ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងូតទឹក​ឱ្យ​តា​មុន​រៀបចំ​បុណ្យសព ស្រាប់តែ​ក្រោក​ដឹងខ្លួន​ផ្អើល​ពេញ​ផ្ទះ

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៩៥​ឆ្នាំ​មក​ពី​តំបន់​ប្រជុំជន Rajasthan ក្នុង​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ឲ្យ​កូនចៅ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៩៥​ឆ្នាំ​មក​ពី​តំបន់​ប្រជុំជន Rajasthan ក្នុង​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ឲ្យ​កូនចៅ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​ងើប​ដឹងខ្លួន​ពេល​គេ​កំពុង​ធ្វើ​ពិធី​បុណ្យសព​ជូន​។

លោកតា Bhaktanwalan Ki Dhani បាន​ដួល​សន្លប់​កាលពី​ថ្ងៃ​សៅរ៍​ពេល​រសៀល ក្រោយ​​ពី​ស្រែក​ឈឺទ្រូង​។ គ្រួសារ​របស់​លោកតា បាន​រក​ឃើញ​គាត់​ដេក​ដួល ហើយ​ក៏​ហៅ​គ្រូពេទ្យ​មក​ដល់​ផ្ទះ​។ គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ មុន​ពេល​ប្រកាស​ថា ស្លាប់​បាត់បង់​ជីវិត​។ ដោយ​ដឹង​ថា ស្លាប់​ហើយ អ្នក​ផ្ទះ​ក៏​រៀបចំ​ពិធី​បុណ្យសព ដែល​បាន​ហៅ​តា​អាចារ្យ​មក​ធ្វើ​ពិធី​។កូនចៅ​ប្រុស​ៗ​ក៏​បាន​កោរសក់​ទៅ​តាម​ប្រពៃណី មុន​ពេល​ចាប់ផ្តើម​កម្មវិធី​។

ពេល​កំពុង​ងូតទឹក​ឲ្យ​សាកសព លោកតា Dhani ស្រាប់តែ​ញាក់​ទ្រើ​ត​ៗ ដែល​បាន​ធ្វើ​ឲ្យ​កូនចៅ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ព្រោះតែ​ឃើញ​ដូចនេះ ពួក​គេ​ក៏​បាន​យក​លោក​តា​ទៅ​ដាក់​ដេក​លើ​គ្រែ ហើយ​ក៏​ដឹងខ្លួន​វិញ​។ នេះ​អាច​ថា ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​កើត​មាន​ឡើង​។

លោកតា​ផ្ទាល់​បាន​ប្រាប់​ថា ពេល​នោះ​លោកតា​គ្រាន់តែ​ដេក​ប៉ុណ្ណោះ​។ លោកតា​ពិតជា​ចុក​ទ្រូង​មែន ហើយ​ក៏​បាន​សម្រាក​ដេក​លក់​មួយ​ភ្លែត​។ នេះ​មិន​នឹក​ស្មានថា គ្រូពេទ្យ​ពិនិត្យ​មិន​អស់​អ៊ីចឹង​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ