ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយគ្រូនាំទៅកោរសក់…ស្អែកឡើងហក់ពីលើអគារស្លា.ប់​

5 ឆ្នាំ មុន

តាម​ប្រភព​​ពី​ Shanghaiist បានឱ្យ​​ដឹង​ថា សិស្សសាលា​អនុ​វិទ្យាល័យ​ម្នាក់​ បាន​សម្រេចចិត្ត​សម្លាប់​ខ្លួន ក្រោយ​ពី​ខឹង​គ្រូ​នាំ​ទៅ​កោរសក់​ ។  ម្តាយ​ឪពុក​របស់​សិស្ស​ប្រុស​ ឈ្មោះ Bi…

តាម​ប្រភព​​ពី​ Shanghaiist បានឱ្យ​​ដឹង​ថា សិស្សសាលា​អនុ​វិទ្យាល័យ​ម្នាក់​ បាន​សម្រេចចិត្ត​សម្លាប់​ខ្លួន ក្រោយ​ពី​ខឹង​គ្រូ​នាំ​ទៅ​កោរសក់​ ។  ម្តាយ​ឪពុក​របស់​សិស្ស​ប្រុស​ ឈ្មោះ Bi Xiaoli បាន​ទម្លាក់​កំហុស​នេះ​មក​​លើ​សាលាថា ​ជា​អ្នក​ធ្វើ​ឲ្យ​កូន​គាត់​ស្លាប់​។

កាលពី​ថ្ងៃ​ទី​២២ ​តុលា គ្រូ​របស់ Xiaoli បាន​នាំ​រូបគេ​ទៅ​កាន់​ហាង​កាត់សក់​មួយ​កន្លែង ដើម្បី​កាត់សក់​ឲ្យ​ខ្លី​។ វា​ខ្លី​ពេក ​រហូត​ដល់​ថ្នាក់ដូច​គេ​កោរ​។ ដោយសារ​តែ​ហេតុនេះ រូបគេ​មិន​ហ៊ាន​ទៅ​សាលា​ទេ ព្រោះតែ​ខ្លាច​ខ្មាស់​​មិត្ត​ភក្តិ ​។ នៅ​ថ្ងៃ​ទី​២ ​វិច្ឆិកា Xiaoli ក៏​សម្រេចចិត្ត​លោត​ពីលើ​អគារ​ស្នាក់​នៅ ក្នុង​ខេត្ត​ស៊ី​អាន​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​ម្តាយ​ឪពុក​អ្នក​ស្លាប់​។

តែ​ខាង​សាលា​បាន​លើក​ឡើង​ផ្ទុយ​ពី​នេះ​ ។ គេ​ថា​ ការ​កាត់សក់​នេះ មិនមែន​កាត់​ឲ្យ​ត្រងោល​នោះ​ទេ ហើយ​ក៏​បាន​សុំ​ការ​អនុញ្ញាត​ពី​សាមីខ្លួន​ និង​គ្រួសារ​ហើយ​ដែរ​ ។ បើ​តាម​ការ​មើល​សារ​ផ្ញើ​ ដោយ Xiaoli ទៅ​កាន់​មិត្ត​រួម​ថ្នាក់​បាន​ឲ្យ​ដឹង​ថា រូបគេ​មានការ​ខ្មាស់​អៀន​ជា​ខ្លាំង ដែល​ដល់​ថ្នាក់​មិន​ហ៊ាន​ទៅ​រៀន ហើយ​និយាយ​ថា​ខ្លួន​នឹង​ទៅ​រៀន​វិញ ពេល​ណា​ដែល​គ្រូបង្រៀន​ម្នាក់​នោះ​ស្លាប់​។

បូក​រួម​ជាមួយនឹងរូបថត​មួយ​សន្លឹក​របស់ Xiaoli បែរមុខ​ចេញ គេ​ឃើញ​ថា​ សក់​នោះ​ពិតជា​ត្រងោល​មែន មិន​ដូច​ការ​លើក​ឡើង​របស់​សាលា​ឡើយ​ ។ ខាង​សាលា​បាន​ផ្តល់​លុយ​ចូលរួម​រំលែក​ទុក្ខ​ចំនួន ១៤០០០​ដុល្លារ ដោយ​មិន​បាន​ធ្វើការ​សុំ​ទោស​អ្វី​ឡើយ​ ។

តែ​ខាង​ម្តាយ​ឪពុក​អ្នក​ស្លាប់​មិន​ទទួលយក​ទេ ហើយ​ទារ​ប្តឹង​យក​លុយ​១៧២០០០​ដុល្លារ ដែល​ត្រូវ​ខាង​សាលា​​គំរាម​​ប្តឹង​សង​វិញ​ ពី​បទ​បំផ្លាញ​មុខមាត់​សាលា​ ។ ខាង​ប៉ូ​លិស​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ពី​រឿង​នេះ ឲ្យ​កាន់តែ​ច្បាស់​ ។

អត្ថបទសរសេរ ដោយ