ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ញៀន​ស្រា​ប្រពន្ធ​ចុះ​ចោល តូចចិត្ត​សម្រេច​ចង.ក​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បាន​កើតឡើង ដែល​បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​ធ្នឹម​ក្រោមផ្ទះ របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ជាយ​ស្បៃ…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បាន​កើតឡើង ដែល​បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​ធ្នឹម​ក្រោមផ្ទះ របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។ នគរបាល​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ ធេ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ ម៉ៅ រ៉េ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​៖ កន្លង​មក​ប្តី​របស់​គាត់​ជា​មនុស្ស​ផឹកស្រា​ញៀន​ស្រា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឲ្យ​តែ​ពេល​ស្រវឹង​ម្តង​ៗ​តែងតែ​រករឿង​វាយ​ប្រពន្ធ និង​កូន​។ គាត់​បាន​ប្តឹង​រដ្ឋអំណាច និង​សមត្ថកិច្ច​ឲ្យ​ជួយ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ គាត់​មិន​កែខ្លួន​សោះ​។

ទើប​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា រូប​គាត់ និង​ប្តី​មានការ​ឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង ពេល​នោះ​គាត់​ក៏​ចុះ​ចេញ ពី​ផ្ទះ​ទៅ​ជ្រក​នៅផ្ទះ​បងប្អូន មិន​ចូល​ផ្ទះ​ពីរ​បី​ថ្ងៃ លុះ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ប្តី​គាត់​បាន​ទៅ​ហៅ​គាត់​ឲ្យ​ទៅ​ផ្ទះ​វិញ​ដែរ តែ​ខ្លួន​គាត់​មិន​ទៅ​ទេ ដោយ​ខឹង​នឹង​គាត់​មិន​កែខ្លួន​។ ចំណែក​កូនស្រី​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ សាម ស្រី​រ៉ា​ន់ អាយុ​២៣​ឆ្នាំ​ប្រាប់​ថា ឪពុក​របស់​នាង​ជា​មនុស្ស​ញៀន​ស្រា​តែងតែ​រករឿង និង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ រហូត​ធ្វើ​ឲ្យ​ម្តាយ​នាង​ទ្រាំ​នៅ​ជាមួយ​លែង​បាន កាលពី​យប់​ថ្ងៃ​ទី​១៤ ឪពុក​បាន​ដេក​នៅ​លើ​ផ្ទះ​ជាមួយ​នាង។

លុះ​ម៉ោង​៣​ទៀប​ភ្លឺ​គាត់​ក្រោកពីដំណេក ប្រាប់​ថា ទៅ​នោម ខ្លួន​ក៏​ដេក​លក់​ទៀត ទៅ​លុះ​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ នាង​ភ្ញាក់ពីដេក​ដើរ​ចុះ​ទៅ​ដី​ក្រោមផ្ទះ ក៏​ប្រទះ​ឃើញ​ឪពុក​ខ្លួន​បាន​ចងក​ទៅ​នឹង​ធ្នឹម​ជាមួយ​ខ្សែភ្លើង ខ្លួន​ក៏​បាន​ដើរ​ប្រាប់​បងប្អូន​ជិតខាង និង​ម្តាយ​ឲ្យ​មក​មើលឃើញ​គាត់​ស្លាប់​បាត់​ហើយ ក៏​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​កកោះ​។ ក្រោយ​ដឹង​ព័​ត័​មាន​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​កបាន​សហ​ការណ៍​ជាមួយ​លោកនាយ​រង​ប៉ុស្តិ៍​កកោះ​ចុះ​ដល់ទី​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សា​សព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​សុ​ម្គា​ល់​ឡើយ ក្រោយ​ពិនិត្យ​ចប់​ក៏​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ