ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ការ​គ្រោងទុក…រឿងពពោះជំនួស ខណៈមេខ្លោងដាក់មេប្រូចបាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​៤​នាក់​ដែល​២​នាក់​ជា​មេការ​ និង​២​នាក់​ជា​អ្នកចាត់ការ​ទូទៅ​ ក្នុង​សំណុំរឿង​ស្ត្រី​ពពោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញបញ្ជូន​ទៅសាលាដំបូង ដើម្បី​សាកសួរ​និង​ចោទប្រកាន់​ជា​ផ្លូវ​ការ។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​៤​នាក់​ដែល​២​នាក់​ជា​មេការ​ និង​២​នាក់​ជា​អ្នកចាត់ការ​ទូទៅ​ ក្នុង​សំណុំរឿង​ស្ត្រី​ពពោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញបញ្ជូន​ទៅសាលាដំបូង ដើម្បី​សាកសួរ​និង​ចោទប្រកាន់​ជា​ផ្លូវ​ការ។

ស្ត្រី​មេការ​ទាំង​២ ម្នាក់​ឈ្មោះ ខៀវ ផល្លា អាយុ​៣២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុខ អឿ​ន អាយុ​៤០​ឆ្នាំ ចំណែក​អ្នក​ចាត់ការ​ទូទៅ​២​នាក់​​ដែរ ម្នាក់​ឈ្មោះ ចេ​ង សំ​អុល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ម្នាក់​ឈ្មោះ អ៊ា ម៉ា​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ ទាំង​ពីរ​នាក់​មានមុខ​របរ​រត់​ឡាំ​ប្រឺ​តា​ឥណ្ឌា ។ ចំណែក​ស្ត្រី​ពពោះ​ទាំង​១១​នាក់ ក៏​ត្រូវ​បញ្ជូន​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ក្រោយ​ពេល​សាកសួរ​មេការ ​និង​អ្នកចាត់ការ​៤​នាក់​រួចរាល់ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​រាជធានី​ភ្នំពេញ បាន​ចុះ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ពាក់ព័ន្ធ​ករណី​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន និង​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ ។ កិច្ចសហការ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ចំនួន​៣​កន្លែង​ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​(​មេការ​ស្ត្រី​)២​នាក់ អ្នក​រត់​ម៉ូតូ​ឡាំ​ប្រឺ​តា​ឥណ្ឌា​២​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​(​ស្ត្រី​ពពោះ​)​ចំនួន​១១ នាក់ ។ វត្ថុ​តាង​ដកហូត​មាន​លិខិត​ឆ្លង​ដែន​១​ក្បាល ឯកសារ​ពេទ្យ​មួយ​ចំនួន​(​ស៊ី​រ៉ាង និង​ថ្នាំពេទ្យ​ប្រើ​រួច​និង​មិន​ទាន់​ប្រើ​)​ព្រមទាំង​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង ។

លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ជា​មេការ​និង​បុរស​២​នាក់​ជា​អ្នកចាត់ការ​ទូទៅ​លើ​សំណុំរឿង​ស្ត្រី​ពពោះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ហើយ ។ ចំណែក​ស្ត្រី​ពពោះ​១១​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​ទួ​រី​ស​១២​កៅអី​១​គ្រឿង មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ លើ​សំណុំ​រឿង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន និង​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​នេះ គឺ​ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក និង​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​១៦ ឧសភា ដែល​ជា​មន្ទីរពេទ្យ​នគរបាល​ជាតិ​ស្ថិត​នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ក្រោម​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច​ជា​អ្នក​បង្ក្រាប ពេល​មិន​ទាន់​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ​នៅឡើយ​នោះ ។ស្ត្រី​ជាប់​សង្ស័យ​លើ​ករណី​ពពោះ​១១​នាក់ ពេល​នេះ​បាន​ស្ថិត​ដល់​ដៃ​លោក ម៉ុង មុនី​សោភា ចៅក្រម​សើ​ុ​ប​សួរ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ស្ថាប័ន​អយ្យការ​នោះ​ទៀត​ទេ ព្រោះ​សំណុំរឿង​តែ​មួយ ដែល​តំណាង​អយ្យការ​បាន​ចោទប្រកាន់​រួច​ហើយ ដូច​ជនសង្ស័យ​៤​នាក់​ខាងលើ​នេះ​ដែរ ។

ទាក់ទិន​និង​ករណី​បង្ក្រាប​ស្ត្រី​ពពោះ​ខាងលើ​នេះ សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ទាំង​១១​នាក់ សុទ្ធ​សឹង​ជា​កម្មការិនី​បម្រើ​ការងារ​តាម​រោងចក្រ ហើយ​ត្រូវ​បាន​មេខ្យល់​ដើរ​អូស​ទាញ​ឱ្យមក​ប្រកប​​មុខរបរ​នេះ ។ មន្ត្រី​សមត្ថកិច្ច​បន្ត​ថា​ស្ត្រី​ពពោះ ដំបូង​ត្រូវ​បាន​គេ​យក​ទៅ​ចាក់​មេជី​វិត ដោយ​ផ្តល់​ប្រាក់​​ឱ្យ​ម្នាក់​២០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ចាយវាយ និង​ទិញ​ម្ហូបអាហារ​បំប៉ន​សុខភាព ។ បន្ទាប់​
មក​ទៀត មេខ្យល់​បានឱ្យ​ពួក​គេ​ស្នាក់​នៅ​ជួបជុំ​គ្នា​ងាយស្រួល​ថែទាំ គ្រប់គ្រង និង​បាន​ផ្តល់​ប្រាក់​លើ​ការ​ហូប​ចុក​ក្នុង​ម្នាក់​១​ថ្ងៃ​១០​ដុល្លារ​អា​មេ​រិ​ក ។ លុះដល់​ពេល​ពពោះ​រហូត​កើត​បាន​ទារក ម្តាយ​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ម្នាក់ ចាប់ពី​៨​ពាន់​ដល់​១​មឺ​ុ​ន​ដុល្លារ​អា​មេ​រិ​ក ហើយ​កូន​ដែល​កើត​ពី​ឧទ្ទរ​ភ្លាម​នោះ ត្រូវ​បាន​ប្រគល់​ឱ្យទៅ​ម្ចាស់​ប្រាក់ ។

សមត្ថកិច្ច​បន្ត​ថា ពេល​នេះ​ជនសង្ស័យ​ជា​មេខ្លោង​ដែល​បាន​រៀបចំ​ប្រមែប្រមូល​កម្មការិនី​រោងចក្រ​ឱ្យ​ស៊ីឈ្នួល​ពពោះ​ជំនួស ដើម្បី​យក​កូន​នោះ​មិន​ទាន់​ត្រូវ​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ចាប់​បាន​តែ​មេការ​និង​អ្នក​ចាត់ចែង​ទូទៅ​តែ​ប៉ុណ្ណោះ ។បើ​តាម​ចម្លើយ​មេការ និង​ស្ត្រី​ពពោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ទារក​ដែល​គេ​បង្កើត​បាន ឬ​ក៏​ម្តាយ​ដែល​មាន​ទារក​នៅ​ក្នុង​ផ្ទៃ ភាគច្រើន​ត្រូវ​មេខ្លោង​នាំ​ចេញ​ទៅ​ប្រទេស​ចិន ។ នៅ​ល្ងាច​ថ្ងៃ​ដដែល​ចៅក្រម​សាលាដំបូង បាន​ស​ម្រ​ច​ឃុំខ្លួន​ស្ត្រី​ទាំង​១១​នាក់​ទៅ«​ម​២» ព្រៃ​ស ៕​

អត្ថបទសរសេរ ដោយ