ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មួយ​ក្រុម​ស្ទាក់​ចាប់​រថយន្ត​ចង្កូត​ស្ដាំ អះអាង​ថា​ខ្លួន​ជា​សមត្ថកិច្ច

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មួយ​ក្រុម ដែល​គ្មាន​អ្នកដឹង​អំពី​ភារកិច្ច​ច្បាស់លាស់​បាន​សម្រេច​ទូរស័ព្ទ​ហៅ​មន្ត្រី​គយ​ចល័ត​ឲ្យ​មក​ទ​ទូល​យក​រថយន្ត​ចង្កូត​ស្ដាំ​ម៉ាក​ព្រូស​មួយ​គ្រឿង​យ៉ាង​ប្រញាប់ប្រញាល់ បន្ទាប់​ពី​ចរចា​គ្នា​ជាង​មួយ​ម៉ោង​មិន​ត្រូវ​រូ​វ​ជាមួយ​ម្ចាស់​រថយន្ត ដែល​គេ​សង្ស័យ​ទំនង​«​ចំហៀវ​មិន​ចេញ​ខ្លាញ់​» និង​បែក​ការណ៍​ដល់​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថត​ព្រោងព្រាត កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ…

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មួយ​ក្រុម ដែល​គ្មាន​អ្នកដឹង​អំពី​ភារកិច្ច​ច្បាស់លាស់​បាន​សម្រេច​ទូរស័ព្ទ​ហៅ​មន្ត្រី​គយ​ចល័ត​ឲ្យ​មក​ទ​ទូល​យក​រថយន្ត​ចង្កូត​ស្ដាំ​ម៉ាក​ព្រូស​មួយ​គ្រឿង​យ៉ាង​ប្រញាប់ប្រញាល់ បន្ទាប់​ពី​ចរចា​គ្នា​ជាង​មួយ​ម៉ោង​មិន​ត្រូវ​រូ​វ​ជាមួយ​ម្ចាស់​រថយន្ត ដែល​គេ​សង្ស័យ​ទំនង​«​ចំហៀវ​មិន​ចេញ​ខ្លាញ់​» និង​បែក​ការណ៍​ដល់​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថត​ព្រោងព្រាត កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មួយ​ក្រុម​ស្ទាក់​ចាប់​នោះ ជា​រថយន្ត​ចង្កូត​ស្ដាំ​ម៉ាក​ព្រូស​ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ 0439 មាន​ម្ចាស់​ឈ្មោះ យ៉ា ភេទ​ប្រុស រស់នៅ​ស្រុក​ថ្មគោល​។

ប្រភព​ដដែល​បាន ប្រាប់​ថា កម្លាំង​កងរាជអាវុធហត្ថ​នោះ​ជិះ​រថយន្ត​២​គ្រឿង​ដេញ​ស្ទាក់​ចាប់​រថយន្ត​នេះ​កៀប​ជាប់​មុខក្រោយ​។ គេ​ឃើញ​កម្លាំង​នេះ​ចុះ​ពី​រថយន្ត​ស្លៀកពាក់​ស៊ី​វិល និង​មាន​ខ្លះ​អង្គុយ​សម្ងំ​ក្នុង​រថយន្ត​មិន​ហ៊ាន​ចេញ​ទេ​។ មន្ត្រី​២​នាក់​ត្រូវ​បាន​គេ​ស្គាល់​គឺ​ឈ្មោះ ឡេ​ង ជា​មន្ត្រីខេត្ត និង​ឈ្មោះ រ៉េ​ន ជា​មន្ត្រី​អាវុធហត្ថ​ស្រុក​បាណ​ន់ តែ​គ្មាន​មន្ត្រី​គយ​ណា​ម្នាក់​ចូលរួម​ដំណើរ​ទេ​។ ប្រភព​បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​បាន​ព្យាយាម ហៅ​ម្ចាស់​រថយន្ត​ឲ្យ​ចុះ​ដើម្បី​និយាយ​គ្នា តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ចុះ​ឡើយ​។ គេ​ឃើញ​ភាគី​ទាំង​២​បាន ចរចា​គ្នា​ប្រហែល​១​ម៉ោង រហូត​មាន​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ដល់​ថត​ព្រោងព្រាត ហើយ​ឃើញ​ស្ថានភាព​មិនសូវ អំណោយផល ទើប​សមត្ថកិច្ច​ទូរស័ព្ទ​ហៅ​មន្ត្រី​គយ​ច​ល័យ​ឲ្យ​មក​ទ​ទូល​យក​រថយន្ត​នោះ​ទៅ​ចាត់ការ យ៉ាង​ប្រញាប់​ប្រ​ញល់​បំផុត​។

កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​រថយន្ត​ឈ្មោះ យ៉ា នោះ​បាន​ភ្លាម​ៗ​ទេ​ជុំវិញ​ករណី​នេះ​។ ប៉ុន្តែ​ភ្លាម​ៗ​ដែរ​សាច់ញាតិ​ម្ចាស់​រថយន្ត​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា រថយន្ត​នោះ​មាន​ស្លាក​លេខ និង​បង់ពន្ធ​ស្របច្បាប់ ថែម​ទាំង​បាន​ត្រួតពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ទៀត​ផង​។ ប្រភព​ដដែល​បាន​ប្រាប់​ថា ដំបូង​កម្លាំង​ស៊ី​វិល​មួយ​ក្រុម​នេះ បាន​បើករថយន្ត​ដេញចាប់​រថយន្ត​ម៉ាក​ព្រូស​នេះ សុំ​ពិនិត្យ​កាត​គ្រី​ម្ដង​រួច​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ជិះ​តាម​ចាប់​សួរនាំ​ទៀត​។ ទំនង​បែប​សង្ស័យ​កាត​គ្រី​រថយន្ត​នេះ​ក្លែងក្លាយ ទើប​ពួក​គេ​មិន​អស់ចិត្ត​តាម​ចាប់​ម្ដងទៀត​។ គេ​សង្ស័យ​ក្រុម​នេះ​មាន​បំណង​អ្វីមួយ ទើប​មិន​ស្ងប់ចិត្ត​តាម​ចាប់​ម្ដង​ហើយ​ម្ដងទៀត​ដូច្នេះ​។

ជាមួយ​គ្នា​នេះ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ភា្ល​ម​ៗ​ទេ​ជុំវិញ​ករណី​នេះ​។ ប៉ុន្តែ​លោក អ៊​ន ជ្រី​សៅរ៍​មណ្ឌល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មានការ​ឃាត់​រថយន្ត​ចង្កូត​ស្ដាំ​នេះ​មែន តែ​បាន​ប្រគល់​ឲ្យ​មន្ត្រី​គយ​ច​ល័យ​ហើយ ហើយ​មន្ត្រី​របស់​លោក​ក៏​កំពុង​ដោះស្រាយ​នៅ​ទីនោះ​ដែរ​។ ដោយឡែក​មន្ត្រី​គយ​ច​ល័យ​ដែល​មាន​ស្នាក់​ការ​នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ក៏​មិន​ទាន់​សុំ​ការ​បញ្ជាក់ ពី​ករណី​រថយន្ត​នេះ​បាន​ដែរ ដោយ​មន្ត្រី​គយ​អះអាង​ថា កំពុង​ជាប់រវល់​នៅ​ភ្នំពេញ​។ គូ​រំលឹក​ថា ជុំវិញ​ការ​ស្ទាក់​ចាប់​រថយន្ត​ចង្កូត​ស្ដាំ​តាម​ដងផ្លូវ​នានា នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​នេះ បើ​តាម​ប្រភព​ដ៏​ជាក់លាក់​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន​នេះ​ក៏​មាន​ជន​មួយ​ក្រុម​ជិះ​រថយន្ត​ពី​២​ទៅ​៣​គ្រឿង​ធ្វើ​សកម្មភាព​ស្រ​ដៀង​គ្នា​នេះ​ដែរ​។

ក្រុម​នោះ​បាន​ដេញ​តាម​ចាប់​រថយន្ត​ចង្កូត​ស្ដាំ​មួយ​គ្រឿង​ម៉ាក ISUZU DU-Max ពណ៌​ស ដែល​មាន​ម្ចាស់​រថយន្ត​នោះ​ឈ្មោះ ភ័​ក្រ ភេទ​ប្រុស រស់នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា រថយន្ត​នេះ​ត្រូវ​មនុស្ស​មួយ​ក្រុម​នោះ ស្ទាក់​ចាប់​បាន​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​វាល​ទ្រា ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ហើយ​បាន​នាំ​ម្ចាស់​រថយន្ត​ទៅ​កាន់​កន្លែង​មួយ​គៀប​យក​លុយ​។ បើ​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ថា រថយន្ត​នោះ​គ្មាន​ពន្ធ​នាំ​ចូល​ទេ ហើយ​ត្រូវ​ជន​មួយ​ក្រុម​នោះ​ជំរិត​យក​លុយ​អស់​ប្រហែល​៣​ពាន់​ដុល្លា ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញ មិន​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​គយ​ចាត់ការ​បន្ត​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​រថយន្ត​គ្រប់​ប្រភេទ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ចង្កូត​ស្ដាំ​កាន់តែ​ច្រើន​ឡើង​ៗ កំពុង​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ខេត្តបាត់ដំបង​នា​បច្ចុប្បន្ន​នេះ ហើយ​សុទ្ធតែ​ជា​រថយន្ត​សេរី​ទំនើប​ៗ​ទៀត​ផង​។

អ្នកមាន​មុខរប​ទិញ​លក់​រថយន្ត​បាន​អះអាង​ថា ក្នុង​ចំណោម​រថយន្ត​ចង្កូត​ស្ដាំ​ទាំងនេះ មាន​ជិត​ពាក់កណ្ដាល​គ្មាន​ព័ន្ធ​ទេ ហើយ​ថែម​ទាំង​បំពាក់​ស្លាក​លេខ ក្លែងបន្លំ​ទៀត​ផង​។ ទោះ​យ៉ាងណា​អ្វី​ដែល​មហាជន​កំពុង​ព្រួយបារម្ភ​បំផុត គឺ​វត្តមាន​ក្រុម​មនុស្ស​ដែល​អះអាង​ថា ពួក​ខ្លួន​ជា​សមត្ថកិច្ច​ហើយ​ជិះ​រថយន្ត​ដេញ​តាម​ចាប់​រថយន្ត​ចង្កូត​ស្ដាំ​ជំរិត​ទារ​លុយ​យ៉ាង​ស្របច្បាប់​បំផុត​។ អាជ្ញាធរ​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​គួរតែ​មាន​វិធានការ​តាម​ស្រាវជ្រាវ​វែកមុខ​ក្រុម​នេះ ដើម្បី​បង្ហាញ​ឲ្យ​បានដឹង​ថា តើ​ក្រុម​នេះ​ជា​នរណា ? នៅ​អង្គភាព​ណា ? ព្រោះ​កន្លង​មក​ក្រុម​នេះ​ស្ទាក់​ចាប់​រថយន្ត​ចង្កូត​ស្ដាំ​ដោយ​គ្មាន​អង្គភាព ជំនាញ​សហការ​ជាមួយ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ