ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ​បាត់​ខ្លួន​ដល់​ជាង​៦០០​នាក់ ក្រោយ​ឆេះ​ព្រៃ​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ចំនួន​មនុស្ស​បាត់​ខ្លួន​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ហៅ​CAMP FIRE ចំនួន​មនុស្ស​បាត់​ខ្លួន​បាន​កើនឡើង​យ៉ាង​រហ័ស នា​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ​ដល់​ទៅ​៦៣១​នាក់ ខណៈ​បញ្ជី​អ្នក​បាត់​ខ្លួន​ចេញផ្សាយ​នា​ពេល​មុន​នេះ​បន្តិច​ថា​មាន​ត្រឹមតែ​៣០០​នាក់​។…

សហរដ្ឋអាមេរិក ៖ ចំនួន​មនុស្ស​បាត់​ខ្លួន​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ហៅ​CAMP FIRE ចំនួន​មនុស្ស​បាត់​ខ្លួន​បាន​កើនឡើង​យ៉ាង​រហ័ស នា​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ​ដល់​ទៅ​៦៣១​នាក់ ខណៈ​បញ្ជី​អ្នក​បាត់​ខ្លួន​ចេញផ្សាយ​នា​ពេល​មុន​នេះ​បន្តិច​ថា​មាន​ត្រឹមតែ​៣០០​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់​នៅ​CAMP FIRE​នេះ​ឡើង​ដល់​៦៣​នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប នៅ​ទូ​ទាំង​រដ្ឋ​នេះ​នា​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​ឡើង​ដល់​៦៦​នាក់ ដោយសារ​អណ្ដាតភ្លើង​។

នៅ​CAMP FIRE សាកសព​មនុស្ស​៧​នាក់​ថ្មី​ទៀត​ត្រូវ​បាន​រក​ឃើញ រយៈពេល​តែ​១​ថ្ងៃ​។ នៅ​​ទីនោះ​ភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ព្រៃឈើ​អស់​ជាង​៥៧.០០០​ហិ​កតា​រួច​ហើយ ចំណែក​ផ្សែងភ្លើង​ហុយ​ដល់ទី​ក្រុង SACRAMENTO​រដ្ឋធានី​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ស្ថិត​នៅ​ចម្ងាយ​១៣០​គីឡូម៉ែត្រ​ពី​ទីនោះ​។

ចំណែក​នៅ​ភាគ​ខាងត្បូង​រដ្ឋ​នេះ​វិញ គឺ​នៅ​ជិត​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រណសិរ្ស​ភ្លើង​ឆេះ​ព្រៃធំ​មួយទៀត​ហៅ WOOLSEY FIRE មាន​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់ ហើយ​ព្រៃឈើ​ប្រមាណ​ជា​៤០.០០០​ហិ​កតា​រង​ការ​បំផ្លាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ