច​អើយ​… ជា​អ្នកបម្រើ​ប្រជានុរាស្ត្រ​ដោយ​ផ្ទាល់ បញ្ចេញ​អំណាច​ដាក់​អ្នក​កាសែត​បែប​នេះ​ទៅ​ហើយ​… ចុះ​ទំ​រាំ​ជាមួយ​អាជីវករ​ក្នុង​ផ្សារ​ទៀត​… មិនដឹង​ថា ប្រើ​អំណាច​ធ្ងន់ធ្ងរ​បែប
ណាឡើយ ដែល​យើង​នឹង​បន្ត​ចុះ​ផ្សាយ​ទៀត​រឿង​អាស្រូវ​ទាំង​ឡាយ ដែល​កើត​មាន​​ក្នុង​អាណត្តិ​លោក​ប្រធាន​ផ្សារ​ដ៏​មាន​អំណាច​ម្នាក់នេះ ។ ប្រហែលជា​មាន​តែ​អញ​… ក្រៅពី​អញ មាន​តែ​អញ​ធំ​ជាងគេ​… បក្ស​ពួក​ធំ​ជាងគេ អាណា​ធើ​រ​អី​អញ​…!

អត្ថបទសរសេរ ដោយ