ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​​ព្យាយាម​ទប់ស្កាត់​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ស្រី​លង្កា​ទិញ​សណ្តែកសៀង​ពី​សហរដ្ឋអាមេរិក​ប្រមាណ​៣​ពាន់​តោន​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រទេស​ចិន​បាន​ទិញ​ប្រមាណ​៣២​លាន​តោន ប៉ុន្តែ​បច្ចុប្បន្ន សហរដ្ឋអាមេរិក​ស្ទើរតែ​មិន​បាន​លក់​សណ្តែកសៀង​ឲ្យ​ទៅ​ប្រទេស​ចិន​ទេ បន្ទាប់​ពី​មានការ​ដាក់​ពន្ធ​២៥% កាលពី​ខែកក្កដា​កន្លង​មកនេះ ។ ការ​សម្រេច​នេះ​កើត​មាន​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កលើ​ផលិតផល​ចិន​ដោយ​លោក​ប្រធានាធិបតី…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ស្រី​លង្កា​ទិញ​សណ្តែកសៀង​ពី​សហរដ្ឋអាមេរិក​ប្រមាណ​៣​ពាន់​តោន​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រទេស​ចិន​បាន​ទិញ​ប្រមាណ​៣២​លាន​តោន ប៉ុន្តែ​បច្ចុប្បន្ន សហរដ្ឋអាមេរិក​ស្ទើរតែ​មិន​បាន​លក់​សណ្តែកសៀង​ឲ្យ​ទៅ​ប្រទេស​ចិន​ទេ បន្ទាប់​ពី​មានការ​ដាក់​ពន្ធ​២៥% កាលពី​ខែកក្កដា​កន្លង​មកនេះ ។

ការ​សម្រេច​នេះ​កើត​មាន​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កលើ​ផលិតផល​ចិន​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ។

កសិករ​អា​មេ​រិ​ក​ត្រូវការ​ទីផ្សារ​ទំហំ​ស្មើ​ស្រី​លង្កា​ដល់​ទៅ​១១.០០០​ដង​ដើម្បី​អាច​ជំនួស​ទីផ្សារ​ចិន​បាន ។ កសិករ​មួយ​ចំនួន​តូច​បាន​បោះបង់​ការ​រង់ចាំ​ដំណោះស្រាយ​ផ្នែក​ការទូត និង​បាន​ចាប់ផ្តើម​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ។ ពួក​គេ​កំពុង​តែ​ដាក់​សម្ពាធ​លើ​តំណាង​រាស្ត្រ ចូលរួម​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​បរទេស ខណៈ​ដែល​បោះបង់​ការងារ​ក្នុង​កសិដ្ឋាន​របស់​ខ្លួន ។

យោង​តាម​ក្រសួងកសិកម្ម​របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ពី​កសិកម្ម​របស់​សហរដ្ឋអាមេរិក​នឹង​ធ្លាក់​ចុះ​ដល់​៦៥,៧​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ឬ​ទាប​ជាង​៥​ឆ្នាំ​មុន​ដល់​ទៅ​៤៧% ។

ដោយ​ប្រទេស​ចិន​តែងតែ​ទិញ​ប្រមាណ​៦០%​នៃ​ការ​នាំ​ចេញ​សណ្តែកសៀង​សរុប​របស់​សហរដ្ឋអាមេរិក កសិករ​ទាំងនេះ​ដឹង​ថា​ពួក​គេ​នឹង​ជួប​ឧបសគ្គ ហើយ​ការ​ព្យាយាម​កសាង​​ទំនាក់ទំនង​ពាណិជ្ជកម្ម​ថ្មី​ៗ​នឹង​ត្រូវការ​ពេល​ជា​ច្រើន​ឆ្នាំ ។

លោក Doug Schroeder កសិករ​ម្នាក់​នៅ Bellflower នៃ​រដ្ឋ Illinois បាន​ឲ្យ​ដឹង​ថា ៖« ប្រសិនបើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​អតិថិជន​ងាក​ចេញពី​នយោបាយ ពួក​យើង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជឿជាក់​យើង​បាន បើ​ទោះជា​ពួក​គេ​មិន​ជឿជាក់​លើ​រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​ដោយ ។

ប្រសិនបើ​ពួក​យើង​អាច​ធ្វើ​ដូច្នេះ ពួក​គេ​នឹង​នៅ​តែ​ចង់​ទិញ​ពី​ពួក​យើង​ដដែល​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ត្រូវ​បាន​បញ្ចប់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ