ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាងមុខ​​ស្ងាត់ចឹងទេ​ តែកុំមើលក្នុង​…​​អាប៉ោង បៀរ ហ្គេ​ម​បា.ញ់​ត្រី និង​ជល់មាន់…​៘

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ញៀន​នឹង​ល្បែងស៊ីសង​គ្មាន​ច្បាប់ទម្លាប់​រាប់រយ​នាក់ ​បាន​និង​កំពុង​ប្រមូលផ្ដុំ​គ្នា​សំងំ​ប្រព្រឹត្ត​យ៉ាង​សុខ​សាន្ត ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​មួយ​កន្លែង​​ក្នុងស្រុក​សំពៅ​លូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ ឬសមត្ថកិច្ច​នៅ​ក្នុងស្រុក​នេះ​ឡើយ​ ។ នេះ​បើ​​តាម​ការ​​ទម្លាយឱ្យ​​ដឹង​ពី​មន្ត្រី​មួយ​ចំនួន ​ដែល​មិន​សប្បាយ​ចិត្តនឹង​ការ​ឃុប​ឃិ​ត​ឱ្យ​​មាន​ល្បែងស៊ីសង​យ៉ាង​អាវ៉ាសែ​​នេះ​…

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ញៀន​នឹង​ល្បែងស៊ីសង​គ្មាន​ច្បាប់ទម្លាប់​រាប់រយ​នាក់ ​បាន​និង​កំពុង​ប្រមូលផ្ដុំ​គ្នា​សំងំ​ប្រព្រឹត្ត​យ៉ាង​សុខ​សាន្ត ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​មួយ​កន្លែង​​ក្នុងស្រុក​សំពៅ​លូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ ឬសមត្ថកិច្ច​នៅ​ក្នុងស្រុក​នេះ​ឡើយ​ ។ នេះ​បើ​​តាម​ការ​​ទម្លាយឱ្យ​​ដឹង​ពី​មន្ត្រី​មួយ​ចំនួន ​ដែល​មិន​សប្បាយ​ចិត្តនឹង​ការ​ឃុប​ឃិ​ត​ឱ្យ​​មាន​ល្បែងស៊ីសង​យ៉ាង​អាវ៉ាសែ​​នេះ​ ។

ប្រភព​បាន​ឱ្យ​​ដឹង​ថា ល្បែង​ដែល​កំពុង​បើក​ដំណើរការ​យ៉ាង​ពពាក់ពពូន​ ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​នៅ​ក្នុងស្រុក​សំពៅ​លូន​នេះ គឺ​បាន​ដំណើរការ​ជិត​១​ខែ​​ហើយ ដែល​មាន​ល្បែង​អាប៉ោង បៀរ ហ្គេ​ម​បាញ់​ត្រី និង​សង្វៀន​បញ្ជល់មាន់​៘

មន្ត្រី​មួយ​រូប​បាន​ទម្លាយ​ឱ្យ​ដឹង​ថា កាស៊ីណូ​នោះ​មានច្បាប់​អនុញ្ញាត​ និង​មាន​ម្ចាស់​ឈ្មោះ​នី កន តែ​បើក​ដំណើរការ​មិន​ទៀង​ទាត់​ទេ​ ។ ប៉ុន្តែ​ជិត​១​ខែ​កន្លង​ទៅ​នេះ ក្រុម​អ្នក​ញៀន​ល្បែង​ខាងលើ បាន​ជួល​ទីតាំង​មួយ​ផ្នែក​ខាងក្រោយ​នៃ​កាស៊ីណូ ដើម្បី​បើក​ប្រព្រឹត្ត​ល្បែង​ខុសច្បាប់​នេះ​ ។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ដំបូង​ឡើយ​ក្រុម​អ្នកលេង​ល្បែង​នេះ តែង​ប្រមូលផ្ដុំ​គ្នា​បើក​លេង​ចល័ត ​នៅ​តាម​ផ្ទះ​ ឬ​តាម​ព្រៃ​ចម្ការ ​។ ប៉ុន្តែ​ដោយសារ​មានការ​រំខាន​ពី​អ្នក​សារព័ត៌មាន​ខ្លាំង​​ពេក ទើប​សមត្ថកិច្ច​ណែនាំ​ឲ្យ​មេ​ល្បែង​អាវ៉ាសែ​ទាំងនេះ ចូល​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ ដើម្បី​បិទ​​បាំង​បទល្មើស​ ។

ប្រភព​ដដែល​​​បញ្ជាក់​ថា បើ​តាម​ផ្លូវច្បាប់​ បន​ល្បែង​នៅ​ក្នុង​កាស៊ីណូ មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​​លេង​ឡើយ​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​នៅ​ក្នុង​កាស៊ីណូ​ខាងលើ​នេះ ​ស្ទើរ​៩០% គេ​ឃើញ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ ដែល​ចូល​លេង ដោយ​គ្មាន​មន្ត្រី​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ចុះ​ពិនិត្យ​ឡើយ ​។

បច្ចុប្បន្ន​ ល្បែងស៊ីសង​គ្មាន​ច្បាប់​ស្ទើរ​គ្រប់​ប្រភេទ​ កំពុង​បើក​ដំណើរការ​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​ខាងលើ​នេះ រីឯ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅ​ក្នុងស្រុក​នេះ ត្រូវ​គេ​សង្ស័យ​ថា ទំនង​អាច​ទ​ទូល​បាន​ផល​ប្រ​យោ​ជ​ន៍​​ពី​បទ​ល្មើស​ល្បែងស៊ីសង​នេះ ​ក្រាស់ក្រែល​ហើយទើប​គ្មាន​ការ​ទប់ស្កាត់​ ឬ​បង្ក្រាប​បែប​នេះ​។

ជាមួយនឹង​ការ​រីក​រាលដាល​នៃ​បន​ល្បែងស៊ីសង​គ្មាន​ច្បាប់ ​ដែល​គ្មាន​ការ​បង្ក្រាប​នេះ សម្ដេច​ក្រឡាហោម
ស ខេ​ង តែង​បាន​ចេញ​សេចក្ដីណែនាំ​ ឬ​ក្រើនរំលឹក​ម្ដង​ហើយ​ម្ដងទៀត ដល់​សមត្ថកិច្ច​គ្រប់​ខេត្ត-រាជធានី ត្រូវ​​មាន​វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​ល្បែងស៊ីសង​គ្មាន​ច្បាប់​គ្រប់​ប្រភេទ​ ។

ប៉ុន្តែ​បទបញ្ជា​របស់​សម្ដេច​នេះ ហាក់​មិន​ត្រូវ​បាន​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​តាម​បណ្ដា​ខេត្ត​ យកចិត្តទុកដាក់​ស្ដាប់​ឡើយ ​។ ផ្ទុយ​ទៅ​វិញ​ មាន​តែ​ការ​ឃុប​ឃិ​ត​គ្នា​បើក​ឲ្យ​មាន​បទល្មើស​នេះ ជា​ថ្នូរ​នឹង​ទ​ទូល​បាន​នូវ​ផល​ប្រយោជន៍​។

ដូច្នេះ​ ថ្នាក់ដឹកនាំ​ខេត្ត​គួរ​តែ​មាន​វិធានការ​​ឱ្យបាន​តឹង​រឹង​បំផុត​ ចំពោះ​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន ​ដែល​ស្ថិត​នៅ​ពីក្រោយ​នៃ​បទល្មើស​ល្បែងស៊ីសង​នេះ​ ៕

អត្ថបទសរសេរ ដោយ