ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​មួយគ្រឿង​ពន្លះ​ពី​ក្រោយកុងតឺន័រ​លើផ្លូវជាតិលេខ​​៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ឈប់​ចត​អត់​មាន​ភ្លើង​ខាងក្រោយ ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​​បុក​ពីក្រោយ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​យានដ្ឋាន…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ឈប់​ចត​អត់​មាន​ភ្លើង​ខាងក្រោយ ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​​បុក​ពីក្រោយ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​យានដ្ឋាន សុខ​ហេង​គង់​១ ដែល​ស្ថិត​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រថយន្ត​បង្ក ម៉ាក FRIGHTLINER ពណ៌​សលាយ​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ ៣O-៨០២១ កំពុង​ឈប់​ចត​តាម​ផ្លូវ ពី​លិចទៅ​កើត​។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​រង​របួសធ្ងន់ បាក់ដៃ​ម្ខាង​ខាងស្តាំ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​២​គ្រឿង​ឈប់ បន្តកន្ទុយ​គ្នា ដោយ​រថយន្ត​បង្ក​នៅ​ខាងក្រោយ​មាន​ភ្លើង​សុំ​ផ្លូវ​នៅ​ក្បាល​រថយន្ត​ខាង​មុខ ហើយ​ចំណែក​កន្ទុយ​សណ្តោង​កុងតឺន័រ​ខាងក្រោយ​ពុំ​មាន​ភ្លើង​សញ្ញា​សុំ​ផ្លូវ​ឡើយ ស្រាប់តែ​ម៉ូតូ​រង​គ្រោះ​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្រប​ជាមួយ​រថយន្ត​ដែល​ឈប់​ចត​តាម​ផ្លូវ​ខាងលើ បុក​ចំ​ពីក្រោយ​រថយន្ត​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ដួល​បាក់ដៃ​ខាង​​​ស្តាំ​ម្ខាង​តែ​ម្តង​។ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​វាស់វែង​និង​យក​រថយន្ត​នឹង ម៉ូតូ​ខាងលើ យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ