ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​រាងចាល​…! ចេញ​មក​វិញ​សម្ងំ​ក្នុងផ្ទះ​សំណាក់​ខ្លាំង​លើស​ដើម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ប្រាកដ​ថា ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ហើយ​បាន​ចាប់​យក​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ដើម្បី​ឲ្យ​កែប្រែ​អ​នា​ត​គ​ឡើង​វិញ​បាន​១០០​ភាគរយ​នោះ​ទេ មាន​ខ្លះ​ក៏​កែចិត្ត​គំនិត ខ្លះ​ចេញ​មក​វិញ​ខូច​កាន់​ខ្លាំង ។ ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ មិន​ប្រាកដ​ថា ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ហើយ​បាន​ចាប់​យក​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ដើម្បី​ឲ្យ​កែប្រែ​អ​នា​ត​គ​ឡើង​វិញ​បាន​១០០​ភាគរយ​នោះ​ទេ មាន​ខ្លះ​ក៏​កែចិត្ត​គំនិត ខ្លះ​ចេញ​មក​វិញ​ខូច​កាន់​ខ្លាំង ។

ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​មាន​លាភ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លទ្ធផល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហាក់ ហ៊ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ហើយ​នៅ​ជាប់​ខ្លួន​គេ​មាន​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE ប្រមាណ​៤​ខាំ​ដែល​រូបគេ​បាន និង​កំពុង​ត្រៀម​ទុក​លក់​ឲ្យ​មនុស្ស​ម្នាក់​ទៀត ។

ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ទើប​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ទើបនឹង​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន ហើយ​ម្តងនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​សង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​តុលាការ​ចេញ​ដីកា​ឃុំ​ដាក់​ពន្ធនាគារ រង់ចាំ​ការ​កាត់ទោស​ទៅ​តាម​បទល្មើស​ដែល​រូបគេ​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ