ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​កែ​ច្នៃ​ដឹកឈើ​ក្រឡាប់​សង្កត់​អ្នកបើកបរ​នៅ​ហ្នឹង​កន្លែង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បើកបរ​គោ​យន្ត​កែ​ច្នៃ​ដឹកឈើ​ពេញ​ប្រៀប​មិន​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​សង្កត់​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធម្ម​បំផុត ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ថ្ម ស្ថិត​ក្នុងភូមិ​យ៉ែ​ម…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បើកបរ​គោ​យន្ត​កែ​ច្នៃ​ដឹកឈើ​ពេញ​ប្រៀប​មិន​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​សង្កត់​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធម្ម​បំផុត ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ថ្ម ស្ថិត​ក្នុងភូមិ​យ៉ែ​ម ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ​គោយន្ត​កែ​ច្នៃ​ដឹកឈើ​ពេញ​ប្រៀប​តែ​ម្តង​ដោយ​បើកបរ​មិន​ប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង ហើយ​សង្កត់​លើ​អ្នកបើកបរ​ម្នាក់​នោះ​ស្លាប់​យ៉ាង​អាណោចអាធម្ម​បំផុត ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​អ្នកបើកបរ​នោះ​ឈ្មោះ វ៉ា​ន់ កុសល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់​រស់នៅ​ភូមិ​ដី​ឡូ​តិ៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំ​ផាត់ ខេត្ត​រតនគីរី ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដែរ រួច​ក៏​បាន​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ