ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ​រំលោ.ភ​ប្អូនថ្លៃ​ដល់​តែ​បែកធ្លាយ​ដល់​ម្តាយ​ទើប​ដឹង​ការ​ពិត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បងថ្លៃ​ល្មោ​មកា​ម​លួងលោម​រំលោភ​ប្អូនថ្លៃ​ស្រី អាយុ​១៣​ឆ្នាំ បាន​សម្រេច​៦​លើក រឿង​ខាងលើ​ត្រូវ​បែកធ្លាយ​ដល់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន​កូនប្រសា​កំហូច​ខាងលើ នៅ​វេលា​ម៉ោង​១៤​និង​០៥​នាទី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។…

ខេត្តរតនគិរី ៖ បងថ្លៃ​ល្មោ​មកា​ម​លួងលោម​រំលោភ​ប្អូនថ្លៃ​ស្រី អាយុ​១៣​ឆ្នាំ បាន​សម្រេច​៦​លើក រឿង​ខាងលើ​ត្រូវ​បែកធ្លាយ​ដល់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន​កូនប្រសា​កំហូច​ខាងលើ នៅ​វេលា​ម៉ោង​១៤​និង​០៥​នាទី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បរ​កែវ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឡា​មិ​ញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទីង ទឹម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ទំពួន មាន​ប្រពន្ធ និង​កូន​ម្នាក់ ត្រូវជា​បងថ្លៃ​ក្មេង​ស្រី​រង​គ្រោះ មុខរបរ​ធើ្វ​ចម្ការ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​សំ ឃុំ​តេន ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។ ហេតុ​ការ​ចាប់​ឃាត់ខ្លួន នៅផ្ទះ​ជនសង្ស័យ​តែ​ម្តង នៅ​ក្នុងភូមិ​គ្លិះ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ជនជាតិ​ទំពួន (​ត្រូវជា​ប្អូនថ្លៃ​) មុខរបរ​សិស្ស មាន​ទីលំនៅ​ស្រុក​បរ​កែវ ។

ក្រោយ​ពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​សារព័ត៌មាន​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ម្ដាយ​ជន​រង​គ្រោះ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​បាន​តាម​រក​ជនសង្ស័យ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​ដោយ​ប្រពន្ធ​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា ប្តី​នាង​មិន​បាន​នៅផ្ទះ​ទេ ជាប់រវល់​ទៅ​រកស៊ី​អារឈើ​ក្នុង​ព្រៃ​បាត់​ហើយ រួច​សមត្ថកិច្ច​បាន​ឲ្យ​ប្រពន្ធ​ជនសង្ស័យ​តេ​ទូរស័ព្ទ​ហៅ​ប្តី​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​កុហក់​ថា កូន​ឈឺ ពេល​ជនសង្ស័យ​មក​ដល់​ផ្ទះ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ក្រោយ​ពី​ចាប់ខ្លួន​បាន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​លួងលោម​ប្អូនថ្លៃ​ស្រី​រំលោភ​បាន​សម្រេច​៦​លើក​ពិតប្រាកដ​មែន ក្នុង​ពេល​លួងលោម​រំលោភ​ម្តង បាន​ធ្វើ​ឡើង​ដូច​ជា នាំ​ប្អូនថ្លៃ​ស្រី​ទៅ​រក​ត្រី​នៅ​អូរ និង​ទៅ​ចម្ការ​តែ​ពីរ​នាក់​ដោយ​រំលោភ​ញឹកញាប់​ពេក នាង​ទ្រាំ​មិន​បាន​ក៏​រៀបរាប់​ប្រាប់​ម្តាយ​ពី​ដំណើររឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​តែ​ឃុំខ្លួន​នៅ​អធិការ​ស្រុក​បរ​កែវ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាប់​ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ