ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបនឹង​ជិះ​ម៉ូតូ​ចេញ​ទៅ​ហើយ ស្រាប់តែ​លេចមុខ​១​ក្រុម​…​ផ្អើល​ជ្រោយចង្វារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​៦​នាក់ ក្នុង​នោះ​ប្រុស​៤ និង​ស្រី​២​នាក់​បាន​នាំ​គ្នា​ទៅ​ផឹក​ស៊ីនៅមុខ​ណា​ហ្គា​វើ​ល​បា​ន​នាំ​គ្នា​ជិះ​ទៅ​អង្គុយ​លេង​នៅ​មុខមាត់​ទន្លេ​ម្តុំ​អូ​តែ​ល​សុខា ហើយ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​ចំនួន​៣​ដើម​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​៦​នាក់ ក្នុង​នោះ​ប្រុស​៤ និង​ស្រី​២​នាក់​បាន​នាំ​គ្នា​ទៅ​ផឹក​ស៊ីនៅមុខ​ណា​ហ្គា​វើ​ល​បា​ន​នាំ​គ្នា​ជិះ​ទៅ​អង្គុយ​លេង​នៅ​មុខមាត់​ទន្លេ​ម្តុំ​អូ​តែ​ល​សុខា ហើយ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​ចំនួន​៣​ដើម​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​អូ​តែ​ល​សុខា នៅ​ចំណុច​មាត់ទន្លេ​មុខ​យុថ្កា ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ឈ្មោះ​ហេង ហម ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​បន្ទាស់​កណ្តាល ឃុំ​បន្ទាស់​កណ្តាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័​ត៌​មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​រួម​ជាមួយ​មិត្តភក្តិ​ទាំងអស់​ចំនួន​៦​នាក់ ក្នុង​នោះ​ប្រុស​៤​នាក់ និង​ស្រី​២​នាក់ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស​បិទ​ពណ៌​ស្វាយ មិន​ចាំ​ស្លាក​លេខ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជា​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១GC-២៣០៦ បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ឯមុខ​ណា​ហ្គា​វើ​ល ។

លុះ​ពេល​ដែល​ពួក​គេ​ផឹកស៊ី​រួច មិត្តភក្តិ​ជន​រង​គ្រោះ​បាន​បបួល​គ្នា​ជិះ​ដើរ​លេង​បន្ត​ទៅ​មុខមាត់​ទន្លេ​ត្រើយ​ខាងកើត​ម្តុំ​អូ​តែ​ល​សុខា ពេល​អង្គុយ​លេង​បាន​មួយសន្ទុះ​ក្រោយមក មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​បបួល​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ទាំង​មិត្តភក្តិ និង​ជន​រង​គ្រោះ​រៀបនឹង​ជិះ​ម៉ូតូ​ទៅ​ហើយ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ដាក់​សោ​ម៉ូតូ​ជាប់​នៅ​នឹង​ម៉ូតូ ពេល​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស មិន​ចាំ​ស្លាក​លេខ ប្រដាប់ ដោយ​ដាវ​សា​ម៉ូ​រៃ​ចំនួន​៣​ដើម និង​ម្នាក់​ទៀត​ជា​អ្នក​ចាំ​ម៉ូតូ​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្នុង​ហេតុការណ៍​នោះ​ដែរ បណ្តាល​អោយ​មិត្ត​ភ​ភក្តិ​របស់​ជន​រង​គ្រោះ​ម្នាក់​រង​របួស​រយះ​ដៃ​ម្ខាង​ហើយ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​តែងតែ​និយាយ​ថា​ឧស្សាហ៍​មាន​ករណី​កាប់​ប្លន់​យក​ម៉ូតូ​គេ​ណាស់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ​ដើម្បីអោយ​សមត្ថកិច្ច​
តាម​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ