ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​៦​ក្បាល​ងាប់​នៅ​ស្រុក​អណ្តូង​មាស​ស​ង្ស​យ័​ថា​ពុល​ថ្នាំ​បា.ញ់​ដំឡូង​មី

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គោ​ញី​៦​ក្បាល​បាន​ងាប់​រដូករណែល​គេ​ស​ង្ស​យ័​ថា បណ្តាល​មក​ពី​ពុល​ថ្នាំ​បាញ់​ប៉ូវ​ដំណាំ​ដំឡូង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​ចំការ​ដំឡូង និង​ចំការ​ស្វាយចន្ទី​របស់​ឈ្មោះ ណាត…

ខេត្តរតនគិរី ៖ គោ​ញី​៦​ក្បាល​បាន​ងាប់​រដូករណែល​គេ​ស​ង្ស​យ័​ថា បណ្តាល​មក​ពី​ពុល​ថ្នាំ​បាញ់​ប៉ូវ​ដំណាំ​ដំឡូង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​ចំការ​ដំឡូង និង​ចំការ​ស្វាយចន្ទី​របស់​ឈ្មោះ ណាត ក្នុងភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។

សមត្ថ​មិ​ច្ច​ស្រុក​អណ្តូង​មាស​បានឱ្យ​ដឹង​ថា ម្ចាស់​គោ​រង​គ្រោះ​ឈ្មោះ សល់ ចេ​ល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ គោ​របស់​គាត់​ងាប់​២​ក្បាល​, ម្ចាស់​គោ​ឈ្មោះ រ​ចំ ផង់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ គោ​របស់​គាត់​ងាប់​១​ក្បាល​, ម្ចាស់​គោ​ឈ្មោះ សល់ គ័​រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ គោ​របស់​គាត់​ងាប់​១​ក្បាល​, ម្ចាស់​គោ​ឈ្មោះ សេវ គ្លី​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ គោ​របស់​គាត់​ងាប់​១​ក្បាល និង​គោ​ងាប់​១​ក្បាល​ទៀត​សមត្ថកិច្ច​មិន​ទាន់​ដឹង​ម្ចាស់​នៅឡើយ​ទេ ។

ប្រភព​បន្ត​ថា តាម​ការ​សន្និដ្ឋាន​របស់​មណ្ឌល​សុខភាព​ឃុំ​ញ៉ា​ង​ថា សត្វ​គោ​ទាំងនេះ​ងាប់​គឺ​បណ្តាល​មក​ពី​ពុល​ថ្នាំ​សម្រាប់​ប៉ូវ​ដំឡូង​មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ