ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅផ្ទះ​ជិត​គ្នាសោះ​ វាយ​និ​ង​កា.ប់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ពីរ​នាក់​បាន​វាយ និង​កាប់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​នគរបាល​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ​ទាំង​ពីរនាក់​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា​ ២០១៨ នៅ​ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល…

ខេត្តកណ្តាល ៖ បុរស​ពីរ​នាក់​បាន​វាយ និង​កាប់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​នគរបាល​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ​ទាំង​ពីរនាក់​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា​ ២០១៨ នៅ​ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

បុរស​ទាំង​២​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ ដោក ទី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើករថយន្ត មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួស​ក្បាល​១ កន្លែង និង​កដៃ​ឆ្វេង​១​កន្លែង ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហេង ចាន់​ណា ហៅ​ញ៉ា​ញ់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ បាន​រង​របួស​ក្បាល​១​កន្លែង ពកថ្ងាស​១​កន្លែង និង​ជាំភ្នែក​ទាំង​សងខាង​។

នគរបាល​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ទាំង​ពីរ​នាក់​ខាងលើ​បាន​ផឹកស៊ី​កន្លែង​ផ្សេង​គ្នា ដោយ​ផ្ទះ​នៅ​ជិត​គ្នា មាន​ទំនាស់​ពាក្យ​សំដី​នឹង​គ្នា ពេល​នោះ​ឈ្មោះ​ហេង ចាន់​ណា បាន​ទាញ​កាំបិត​ខ្វែវ​មក​កាន់ បន្ទាប់​មក​ឈ្មោះ ដោក ទី​ន ស្ទុះ​មក​ចាប់​កាំបិត ព្រមទាំង​វាយ​ឈ្មោះ ហេង ចាន់​ណា ត្រូវ​មុខជា​ច្រើន​ដៃ ហើយ​ឈ្មោះ​ហេង ចាន់​ណា បានរ​ត់ទៅ​យក​កាំបិត​បុ័ងតោ​ពី​ផ្ទះ​របស់​ខ្លួន​មក​កាប់​ឈ្មោះ ដោក ទី​ន បណ្តាល​ឱ្យ​ត្រូវ​របួស​ចំ​ក្បាល​១​កន្លែង និង​ត្រូវ​កដៃ​ឆ្វេង​១​កន្លែង ហើយ​ឈ្មោះ ដោក ទី​ន បាន​ចាប់​កាំ​បិត​ ហើយ​បាន​កាប់​ទៅ​ឈ្មោះ ហេង ចាន់​ណា វិញ​ត្រូវ​ចំ​ក្បាល​១​កន្លែង ។

ពេល​នោះ​ឈ្មោះ​ប៊​ន វិបុល និង​ឈ្មោះ​មឿ​ន ថា ចូល​មក​ជួយ​ចាប់​បំបែក ក្រោយមក​កម្លាំង ប៉ុស្តិ៍​ព្រែក​តា
​ម៉ា​ក់​និង​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់​ខាងលើ​បញ្ជូន​មក​អធិការដ្ឋាន​នគរ
បាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ