ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​តូច​ៗនាំគ្នា​រត់​ចេញ​ទាន់ កុំ​អី​អស់ទាំង​ជីវិត​ក្មេង​តូច​ៗ​ទាំងនោះ​ទៀត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គ្រួសារ​មួយ​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​ខ្ទេចខ្ទី​ទាំងស្រុង​គ្មាន​សល់​អ្វី​ឡើយ ខណៈ​ហូប​អាហារ​ល្ងាច​រួច​ដុត​ភ្លើងទៀន​ទុក​ចោល​នៅ​ក្នុងផ្ទះ​រួច​នាំ​ប្រពន្ធ​ដើរទៅ​សាក​ថ្មពិល​នៅ​ឯ​ផ្ទះ​អ្នក​ជិតខាង លុះ​ឃើញ​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​នៅផ្ទះ​របស់​ខ្លួន​ដោយ​សង្ស័យ​ថា ភ្លើងទៀន​ដួល​រលំ​ក៏​ប្រញាប់រ​ត់ទៅ​មើល ស្រាប់តែ​ទៅ​ដល់​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្តង ។ ហេតុការណ៍​សង្ស័យ​ភ្លើងទៀន​ដួល​រលំ​ឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១៣…

ខេត្ត​ប៉ៃលិន ៖ គ្រួសារ​មួយ​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​ខ្ទេចខ្ទី​ទាំងស្រុង​គ្មាន​សល់​អ្វី​ឡើយ ខណៈ​ហូប​អាហារ​ល្ងាច​រួច​ដុត​ភ្លើងទៀន​ទុក​ចោល​នៅ​ក្នុងផ្ទះ​រួច​នាំ​ប្រពន្ធ​ដើរទៅ​សាក​ថ្មពិល​នៅ​ឯ​ផ្ទះ​អ្នក​ជិតខាង លុះ​ឃើញ​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​នៅផ្ទះ​របស់​ខ្លួន​ដោយ​សង្ស័យ​ថា ភ្លើងទៀន​ដួល​រលំ​ក៏​ប្រញាប់រ​ត់ទៅ​មើល ស្រាប់តែ​ទៅ​ដល់​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្តង ។

ហេតុការណ៍​សង្ស័យ​ភ្លើងទៀន​ដួល​រលំ​ឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ជន​រង​គ្រោះ​មានឈ្មោះ ឈុំ ស៊ី​ណាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ ស៊ូ សុខា អាយុ​៣៥​ឆ្នាំ​ដែរ ជា​មេផ្ទះ ហើយ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​សាង់​ពី​ឈើ​ប្រក់​ស័ង្កសី ។

បើ​យោង​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ក្រោយ​ពេល​ពួក​គាត់​ពិសា​បាយ​ពេល​ល្ងាច​រួច ពួក​គាត់​បាន​យក​ពិល​ទៅ​សាក​ថ្ម​នៅផ្ទះ​អ្នក​ជិតខាង ដោយ​អោយ​កូន​តូច​ៗ​នៅ​លើ​ផ្ទះ ហើយ​ក្រោយ​ពេល​ដែល​គាត់​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​ផ្ទះ​របស់​គាត់​ឆេះ​ស្ទើរ​ទាំងស្រុង​បាត់​ទៅ​ហើយ ។ ពេល​នោះ​កូន​ៗ​របស់​ពួក​គាត់​នាំ​គ្នា​រត់គេច​ចេញពីផ្ទះ​ដោយ​អ្នកខ្លះ​ខំប្រឹង​យក​ទឹក​ទៅ​ពន្លត់ ខ្លះ​ទៀត​ស្រែកយំ​មិនដឹង​ធ្វើ​យ៉ាងណា ក៏​បណ្តោយ​ឱ្យ​ឆេះ​តាម​ចិត្ត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្ទះ​របស់​ពួក​គាត់​ពុំ​មាន​មាន​ភ្លើង​អគ្គី​ស​នី​ប្រើប្រាស់​នោះ​ទេ ហើយ​តាម​ការ​សន្និដ្ឋាន​របស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ល្វា​បាន​សង្ស័យ​ថា ករណី​ខាងលើ​នេះ​បណ្តាល​មក​ពី​ការ​ដួល​រលំ​ទៀន​ដែល​ជន​រង​គ្រោះ​បាន​ដុត​បំភ្លឺ​ក្នុងផ្ទះ​រួច​ទុក​ចោល ។ នេះ​សំណាង​ហើយ ដែល​មិន​ឆេះ​ស្លាប់​កូន​ៗ​ដែល​នៅ​ចាំផ្ទះ កុំ​អី​ផ្ទះ​ក៏​អស់ កូន​ៗ​ក៏​ឆេះ​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ