ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ល​កំពុងតែ​​ពុះផង…តើ​នាងតូចក្តៅ​ប៉ុណ្ណា​ទៅ…!

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​តូច​អាយុ​ទើប​១​ខួប ដែល​រលាក​ទឹក​សម្ល​កំពុង​ពុះ​បណ្តាល​ឱ្យ​ពង​ពេញខ្លួន​ស្ទើរ​រលេះរលួយ​នោះ ពេល​នេះ​បាន​ធូរស្រាល​បន្តិច​វិញ​ហើយ បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​(Emergency) ខេត្តបាត់ដំបង និង​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​តូច​អាយុ​ទើប​១​ខួប ដែល​រលាក​ទឹក​សម្ល​កំពុង​ពុះ​បណ្តាល​ឱ្យ​ពង​ពេញខ្លួន​ស្ទើរ​រលេះរលួយ​នោះ ពេល​នេះ​បាន​ធូរស្រាល​បន្តិច​វិញ​ហើយ បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​(Emergency) ខេត្តបាត់ដំបង និង​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ។ បច្ចុប្បន្ន ក្មេង​ស្រី​តូច​ដ៏​គួរ​ឱ្យ​អាណិត​រូប​នេះ កំពុង​ត្រូវ​បាន​ឪពុក​ម្តាយ​មើលថែ​ទាំ​និង​លាង​របួស​យ៉ាង​យកចិត្តទុកដាក់ ។

សូម​បញ្ជាក់​ថា ហេតុការណ៍​ក្មេង​ស្រី​តូច​រលាក​ទឹក​សម្ល​ក្តៅ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ហើយ​បាន​យក​ទៅ​ដល់​មន្ទីរ​ពេទ្យ​បង្អែកខេត្ត នា​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឆុំ រចនា អាយុ​១​ឆ្នាំ រង​របួស​រលាក​ទឹក​សម្ល​ក្តៅ​ស្ទើរ​ពេញ​ដងខ្លួន ។ ឪពុក​ក្មេង​ស្រី​ឈ្មោះ ជុំ សាន អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​នគរ​បាល​នៅ​អធិការដ្ឋាន​ស្រុក​សំឡូត ម្តាយ​ឈ្មោះ លី​ម ស្រី​ម៉ៅ អាយុ​៤០​ឆ្នាំ ។

លោក ជុំ សាន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិ​ច្ឆិកា​ថា កូនស្រី​តូច​របស់​គាត់​ឈ្មោះ ឆុំ រចនា ត្រូវ​បាន​នាំ​យក​ចេញពី​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ខេត្តបាត់ដំបង​វិញ​ហើយ ដោយសារ​តែ​របួស​ធូរស្រាល​ជាង​មុន​បន្តិច ហើយ​ណាមួយ​ការ​ចំណាយ​ថ្លៃ​ពេទ្យ​អស់​ច្រើន លំបាក​ក្នុង​ការ​ស្នាក់​នៅ​មើលថែកូន ក៏​ដឹក​ត្រឡប់​ទៅ​លាង​របួស​នៅ​ឯ​ផ្ទះ​របស់​គាត់​ក្នុង​ខេត្ត​ប៉ៃលិន​វិញ ។

លោក​បន្ត​ថា លោក​ពិតជា​ភ័យ​បារម្ភ​នឹង​កូន​ខ្លាំង​ណាស់ លុះ​ឃើញ​គ្រូពេទ្យ​រដ្ឋ​មិនសូវ​យកចិត្តទុកដាក់ ក៏​យក​ទៅ​គ្លីនិក​ឯកជន រួច​បញ្ជូន​បន្ត​ទៅ​ខេត្តបាត់ដំបង ។ លោក​ដឹង​ថា គ្រូពេទ្យ​រដ្ឋ​តែងតែ​យឺតយ៉ាវ​ហើយ តែ​ទោះបីជា​យ៉ាងណា​ក្នុង​នាម​ជា​គ្រូពេទ្យ ត្រូវ​តែ​គោរព​តាម​វិជ្ជាជីវៈ ហើយ​សង្គ្រោះ​ក្មេង​ឱ្យ​បាន​ទាន់​ពេល​សិន រួច​សិ​មឪពុក​ម្តាយ​រក​ទិញ​ថ្នាំ​តាម​ក្រោយ​ទៀត ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​ថា ចំពោះ​បង់​រុំ​របួស​និង​បង់​កំ​ប្រេស្ស​មិនខ្វះ​ទេ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​គ្រូពេទ្យ​ប្រាប់​ឱ្យ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ទៅ​រក​ទិញ​តែ​ស្ប្រ៉ា​យ​បាញ់​ឱ្យ​ត្រជាក់​សាច់​ប៉ុណ្ណោះ ដោយសារ​នៅ​ក្នុង​មន្ទីរពេទ្យ​អត់​មាន ។

ស្ប្រ៉ា​យ​ដែល​បាញ់​ឱ្យ​ត្រជាក់​គេ​ដាក់​លក់​នៅ​តាម​ឱសថស្ថាន មិនមែន​ជា​ស្ប្រ៉ា​យ​សម្រាប់​បាញ់​ពេល​ធ្វើ​កម្ម​វិធី​ខួបកំណើត​នោះ​ដែរ ព្រោះ​ស្ប្រ៉ា​យ​បាញ់​ឱ្យ​ត្រជាក់​នេះ​មាន​សារជាតិ​ថ្នាំពេទ្យ​សម្រាប់​ជួយ​ដល់​ស្បែក​ដែល​​រលាក​នោះ​បាន​ធូរស្រាល ឹ​៕

អត្ថបទសរសេរ ដោយ