ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​ម​​…មុនស្លា.ប់ ឃាតករនិងអ្នកស្លា.ប់​​គឺ​ដើរ​​ផឹក​​ជា​មួយ​គ្នា​រហូត​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​​ជា​ប្រជា​ការពារ​ភូមិ បាន​ត្រូវ​ជន​ដៃដល់​ចាក់​៣កាំបិត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ក្រោយមកក៏​បាន​ស្លាប់់​ ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ អំពើ​ហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​​ជា​ប្រជា​ការពារ​ភូមិ បាន​ត្រូវ​ជន​ដៃដល់​ចាក់​៣កាំបិត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ក្រោយមកក៏​បាន​ស្លាប់់​ ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ អំពើ​ហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​កន្លង​ទៅ នៅភូមិ​ជើង​ឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ បុរស​រង​គ្រោះ​ឈ្មោះ កេ​ត ស៊ី​ថា អាយុ​៥២​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ​តា​ឡី ស្នាក់​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ចំណែក​ជន​ដៃដល់​​បាន​រត់គេច​ខ្លួន តែ​កំពុង​ស្ថិត​ក្នុង​ការ​តាម​ប្រមាញ់​របស់​នគរបាល ។

តាម​ប្រភព​​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ជន​ដៃដល់​មាន​ទំនាស់​ជាមួយ​មិត្តភក្ដិ​របស់​ជា​ប្រជា​ការ​ពារ​រូប​នេះ ហើយ​ត្រូវ​មិត្តភក្ដិ​រូប​នោះ​វាយ​បែកក្បាល ។ ខណៈនោះ ជន​រង​គ្រោះ​បាន​ទៅ​ជួយ​ធ្វើការ​សម្រប​សម្រួល ដោយ​ឲ្យ​មិត្តភក្តិ​របស់​គាត់​សង​លុយ​ទៅ​ជន​ដៃដល់ចំនួន​៧០០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង ហើយ​ក៏​ស្ងប់​​ស្ងាត់​ទៅ​វិញ ។

បន្ទាប់​មក ជន​រង​គ្រោះ​និង​មិត្តភក្ដិ​របស់​ខ្លួន​៣​នាក់​រួម​ទាំង​ជន​ដៃដល់​ផងបាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ភោជ​នីយ​ដ្ឋាន​​អា​ម៉ា​ហ្សូ​ន ។ លុះ​ផឹក​សុ​ី​នៅ​ទីនោះ​អស់ចិត្ត ជន​រង​គ្រោះ​ក៏​បបួល​អ្នក​ទាំងនោះ​ទៅ​ផឹក​សុ​ី​បន្ត​នៅផ្ទះ​ប្រពន្ធ​ចុង​​របស់​គាត់​ទៀត ។ ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ​ នៅ​សង្កាត់​ជើងឯក ស្រាប់តែ​ជន​ដៃ
ដល់​ឈប់​ម៉ូតូ ហើយ​ស្ទុះ​ទៅ​ចាក់​ជន​រង​គ្រោះ​ចំនួន​៣​កាំបិត​ បណ្ដាល​ឲ្យ​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម រួច​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ទៅ ។ ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​
សូ​វៀត តែដោយ​របួសធ្ងន់​ពេកក៏​ស្លាប់​ទៅ ហើយ​ក្រុម​គ្រួ​សារបាន​ដឹក​សព​យក​មក​ផ្ទះ ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ទីបំផុត ជន​ដែល​បាន​ចាក់​បុរស​ចំណាស់​ ជា​ប្រជា​ការពារ​ភូមិ​រហូត​ស្លាប់​នោះ ត្រូវ​នគរបាលខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ក្រោម​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តម​សេ​នីយ៍​ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ ​និង​ចាប់ខ្លួន​បាន ។ ទោះបីជា​បែប​ណា នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ​ដែល​នាំ​ដល់​ការ​ចាក់​សម្លាប់​ជន​រង​គ្រោះ​នៅឡើយ​ទេ ព្រោះ​ចាក់​សម្លាប់​ផុយ​ស្រួយ​ពេក ។

ការ​ចាប់ខ្លួន​បាន​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​១១​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នៅ​ចំណុច​ផ្ទះ​លេខ​៤៦E ភូមិ​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យ​ខាងលើ​នេះ​ ឈ្មោះ ថា​ច់ សួ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

លោក​អធិការ ជឹ​ម ស៊ី​ថា ថ្លែង​ថា ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​នេះ​កើតឡើង កម្លាំង​នគរបាល​ខណ្ឌ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​កំណត់​បាន​មុខសញ្ញា​តាំងពី​ភ្លាម​ៗ​ម្ល៉េះ ហើយ​ក៏​បាន​តាម​ចាប់ខ្លួន​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ឃាតករ​ដៃដល់​បាន​គេចខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។

លុះ​ក្រោយមក​ទទួល​ដំណឹង​ថា ជន​ដៃដល់​ជិះ​ម៉ូតូ​ហុងដា​ណៃ​ហត​១​គ្រឿង ចេញពីផ្ទះ​ជួល​ខាងលើ ទើប​កងកម្លាំង​ដឹកនាំ​ដោយ​លោក​អធិការ ​តាម​យ៉ាង​ប្រកិត​រហូត​ដល់​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ទើប​ចាប់ខ្លួន​បាន ។ ​បន្ទាប់​ពី​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ជា​បន្ត ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ក្រៅផ្លូវការ​នៅឡើយ​ថា មូលហេតុ​ដែល​ការ​ចាក់​សម្លាប់​នេះ​ ប្រហែល​មក​ពី​ជម្លោះ​រឿង​គួ​ក​ជេរ​ដី ៕

អត្ថបទសរសេរ ដោយ