ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ជីវិត​ក្តៅ​ពេក​ទៅ​ជ្រក​មុខ​រឺ​ឡូ​កិន​ស្លា.ប់​មួយ​រំពេច

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​កម្មករ​ធ្វើ​ផ្លូវជាតិ​លេខ​៥​ម្នាក់​ឃើញ​រឺ​ឡូ​ឈប់​ក្តៅ​ទៅ​ជ្រក​ខាង​មុខ​អ្នកបើកបរ​មិនឃើញ​បើក​កិន​ស្លាប់​មួយ​រំពេច ដែល​គ្រោះថ្នាក់​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​-​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ។…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​កម្មករ​ធ្វើ​ផ្លូវជាតិ​លេខ​៥​ម្នាក់​ឃើញ​រឺ​ឡូ​ឈប់​ក្តៅ​ទៅ​ជ្រក​ខាង​មុខ​អ្នកបើកបរ​មិនឃើញ​បើក​កិន​ស្លាប់​មួយ​រំពេច ដែល​គ្រោះថ្នាក់​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​-​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ដោយ​រឺ​ឡូ​កិន​មានឈ្មោះ វ៉ា​ន់ ឈៀក អាយុ​៣៨​ឆ្នាំ មានមុខ​របប​ជា​កម្មករ​ធ្វើ​ផ្លូវជាតិ​លេខ​៥​ដែល​រស់នៅ​ភូមិ​ព្រែក​ល្បៅ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា នៅ​ពេល​ដែល​គ្រោះថ្នាក់​កើតឡើង​គឺ​អ្នកបើកប​រឺ​ឡូ​កិន​ផ្លូវ​បាន​ឈប់​ចត​រឺ​ឡូ​ចោល​ហើយ​ចុះ​ទៅ​នោម ហើយ​ស្ត្រី​ជា​កម្មករ​ធ្វើ​ផ្លូវ​ឃើញ​រឺ​ឡូ​ចត​ចោល​ដោយ​ម៉ាស៊ីន​ឆេះ​ហើយ​មេឃ​ក្តៅ​បាន​ទៅ​ជ្រក​នៅ​ខាង​មុខ​រឺ​ឡូ​ដោយ​ស្នូរ​ម៉ាស៊ីន​រឺ​ឡូ​មិន​បាន​ចាប់​អារម្ភ​ផង ។

ស្រាប់តែ​អ្នកបើកបរ​រឺ​ឡូ​មក​ពី​នោម​ឡើង​បើក​រឺ​ឡូ​ដោយ​មិន​បានឃើញ​ស្ត្រី​រង​គ្រោះ​អង្គុយ​នៅ​ខាង​មុខ​រឺ​ឡូ​បាន​បើក​ទៅ​មុខ​បណ្តាល​កិន​ស្ត្រី​រង​គ្រោះ​បណ្តាល​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង ហើយ​អ្នកបើក​បរ​រឺ​ឡូ​ក្រោយ​ពេល​កិន​ស្ត្រី​រង​គ្រោះ​ស្លាប់​បាន​ពន្លត់​ម៉ាស៊ីន​ចុះ​មើល​ទាំង​ភ័យ​ស្លន់ស្លោរ​ដោយ​គ្មាន​បំណង ។

ក្រោយ​ពេល​ស្ត្រី​រង​គ្រោះជា​កម្មករ​ធ្វើ​ផ្លូវត្រូវ​រឺ​ឡូ​កិន​ផ្លូវ​កិន​ស្លាប់​នឹង​កន្លែង​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​មក​ពិនិត្យ​មើល និង​សាកសួរ​គឺ​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ទៅ​ជ្រក​នៅ​មុខ​រឺ​ឡូ​នៅ​អ្នកបើកបរ​ទៅ​នោម​ហើយ​បាន​បើកបរ​កិន​ស្លាប់ នេះ​ជា​ការ​ធ្វេសប្រហែស​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​មុន​ពេល​បើក​បរ​ទើប​បណ្តាល​រឺ​ឡូ​កិន​ស្លាប់​ត្រូវ​បាន​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ហើយ​អ្នកបើកបរ​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​យក​ទៅ​សាកសួរ និង​រឺ​ឡូ​ដែល​បង្ក​គ្រោះថ្នាក់​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ប៉ុស្តិ៍​រង​ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ