ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ ជុង​អ៊ុ​ន ​ទៅ​ពិនិត្យ​ទីតាំង​សាក​អាវុធ​យុទ្ធសាស្ត្រ​មួយ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង រាយការណ៍​នា​ថ្ងៃ​ទី​១៦​វិច្ឆិកា​ថា មេ​ដឹក​នាំ​ប្រទេស​នេះ​លោក​គី​ម​ ជុង​អ៊ុ​ន បាន​ទៅ​ពិនិត្យ​ទីតាំង​សាកល្បង​អាវុធ​យុទ្ធសាស្ត្រ​ដែល​​ផលិត​នា​ពេល​ថ្មី​ៗ​នេះ​។ វា​ជា​ការ​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍​កម្ម​វិធី​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ពុំ​ធ្លាប់​លាតត្រដាង​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង រាយការណ៍​នា​ថ្ងៃ​ទី​១៦​វិច្ឆិកា​ថា មេ​ដឹក​នាំ​ប្រទេស​នេះ​លោក​គី​ម​ ជុង​អ៊ុ​ន បាន​ទៅ​ពិនិត្យ​ទីតាំង​សាកល្បង​អាវុធ​យុទ្ធសាស្ត្រ​ដែល​​ផលិត​នា​ពេល​ថ្មី​ៗ​នេះ​។ វា​ជា​ការ​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍​កម្ម​វិធី​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ពុំ​ធ្លាប់​លាតត្រដាង​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស KCNA និយាយ​ថា អាវុធ​នោះ​ត្រូវ​បាន​សាកល្បង​ដោយ​ជោគជ័យ ហើយ​បញ្ជាក់​ថា​វា​អាច​ការពារ​កូរ៉េ​ខាងជើង ទុកដូចជា​ជញ្ជាំង​ដែក​មួយ។

ការ​ប្រកាស​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ អា​មេ​រិ​ក​និយាយ​ពី​ការ​កំណត់​ឃើញ​ទីតាំង​មី​ស៊ីល​បាលី​ស្ទិ​ក មិន​ប្រកាស​យ៉ាងតិច​១៣​កន្លែង ក្នុង​ចំណោម​ទីតាំង​ទាំង​២០ ដែល​កូរ៉េ​ខាងជើង​មាន​។

លោក​គី​ម​ជុង​អ៊ុ​ន​ពោល​ថា ការ​អភិវឌ្ឍន៍​អាវុធ​នេះ ធ្លាប់​ត្រួតពិនិត្យ​ដោយ​បិតា​លោក​គឺ​លោក​គី​ម​ជុង​អ៊ី​ល ដែល​ពេល​លោក​នៅ​រស់​ផ្ដល់​សារសំខាន់​ពិសេស សម្រាប់​ប្រព័ន្ធ​មី​ស៊ី​ល​នោះ​។

នេះ​ជា​ការ​ចុះ​ទៅ​ពិនិត្យ​លើក​ដំបូង របស់​លោក​គី​ម​ជុង​អ៊ុ​ន​នូវ​ទីតាំង​សាកល្បង​បាលី​ស្ទិ​កមួយ ចាប់តាំងពី​ការ​ជួប​គ្នា​កំពូល​របស់​លោក ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ពី​ថ្ងៃ​ទី​១២​មិថុនា​មក ដោយ​នា​ឱកាស​នោះ​មេដឹកនាំ​ទាំង​២ សន្យា​អនុវត្ត​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ