ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បណ្ដេញ​លោក​ GULEN​ ក្រោយ​សម្លា.ប់​អ្នកកាសែត

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​ ៖ ទូរទស្សន៍​អា​មេ​រិ​ក ​NBC NEWS រាយការណ៍​នា​ថ្ងៃ​ទី​១៥​វិច្ឆិកា​ថា រដ្ឋការ​អា​មេ​រិ​កបាន​ស្វែងរក​មធ្យោបាយ​មួយ ដើម្បី​បណ្ដេញ​ជន​ប្រឆាំង​តួ​ក​គី លោក​FETHULLAH GULEN…

ប្រទេស​តួ​ក​គី​ ៖ ទូរទស្សន៍​អា​មេ​រិ​ក ​NBC NEWS រាយការណ៍​នា​ថ្ងៃ​ទី​១៥​វិច្ឆិកា​ថា រដ្ឋការ​អា​មេ​រិ​កបាន​ស្វែងរក​មធ្យោបាយ​មួយ ដើម្បី​បណ្ដេញ​ជន​ប្រឆាំង​តួ​ក​គី លោក​FETHULLAH GULEN ដែល​រស់នៅ​និរទេស​ក្នុង​សហរដ្ឋអាមេរិក ដើម្បី​បញ្ចុះបញ្ចូល​ក្រុង​អង់កា​រ៉ា​ឲ្យ​ឈប់​ធ្វើការ​គាបសង្កត់​លើ​ក្រុង​រី​យ៉ា​ដ លើ​រឿង​ធ្វើឃាត​អ្នកកាសែត​និង​ជា​ជន​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត លោក​JAMAL KHASHOGGI តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​សេត​វិមាន​បដិសេធ​។

ដោយ​ដកស្រង់​ប្រភព​៤ ទូរទស្សន៍​នោះ​និយាយ​ថា ក្រសួងយុត្តិធម៌​និង​FBI ត្រូវ​បាន​ស្នើ​ឲ្យ​បើក​សំណុំរឿង​ទាក់ទិន​នឹង​សំណើសុំ​ធ្វើ​បត្យាប័ន លោក​GULEN​។ ម្យ៉ាងទៀត​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ស្នើ​ដល់​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង ផ្ដល់​ព័ត៌មាន​ទាំងឡាយ​ស្ដី​ពី​លក្ខន្តិកៈ​គតិយុត្តិ សម្រាប់​ហេតុផល​នៃ​ការ​បណ្ដេញ​លោក​GULEN ចេញ​ជាយថា​ហេតុ។ ​មានការ​ជ្រើសរើស​នានា​ហើយ​មានការ​ជ្រើសរើស​មួយ​ដែល នឹង​ចាប់បង្ខំ​លោក​GULEN​ឲ្យ​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​អា​ត្បូង​។

ទោះ​បី​យ៉ាងណា​មនុស្ស​ម្នាក់​ក្នុង​ផ្ទៃ​សេត​វិមាន​ថ្លែង​ថា សេត​វិមាន​ពុំ​បាន​ធ្វើការ​ពិភាក្សា​ណាមួយ​ទាក់ទិន ទាំង​ការ​ធ្វើ​បត្យាប័ន​លោក​GULEN ទាំង​រឿង​ការ​ស្លាប់​របស់​លោក​KHASHOGGI​។ ប្រមុខរដ្ឋ​តួ​ក​គី​លោក​រី​សី​ុ​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ចាប់​តាំង​ពីយូរ​មក​ហើយ​ទាមទារ​ឲ្យ​ធ្វើ​បត្យាប័ន​លោក​GULEN ដែល​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ចាប់​តាំងពី​ឆ្នាំ​១៩៩៩​មក​។

លោក​អ័​រ​ដូ​ហ្គា​ន​អះអាង​ថា ការ​សម្លាប់​លោក​KHASHOGGI នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​ធ្វើ​តាម​បញ្ជា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។ ក្រុង​អង់កា​រ៉ា​ទាមទារ​ឲ្យ​បញ្ជូន​ពួក​ជនសង្ស័យ ដែល​ចាប់ខ្លួន​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។ រួច​អគ្គរាជអាជ្ញា​ប្រទេស​នេះ នា​ថ្ងៃ​ទី​១៥​វិច្ឆិកា​ស្នើ​ឲ្យ​កាត់ទោស​ប្រហារជីវិត ប្រឆាំង​មនុស្ស​៥​នាក់ ក្នុង​ចំណោម​មនុស្ស​១១​នាក់​ដែល​ជាប់ចោទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ