ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ប្រជុំ​ក្នុង​សភា​ផ្ទុះ​ការ​ប្រវាយ​ប្រតប់​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល (មានវីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ក្នុង​សភា​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ២០១៨ ខណៈ​ពេល​កំពុង​ប្រជុំ​សភា ស្រាប់តែ​ផ្ទុះ​ការ​ប្រវាយ​ប្រតប់​គ្នា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ។ បណ្ដា​សមាជិក​សភា​បាន​ដាល់​តប់​គ្នា ​និង​គប់​របស់របរ​ផ្សេង​ៗ​ដាក់​គ្នា…

ប្រទេស​ស្រី​លង្កា ៖ ក្នុង​សភា​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ២០១៨ ខណៈ​ពេល​កំពុង​ប្រជុំ​សភា ស្រាប់តែ​ផ្ទុះ​ការ​ប្រវាយ​ប្រតប់​គ្នា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ។ បណ្ដា​សមាជិក​សភា​បាន​ដាល់​តប់​គ្នា ​និង​គប់​របស់របរ​ផ្សេង​ៗ​ដាក់​គ្នា ខណៈ​ប្រទេស​នេះ​ជួប​ប្រទះ​វិបត្តិ​នយោ​បាយ​ធ្ងន់ធ្ងរ ចាប់តាំងពី​ជិត​៣​ខែ​មក​ហើយ​។

ថ្ងៃ​ទី​២៦​ តុលា​ ប្រធានាធិបតី​ស្រី​លង្កា លោក​MAITHRIPALA SIRISENA ពេល​កំពុ​ង​មាន​​ជម្លោះ បាន​ដកហូត​តំណែង​នាយក​រដ្ឋមន្ត្រី​លោក​ RANIL WICKREMESINGHE ដាក់​ជំនួស​ដោយ​អតីត​បុរស​ខ្លាំង​របស់​ប្រទេស ពី​ឆ្នាំ​២០០៥​ទៅ​២០១៥ លោក​MAHINDA RAJAPAKSE​។

ថ្ងៃ​ទី​១៤ ​វិច្ឆិកា ​សភា​បាន​អនុម័ត​លើ​ញត្តិ​មិន​ទុកចិត្ត​ប្រឆាំង​លោក ​RAJAPAKSE​។​ ពេល​​នោះ​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​មួយ​កើតឡើង ដោយ​ពុំ​ដឹង​ថា តើ​នរណា​វាយ​នរណា​មុន​ឡើយ​។ មនុស្ស​ជាច្រើន​នាក់​រង​របួស​ តែ​ពុំ​ធ្ងន់ធ្ងរ​ទេ​។ ហើយ​​ប្រធាន​សភា​បាន​សម្រេច​​លើក​ពេល​កិច្ចប្រជុំ​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​សភា​ម្នាក់​ថា ​តំណាងរាស្ត្រ​១​រូប នៃ​គណបក្ស​លោក​RAJAPAKSE​ ត្រូវ​គេ​ដាល់​ឲ្យ​របួស​ពេល​ប៉ុនប៉ង​ទាញ​យក​ក្បាល​មេក្រូ​ពី​ដៃ​ប្រធាន​សភា លោក​ KARU JAYASURIYA ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ប្រធាន​សភា​ដែល​ប្រមុខរដ្ឋ​ប្រកាស​រំលាយ​ចោល មុន​ពេល​តុលាការ​កំពូល​ពុំ​ផ្ដល់​សុពល​ភាព ចាប់ផ្ដើម​កិច្ចប្រជុំ​សភា​ទៀត ដោយ​ប្រកាស​ថា ​ប្រទេស​ពេល​នេះ​ពុំ​មាន​រដ្ឋា​ភិបាល​ឡើយ​។ លោ​កថា​ បច្ចុប្បន្ន​ពុំ​មាន​នាយក​រដ្ឋមន្ត្រី ពុំ​មាន​បណ្ដា​រដ្ឋមន្ត្រី និង​ពុំ​មាន​រដ្ឋាភិបាល​ឡើយ​នៅ​ស្រី​លង្កា​។ ខ្ញុំ​ពុំ​ទទួលស្គាល់​នរណា​ម្នាក់​ជា​នាយក​រដ្ឋមន្ត្រី​ទេ​។

ការ​អនុម័ត​ញត្តិ​មិន​ទុកចិត្ត​ប្រឆាំង​លោក ​RAJAPAKSE ព្រមទាំង​សាលដីកា​របស់​តុលា​ការ​កំពូល គឺជា​ការ​គាំទ្រ​ដ៏​សំខាន់​ដល់​លោក​RANIL WICKREMESINGHE ប្រមុខ​រដ្ឋា​ភិបាល​ដែល​ដកហូត​តំណែង​។ លោក​WICKREMESINGHE កាន់​តំណែង​នោះ​៤​លើក​រួច​មក​ហើយ រួច​រូប​លោក​ត្រូវ​បាន​ពួក​លោក​ខាងលិច​វាយតម្លៃ​ថា ជា​អ្នកធ្វើការ​កែទម្រង់​នានា​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​។​

រូប​លោក​ត្រូវ​បាន​ហាមឃាត់​ចាប់​តាំង​ពីថ្ងៃ​ទី​២៦​តុលា​មក មិន​ឲ្យ​ចាកចេញ​ពិ​និវេសន​ដ្ឋាន​ផ្លូវការ​។ ចំណែក​អតីត​បុរស​ខ្លាំង​របស់​ប្រទេស លោក​RAJAPAKSE​ថ្លែង​ក្នុង​សភា​ក្នុង​ឋានៈ ជា​សមាជិក​សភា​ធម្មតា​មួយ​រូប សូម​ឲ្យ​មានការ​បោះ​ឆ្នោត​ដើម្បី​បញ្ចប់​ជម្លោះ៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Le Huffington Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ