ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជំងឺលើសឈាម​ពេល​មិន​ស្រួលខ្លួន​ទិញ​ថ្នាំលេប ស្រាប់តែ​ប្រតិកម្ម​ប្រកាច់​ស្លា.ប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​មាន​ជំងឺលើសឈាម​ច្រើន​ឆ្នាំ​មក​ហើយ ព្យាបាល​មិនជា ហើយ​នៅ​ចុង​ក្រោយ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ប៉ុន្តែ​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​ពី​ស្ថានភាព​ជំងឺ​ទេ​។ ដោយ​ស្មានថា មិន​អី​គាត់​ក៏​បាន​ទៅ​ទិញ​ថ្នាំ​ពី​ឱសថស្ថាន​យក​មក​លេប​ដោយ​ខ្លួនឯង ខណៈនោះ​ក្រោយ​ពី​លេបថ្នាំ នោះ​រួច…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​មាន​ជំងឺលើសឈាម​ច្រើន​ឆ្នាំ​មក​ហើយ ព្យាបាល​មិនជា ហើយ​នៅ​ចុង​ក្រោយ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ប៉ុន្តែ​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​ពី​ស្ថានភាព​ជំងឺ​ទេ​។ ដោយ​ស្មានថា មិន​អី​គាត់​ក៏​បាន​ទៅ​ទិញ​ថ្នាំ​ពី​ឱសថស្ថាន​យក​មក​លេប​ដោយ​ខ្លួនឯង ខណៈនោះ​ក្រោយ​ពី​លេបថ្នាំ នោះ​រួច មិន​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ធូរស្រាល​ឡើយ​។ ផ្ទុយ​ទៅ​វិញ​បែរជា​ធ្វើ​ឲ្យ​រឹតតែ​មាន​សភាព​ដុនដាប​ខ្លាំង​ឡើង ហើយ​មិនយូរ​ប៉ុន្មាន​ក៏​បាន​ប្រតិកម្ម​ថ្នាំ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។ លុះដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​លិខិតបញ្ជាក់​មរណៈភាព ដើម្បី​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​បុរស​រង​គ្រោះ​ខាងលើ ឈ្មោះ ព្រំ ឋាន ហៅ សួគ៌ ឋាន អាយុ​៥០​ឆ្នាំ គាត់ មាន​ជំងឺលើសឈាម​ច្រើន​ឆ្នាំ​មក​ហើយ​។

សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។ គាត់​គឺជា​បុរស ពោះម៉ាយ ហើយ​នៅ​មុន​ពេល​កើតហេតុ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ហើយ​គាត់​មិន​បាន​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះ​ឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​គិត​ថា​មិន​អី​គាត់​បាន​ទិញ​ពី​ឱសថស្ថាន​មួយ​មក​លេប ព្យាបាល ជំងឺ​ដោយ​ខ្លួនឯង លុះ​ក្រោយ​ពេល​លេបថ្នាំ​រួច​បាន​រយៈពេល​ប្រហែល​ជិត​មួយ​ម៉ោង មិន​បាន​ធ្វើ​ឲ្យ​ស្ថានភាព ជំងឺ​ធូរស្បើយ​នោះ​ឡើយ​។

ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​មាន​សភាព​ដុនដាប​កាន់តែ​ខ្លាំង​ទៅ​វិញ​ដោយសារ​តែ​ប្រតិកម្ម​ថ្នាំ ធ្វើ​ឲ្យ​គាត់​មាន​អាកា​រៈ រឹង​ដៃ រឹង​ជើង​ប្រកាច់​ស្លាប់​ភ្លាម​ៗ តែ​ម្ដង​។ ខណៈនោះ​ដោយ​មិន​អស់ចិត្ត សាច់ញាតិ និង​អ្នក​ជិតខាង​បាន​ហៅ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ឲ្យ​ជួយ​ទៅ​ពិនិត្យ​មើល និង​ក្នុង​បំណង​ដឹក​យក​ទៅ​សង្គ្រោះ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ​។ ទើប​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​លិខិតបញ្ជាក់​មរណៈភាព ព្រមទាំង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ