ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​…​ថត​ជាប់​គ្រប់​សកម្មភាព​ទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ ។ជនសង្ស័យ​ឈ្មោះ រុន វី​រៈ ភេទ​ប្រុស…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ ។ជនសង្ស័យ​ឈ្មោះ រុន វី​រៈ ភេទ​ប្រុស អាយុ៣៩​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ជុំវិញ​ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​២៧​នាទីយប់​ថ្ងៃ​៥ ខែវិច្ឆិកា​កន្លង​ទៅ ជនសង្ស័យ​រូប​នេះ​បាន​ចូល​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ខៀវ សេ​៊​រី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១GM-២៥៩៩ នៅ​មុខ​ផ្ទះ​លេខ​៥២៣F២ ផ្លូវ​លេខ​៩៩R សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​ ។

ម្ចាស់​ម៉ូតូ​ឈ្មោះ លី គី​ម​ឡេ​ង ភេទ​ស្រី អាយុ៣៨​ឆ្នាំ មុខរបរ​លក់ដូរ ។ ក្រោយ​ពេល​ចោរលួចម៉ូតូ​បាត់ ម្ចាស់​ម៉ូតូ​បាន​ថតចម្លង​ពី​សកម្មភាព​ក្នុងកាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​ពេល​ចោរ​ចូលលួច​នោះ យក​ទៅ​ប្តឹង​សមត្ថ​កិច្ច​ព្រោះ​បាន​បង្ហាញមុខ​យ៉ាង​ច្បាស់ ។

បន្ទាប់​ពី​មាន​ពាក្យបណ្តឹង និង​ពិនិត្យ​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​លួច និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា នៅ​ផ្លូវ​លេខ​២៨៩ មុខ​វិទ្យាស្ថាន​ប៉ាស្ទ័រ សង្កាត់​បឹង​កក់​ទី​២​ខណ្ឌ​ទួល​គោក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ