ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ត្រូវ​តែ​មាន​សមត្ថភាព​ជំនាញ និង​សីលធម៌​វិជ្ជាជីវៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើសិនជា​គ្រូពេទ្យ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ ប៉ុន្តែ​ខ្វះ​ក្រមសីលធម៌​វិជ្ជាជីវៈ​ក៏​មិន​អាច​ផ្តល់​សេវា​ដល់​ប្រជាជន​ត្រឹមត្រូវ អាច​បង្ក​នូវ​គ្រោះថ្នាក់​ដល់​ប្រជាជន​បាន ដូច្នេះ​ត្រូវ​តែ​រឹងប៉ឹង​សមត្ថភាព​ជា​បន្តបន្ទាប់ ហើយ​ជាមួយ​សមត្ថភាព​ត្រូវ​តែ​ភ្ជាប់​ជាមួយ​ក្រមសីលធម៌​ជា​និច្ច មិន​អាច​មាន​សមត្ថភាព​អត់​ក្រមសីលធម៌ អាច​ផ្តល់​សេវា​បាន​ល្អ​បាន​ត្រឹមត្រូវ​ទេ ឬ​បើ​យើង​អត់​សមត្ថភាព…

រាជធានី​ភ្នំពេញ ៖ បើសិនជា​គ្រូពេទ្យ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ ប៉ុន្តែ​ខ្វះ​ក្រមសីលធម៌​វិជ្ជាជីវៈ​ក៏​មិន​អាច​ផ្តល់​សេវា​ដល់​ប្រជាជន​ត្រឹមត្រូវ អាច​បង្ក​នូវ​គ្រោះថ្នាក់​ដល់​ប្រជាជន​បាន ដូច្នេះ​ត្រូវ​តែ​រឹងប៉ឹង​សមត្ថភាព​ជា​បន្តបន្ទាប់ ហើយ​ជាមួយ​សមត្ថភាព​ត្រូវ​តែ​ភ្ជាប់​ជាមួយ​ក្រមសីលធម៌​ជា​និច្ច មិន​អាច​មាន​សមត្ថភាព​អត់​ក្រមសីលធម៌ អាច​ផ្តល់​សេវា​បាន​ល្អ​បាន​ត្រឹមត្រូវ​ទេ ឬ​បើ​យើង​អត់​សមត្ថភាព តែ​មាន​ក្រមសីលធម៌​ក៏​មិន​អាច​ផ្តល់​សេវា​បាន​ល្អ បាន​ត្រឹមត្រូវ​ជូន​ប្រជាជន​នោះ​ទេ ។

នេះ​ជា​ការ​ថ្លែង​របស់​លោក​សាស្ត្រាចារ្យ យិ​ត ស៊ុ​ណ្ណា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ក្នុង​ទិវា ស​ល្យ​សាស្ត្រ​កម្ពុជា​លើក​ទី​២៤ កាល​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ ដែល​រៀបចំ​ឡើង​សណ្ឋាគារ​ភ្នំពេញ ។ លោក​សាស្ត្រាចារ្យ យិ​ត ស៊ុ​ណ្ណា​រ៉ា បាន​ថ្លែង​ទៀត​ថា ក្រសួងសុខាភិបាល​បាន​បេ្ត​ជ្ញា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​សម្រេច​បាន​នូវ​ការ​គ្របដណ្តប់​សុខាភិបាល​ជាស​កល​បាន​ន័យ​ថា កន្លែង​ណា​ក៏​ដោយ​គ្រប់​ប្រជាជន​អាច​ទទួល​នូវ​សេវា​បាន​ត្រឹមត្រូវ ទោះបីជា​ប្រជាជន​នៅ​ទីណា​ក៏​ដោយ ។ ដូច្នេះ​គ្រូពេទ្យ​ត្រូវ​មាន​សមត្ថភាព ជំនាញ និង​សីលធម៌​វិជ្ជាជីវៈ​ទើប​ធានា​បាន​នូវ​សុខុមាលភាព​ពលរដ្ឋ​ល្អ​ប្រសើរ ។

ទិវា​ស​ល្យ​សាស្ត្រ​កម្ពុជា​លើក​ទី​២៤​នេះ មាន​សារសំខាន់​ណាស់ ចំពោះ​ម​ន្រី្ត​សុខាភិបាល​ទាំងអស់​សម្រាប់​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ សម​ស្រប​តាម​បច្ចេកទេស​ទំនើប​ដែល​បណ្តា​ប្រទេស​លើ​ពិភពលោក​ក៏​ដូច​ជា ប្រទេស​ជិតខាង​កំពុង​ប្រើប្រាស់ ។ ទិវា​នេះ​បាន​ពង្រឹង​ការ​សង្គ្រោះ ការ​ថែទាំ និង​ការ​ព្យាបាល​ប្រកបដោយ​បច្ចេកទេស​នឹង​គុណធម៌ គឺ​នាំ​មក​នូវ​ការ​កាត់​បន្ថយ​អត្រា​មរណៈភាព និង​ការ​បង្ក​រោគ​នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ ។ ក្នុង​ទិវា​នោះ​ដែរ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ប៊ុ​ន​ថា ប្រធាន​សមាគម​ស​ល្យ​សាស្ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទិវា​នេះ​មានការ​ចូលរួម​ពី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ផ្នែក​ស​ល្យ​សាស្ត្រ​មក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា បារាំង អូស្ត្រាលី អា​មេ​រិ​ក និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ហើយ​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​គ្រូពេទ្យ​កម្ពុជា​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ ។

លោក​សាស្ត្រាចារ្យ បញ្ជាក់​ទៀត​ថា សមាគម​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្ឌិតសភា​ស​ល្យ​សាស្ត្រ​ជាតិ​បារាំង​បាន​រួម​គ្នា​ប្រារព្ធ​ទិវា​ស​ល្យ​សាស្ត្រ​កម្ពុជា​លើក​ទី​២៤ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ចំណេះដឹង​បទ​ពិសោធន៍ និង​បច្ចេកទេស​ផ្នែក​វះកាត់​ថ្មី ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់ និង​ពង្រឹង​លើក​ស្ទួយ​បច្ចេកទេស​ជាប់​ជា​ប្រចាំ ដើម្បី​ឲ្យ​ការ​ផ្តល់​សេវា​ព្យាបាល និង​ថែទាំ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ ។

លោក​សាស្ត្រាចារ្យ យិ​ត ស៊ុ​ណ្ណា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក Laurent Triponey តំណាង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​គម្រោង​សិក្សា​ស្រាវជ្រាវ និង​សុំ​ឱ្យ​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ​សុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ