ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ថៃ ច្រៀង​រំលឹក​គុណ​លោកយាយ គ្រាន់តែ​យល់​អត្ថន័យ​ចង់ហូរ​ភ្នែក​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចម្រៀង​មួយ​បទ​ដែល​តារាចម្រៀង​តូច​ច្រ​ម៉ក់​ធ្លាប់តែ​ក្រមិចក្រមើម ពេជ្រ ថៃ បាន​ស្រែកច្រៀង​រៀបរាប់​ពី​គុណ​លោកយាយ​ថ្លៃ ដែល​លះបង់​ការងារ​ជួយ​ថែ​ទាំ​ចៅ​គ្រា​ម្តាយ​ឪពុក​បង្កើត​នៅ​ឆ្ងាយ​។ ចម្រៀង​មួយ​បទ​យ៉ាង​មាន​អត្ថន័យ​នេះ ពិតជា​ស៊ី​អារម្មណ៍​អណ្តែង​អណ្តូង​ណាស់ ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​បាន…

រាជធានី​ភ្នំពេញ ៖ ចម្រៀង​មួយ​បទ​ដែល​តារាចម្រៀង​តូច​ច្រ​ម៉ក់​ធ្លាប់តែ​ក្រមិចក្រមើម ពេជ្រ ថៃ បាន​ស្រែកច្រៀង​រៀបរាប់​ពី​គុណ​លោកយាយ​ថ្លៃ ដែល​លះបង់​ការងារ​ជួយ​ថែ​ទាំ​ចៅ​គ្រា​ម្តាយ​ឪពុក​បង្កើត​នៅ​ឆ្ងាយ​។ ចម្រៀង​មួយ​បទ​យ៉ាង​មាន​អត្ថន័យ​នេះ ពិតជា​ស៊ី​អារម្មណ៍​អណ្តែង​អណ្តូង​ណាស់ ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​បាន ហើយ​អារម្មណ៍​អ្នក​ស្រឡាញ់​​ជីដូន​ប្រាកដ​ណាស់​បាន​ស្តាប់​ហើយ ដឹង​តែ​យំ ស្រួល​មិន​ស្រួលរ​ត់ទៅ​រក​លោកយាយ​ឱប ថើប សំពះ​អរគុណ​ក៏​ថា​បាន​។

ដោយសារ​តែ​ភាព​នឹករឭក និង​ចង់​ថ្លែងអំណរគុណ​ចំពោះ​ជីដូន​ដែល​បាន​ទទួល​មរណ​ភាព​កាលពី​កន្លង​នោះ នៅ​ពេល​នេះ​តារាចម្រៀង​ដែល​ជា​ម្ចាស់​ពាន​ខាងលើ បាន​ចេញ​ចម្រៀង​ថ្មី​របស់​ខ្លួន​មួយ​បទ​តាម​រយៈ​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​មាន​ចំណងជើង «អរគុណ​​លោកយាយ​» ។

ក្នុង​មួយ​បទ​នេះ ពេជ្រ ថៃ បាន​រៀបរាប់​ពី​អនុស្សាវរីយ៍ និង​ជីវិត​ដ៏​កម្សត់​ដែល​ខ្លួន​ធ្លាប់​មាន​រួម​ជាមួយ​ជីដូន ដែល​រូបគេ​និយម​ហៅ​ម៉ែ​ចាស់ ព្រមទាំង​ការ​រលឹក​នឹក​គុណ​ដល់​លោកយាយ​ខ្លួន ដែល​បាន​បីបាច់​ថែខ្លួន​កន្លង​មក​ផង​ដែរ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ ពុំ​សូវ​ឃើញ​វត្តមាន​ពេជ្រ ថៃ ឡើង​ច្រៀង​សម្តែង​ដូច​អំឡុង​ក្រោយ​​លើក​ពាន​នោះ​ទេ ដោយ​មានការ​បញ្ជាក់​ថា ពេជ្រ ថៃ ទៅ​ស្រុក​កំណើត​វិញ ដើម្បី​បន្ត​មាគ៌ា​លើ​ការ​សិក្សា ហើយ​អាច​ឆ្លៀតពេល​ទំនេរ​រូបគេ​វិល​មក​សម្តែង​ឆ្លើយ​តប​ការ​គាំទ្រ​​វិញ​។ ទស្សនិកជន​មានការ​នឹករលឹក​នឹង​ចង់​ឃើញ​វត្តមាន​កុមា​រា​ប្រកបដោយ​ភាព​រួស​រាយ​នេះ​សារ​ជា​ថ្មី ជា​ពិសេស​ពេល​បុណ្យ​អ៊ុំ​ទូក​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ