ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ប្រឈម​ជំងឺ​បេះដូង​ខ្លាំង​ក្នុង​ករណី​មួយ​ចំនួន

5 ឆ្នាំ មុន

ទោះបីជា​កត្តា​ហានិភ័យ​ជា​ទូទៅ សម្រាប់​ជំងឺ​សរសៃឈាម​បេះដូង ដូច​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ និង​ការ​ធាត់​លើស​ធាត់​ទម្ងន់ ប៉ះពាល់​លើ​ស្ត្រី និង​បុរស​ក្តី ប៉ុន្តែ​កត្តា​ដទៃ​ទៀត​អាច​ដើរតួ​នាទី​ចំបង ក្នុង​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​បេះដូង​ចំពោះ​ស្ត្រី​។ ឧទាហរណ៍​នៃ​កត្តា​ហានិភ័យ​អាច​រួម​មាន…

ទោះបីជា​កត្តា​ហានិភ័យ​ជា​ទូទៅ សម្រាប់​ជំងឺ​សរសៃឈាម​បេះដូង ដូច​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ និង​ការ​ធាត់​លើស​ធាត់​ទម្ងន់ ប៉ះពាល់​លើ​ស្ត្រី និង​បុរស​ក្តី ប៉ុន្តែ​កត្តា​ដទៃ​ទៀត​អាច​ដើរតួ​នាទី​ចំបង ក្នុង​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​បេះដូង​ចំពោះ​ស្ត្រី​។
ឧទាហរណ៍​នៃ​កត្តា​ហានិភ័យ​អាច​រួម​មាន ៖

១-ជំងឺ​ទឹកនោមផ្អែម ៖ ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​បេះដូង​ច្រើន​ជាង​បុរស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ។

២-​ភាព​តានតឹង​ផ្លូវចិត្ត និង​ការ​ធ្លាក់​ទឹកចិត្ត​៖ ដួងចិត្ត​របស់​ស្ត្រី​ត្រូវ​បាន​ប៉ះពាល់​ដោយ​ភាព​តានតឹង និង​ការ​ធ្លាក់ទឹក​ចិត្តច្រើន​ជាង​បុរស ។ ការ​ធ្លាក់​ទឹកចិត្ត​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​ក្នុង​ការ​ថែរក្សា​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ និង​ធ្វើ​តាម​ការ​ព្យាបាល​ដែល​បាន​ណែនាំ ។ ដូច្នេះ​សូម​និយាយ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ។

៣-​ការ​ជក់បារី ៖ ចំពោះ​ស្ត្រី ការ​ជក់បារី គឺជា​កត្តា​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​ដែល​ជក់បារី ។

៤-​អសកម្ម ៖ កង្វះខាត​សកម្មភាព​រាង​កាយ គឺជា​កត្តា​ហានិភ័យ​ចម្បង​នៃ​ជំងឺ​បេះដូង ហើយ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា ស្ត្រី​មិនសូវ​សកម្ម​ដូច​បុរស​នោះ​ទេ ។

៥-​ការ​រាំងរដូវ ៖ កម្រិត​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​ទាប​ក្រោយ​អស់​រដូវ អាច​ធ្វើ​ឲ្យ​កត្តា​ហានិភ័យ​កាន់តែ​ខ្លាំង ចំពោះ​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​សរសៃឈាម​បេះដូង ។

៦-​ជំងឺខ្សោយបេះដូង ៖ ស្ថានភាព​នេះ ជា​រឿយ​ៗ​កើតឡើង​ដោយសារ​ស្ថានភាព​ស្ត្រេ​ស​ដែល​អាច​បណ្តាល​ឲ្យ​ធ្ងន់ ប៉ុន្តែ ជា​ធម្មតា​បណ្តាល​មក​ពី​ការ​ខូចខាត​សាច់ដុំ​បេះដូង ។

៧-​ស្ត្រី​ដែល​មាន​ជំងឺ​រលាក ដូច​ជា​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ឬ​ជំងឺ​លុយ​ពី​ស ក៏​អាច​មាន​ហានិ​ភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​ផង​ដែរ ។ ការ​ស្រាវជ្រាវ​កំពុង​តែ​បន្ត ចំពោះ​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដទៃ​ទៀត​ចំពោះ​ស្ត្រី (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ