ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​១​ខ្នង​ទុក​ចោល​យូរ​ឆ្នាំ​ព្រោះ​សាងសង់​គ្មាន​គុណភាព​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សាលារៀន​មួយ​ខ្នង​សាងសង់​ពី​ថ្ម​ប្រក់​ក្បឿង​ត្រូវ​គេ​ទុក​ចោល​ជា​យូរ​ឆ្នាំ​ហើយដោយ​សារ​ការ​សាងសង់​គ្មាន​គុណភាព​ដំបូល​មើលឃើញ​មេឃ តាម​បន្ទប់​មាន​ស្នាម​ប្រេះ សិស្ស​មិន​ហ៊ាន​ចូល​រៀន ព្រោះ​ខ្លាច​ជួប​គ្រោះថ្នាក់ ។ សាលារៀន​ខាងលើ ស្ថិត​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​បន្ទាយ​មាន​ឬ​ទ្ធិ ក្នុងភូមិ​បន្ទាយ​មាន​ឬ​ទ្ធិ…

បន្ទាយ​មាន​ជ័យ ៖ សាលារៀន​មួយ​ខ្នង​សាងសង់​ពី​ថ្ម​ប្រក់​ក្បឿង​ត្រូវ​គេ​ទុក​ចោល​ជា​យូរ​ឆ្នាំ​ហើយដោយ​សារ​ការ​សាងសង់​គ្មាន​គុណភាព​ដំបូល​មើលឃើញ​មេឃ តាម​បន្ទប់​មាន​ស្នាម​ប្រេះ សិស្ស​មិន​ហ៊ាន​ចូល​រៀន ព្រោះ​ខ្លាច​ជួប​គ្រោះថ្នាក់ ។

សាលារៀន​ខាងលើ ស្ថិត​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​បន្ទាយ​មាន​ឬ​ទ្ធិ ក្នុងភូមិ​បន្ទាយ​មាន​ឬ​ទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។ បើ​មើល​ពី​ចម្ងាយ​សាលា​មួយ​ខ្នង​នេះ មិន​អាច​ដឹង​ថា​ខូច ឬ​ត្រូវ​គេ​បោះបង់​ចោល​នោះ​ទេ លុះ​ចូល​ទៅ​ពិនិត្យ​ជាក់ស្តែង​ទើប​ដឹង​ថា ដំបូល​សាលា​មួយ​នេះ​ជ្រុះ​ក្បឿង​មើលឃើញ​មេឃ​ទាំង​៥​បន្ទប់ ហើយ​ជ​ញ្ជាំ​សាលា​មាន​ស្នាម​ប្រេះ​ជា​ច្រើន​កន្លែង សូ​ម្បី​តែ​ចំណុច​ដើរ​ឡើង​សាលា​ក៏​បាក់​ប្រេះ​ជា​បំណែក​ខ្លះ​ៗ​ទៀត​ផង ។

ជួប​សម្ភាស​ផ្ទាល់​លោក ណា​ន់​ស៊ីនួន នាយក​សាលា​អនុ​វិទ្យាល័យ​បន្ទាយ​មាន​ឬ​ទ្ធិ​ប្រាប់​ថា​សាលារៀន​ទាំងអស់​មាន​២​អគារ សរុប​១០​បន្ទប់ ប៉ុន្តែ​សាលា​ដែល​សិស្ស​រៀន​បាន​មាន​តែ​៥​បន្ទប់​ទេ (​មួយ​អគារ​) ។


ដោយឡែក​មួយ​អគារ​ទៀត​មិន​អាច​ឲ្យ​សិស្ស​រៀន​បាន​ឡើយ តាំងពី​សម័យ​នាយក​មុន​ព្រោះ​ដំបូល​ជ្រុះ​ក្បឿង​ជា​ច្រើន​កន្លែង ឯ​ជញ្ជាំង​សាលា​ក៏​មាន​ស្នាម​ប្រេះ​ច្រើន​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស ។ នាយក​សាលា​រូប​នេះ​បន្ត​ថា លោក​ទើប​កាន់​ការងារ​ទីនោះ​រយៈពេល​៤​ឆ្នាំ ហើយ​តាំងពី​លោក​ទៅ​ធ្វើ​ជា​នាយក​សាលា​ឃើញ​ថា សាលារៀន​៥​បន្ទប់ ពុំ​មាន​សិស្ស​រៀន​រហូត​មក​ហើយ​ក៏​មិនដឹង​ពី​រឿងរ៉ាវ​សាលា​នេះ​ច្បាស់លាស់​ដែរ ។ យ៉ាងណា​ក៏​ដោយ​លោក​ថា ឆ្នាំ​មុន​២០១៧ មាន​ថ្នាក់ដឹកនាំ​មក​ពី​ក្រសួង​ចុះ​ពិនិត្យ​មើល សាលា​ដែល​ទុក​ចោល​នេះ​ដែរ ប៉ុន្តែ​មិនដឹង​ថា ថ្នាក់លើ​នឹង​មាន​វិធានការ​យ៉ាងណា​ឡើយ ។

អ្នកគ្រូ​ម្នាក់​ដែល​បង្រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​ខាងលើ​និយាយ​ថា កាលពី​ឆ្នាំ​២០០៨ សាលា​ទាំង​១០​បន្ទប់ មាន​សិស្ស​រៀន​ដូច​គ្នា គឺ​មាន​ថ្នាក់​ទី​៧​ចំនួន​២​ថ្នាក់ ហើយ​ថ្នាក់​ទី​៩​ចំនួន​១​ថ្នាក់ និង​ថ្នាក់​ទី​៩​ចំនួន​១​ថ្នាក់ ហើយ​ថា សាលា​ដែល​ខូចខាត​ខាងលើ​ដំបូង​បំបែក​សិស្ស​តាម​មុខ​វិជ្ជា​ឲ្យ​ទៅ​រៀន​មួយ​រយៈ លុះ​ឃើញ​សភាព​មិន​ស្រួល​ក៏​ផ្អាក​ឲ្យ​សិស្ស​ទៅ​រៀន​ទីនោះ​រហូត​បច្ចុប្បន្ន ។ ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នាយក​រូប​នេះ​ប្រាប់​ថា សិស្ស​សរុប​មាន​១៦៤​នាក់ ស្រី​៩២​នាក់ រៀន​ចាប់ពី​ថ្នាក់​ទី​៧​ដល់ទី​៩​បន្ទប់​មាន​៥ សិស្ស​រៀន​៣​បន្ទប់ ព្រឹកល្ងាច​១​បន្ទប់ ជា​ការិយាល័យ​និង​១​បន្ទប់​ទុកដាក់​សម្ភារៈ​ផ្សេង​ៗ ។

លោកនាយក​ប្រាប់​ថា សិស្ស​ឆ្នាំ​នេះ​កើន​ជាង​ឆ្នាំ​មុន ដោយ​កាលពី​ឆ្នាំ​មុន​សិស្ស​សរុប​មាន​ចំនួន​តែ​១៣៣​នាក់ ។ ប្រភព​ជា​ច្រើន​លើក​ឡើង​ថា អាច​ជា​កា​សាងសង់​គ្មាន​គុណភាព​ទើប​អគារ​សាលា​មួយ​នេះ​សិស្ស​រៀន​មិនកើត ។ គេ​គិត​ថា បើ​ទុក​មិន​បានការ ឬ​មិន​អាច​កែ​ច្នៃ​បាន​សាលា​មួយ​នេះ​គួរតែ​រុះរើ​ចេញ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​គេឯង នៅ​ថ្ងៃ​ណាមួយ បើ​ចូល​ទៅ​ក្នុង​អគារ​សាលា​មួយ​ខ្នង​នេះ ឬ​ត្រូវ​និយាយ​ថា កុំ​ទុក​ខ្មោច​សាលា​នេះ​ឲ្យ​លង​គេឯង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ