ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ ពេល​នេះ​ក្របួច​បាន​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​សហការ​ណ៌​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ 807​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ធ្វើការ​បង្ក្រាប​ករណី​គ្រៃ​ង​ញៀន​២​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​គោក​រមៀត​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​សហការ​ណ៌​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ 807​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ធ្វើការ​បង្ក្រាប​ករណី​គ្រៃ​ង​ញៀន​២​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​គោក​រមៀត​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។

ជនសង្ស័យ​ក្នុង​ករណី​បង្ក្រាប​ខាងលើ​១-​ឈ្មោះ កន ភ័ស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្កឹ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​(​ជួញដូរ​), ទី​២-​ឈ្មោះ ឡាំ ត្រេង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​ឬ​ទ្ធិ ឃុំ​គោក​រមៀត​(​ជួញដូរ​) និង​ទី​៣-​ឈ្មោះ ទ​ន ថុ​នា ហៅ​ថុ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​ឫទ្ធិ ឃុំ​គោក​រមៀត​(​ប្រើប្រាស់​) ។

លោក​វរសេនីយ៍ទោ សៅ សា​រឿង អធិការ​នគរបាល​ស្រុក​ថ្មពួក​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាម​ប្រមាញ់​យូរហើយ និង​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ទើប​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។

ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ ដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃ​ដដែល​ដើម្បី​បន្ត​នីតិវិធី ។ ករណី​នេះ​ផ្ទះ​របស់​ឈ្មោះ ឡាំ ត្រេង ក៏​ត្រូវ​បាន​បិទទ្វារ​មិន​ឲ្យ​ចេញចូល​តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​គឺ​លោក សុខ កែវ​បណ្ឌិត ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ