ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ដែល​ជាប់​ចំណាត់ថ្នាក់​ប្រណាំង​នៅ​ខេត្ត នឹង​យក​ទៅ​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទូក​ដែល​ជាប់​ចំណាត់ថ្នាក់​ប្រណាំង​នៅ​ខេត្ត និង​យក​ទៅ​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន លើក​ឡើង​ក្នុង​ពិធី​បិទ​ការ​ប្រណាំងទូក​នៅ​ល្ងាច​ថ្ងៃ​ទី​១៥…

ខេត្តបន្ទាយមានជ័យ ៖ ទូក​ដែល​ជាប់​ចំណាត់ថ្នាក់​ប្រណាំង​នៅ​ខេត្ត និង​យក​ទៅ​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន លើក​ឡើង​ក្នុង​ពិធី​បិទ​ការ​ប្រណាំងទូក​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ដងស្ទឹង​បរិវេណ សកល​វិទ្យាល័យ មាន​ជ័យ ក្រុង​សិរី​សោភ័ណ​។ លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍​ថា​៖ ដើម្បី​អបអរសាទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ ដោយ​មានការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ហើយ​ខេត្ត​បាន​រៀបចំ​ការ​ប្រណាំង ទូក​(​ង​) រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ដងស្ទឹង​ក្រោយ​សកល​វិទ្យាល័យ​មាន​ជ័យ​។

លោក​បាន​បញ្ជាក់​ថា​៖ បាន​រៀបចំ​ការ​ប្រណាំងទូក​(​ង​) ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០១៨​នេះ មាន​ចំនួន​២៤​ទូក មាន​ទូក​ចំណុះ​៤​នាក់ មាន​៤​ទូក ទូក​ចំណុះ​៥​នាក់ មាន​៤​ទូក ទូក​ចំណុះ​២២​នាក់ មាន​១៣​ទូក ទូក​ចំណុះ​៤៥​នាក់ មាន​២​ទូក ទូក​ចំណុះ​៦៣​នាក់ មាន​១​ទូក ទូក​ចំណុះ​៦៩​នាក់​មាន​១​ទូក​។ ក្នុង​ឱកាស​ដែល​បិទ​ការ​ប្រណាំងទូក​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ដែល​បាន​រៀបចំ​ការ​ប្រណាំងទូក​ដើម្បី​អបអរសាទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មន្ត្រីរាជការ​កងកម្លាំង​សមត្ថកិច្ច​ដែល​ការពារ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ បាន​ល្អ​ប្រសើរ រហូត​ដល់​ចប់​កម្មវិធី​ពេល​នេះ ហើយ​ទូក​ដែល​ប្រណាំង​ដែល​ជាប់​ចំណាត់ថ្នាក់ នឹង​យក​ទៅ​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ​។

ក្រោយ​កិច្ច​សំណេះសំណាល​រួច​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​ជូន​រង្វាន់​ជ័យ​លា​ភី​លេខ​១​ទូក​ចំណុះ​៦០​នាក់ ទូក​ឈ្មោះ (​មង្គល​បូ​រី​បារមី​នាយ​កន​សន្តិភាព​) ទទួល​បាន​ពាន​១ ទង់​១ ថវិកា​៤​លាន​រៀល មី​២០​កេស ទឹកក្រូច​១០​កេស ទឹកបរិសុទ្ធ​២០​កេស ជូន​រង្វាន់​ជ័យ​លា​ភី​លេខ​២​ទូក​ឈ្មោះ (​ពិសី​មាន​ជ័យ​បារមី​ស្រី​ស្អាត​) ទទួល​បាន​ទង់​១ ថវិការ​៣​លាន​រៀល មី​២០​កេស ទឹកក្រូច​១០​កេស ទឹកបរិសុទ្ធ​២០​កេស​។ ទូក​ចំណុះ​៤៥​នាក់ ជ័យ​លា​ភី​លេខ​១​ទូក​ឈ្មោះ (​ទឹកជោ​សែន​ជ័យ​បារមី​នាគរាជ​) ទទួល​រង្វាន់​ពាន​១ ទង់​១ ថវិការ​២​លាន​រៀល មី​១០​កេស ទឹក​ក្រុ​ច​៥​កេស ទឹកបរិសុទ្ធ​១០​កេស ជ័យ​លា​ភី​លេខ​២​ទូក​ឈ្មោះ (​សំរែក​រាជ​សី​រស្មី​ទេពធីតា​) ទទួល​បាន​ទង់​១ ថវិកា​១​លាន​ប្រាំ​សែន​រៀល មី​១០​កេស ទឹកក្រូច​៥​កេស ទឹក​សុទ្ធ​៥​កេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ