ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហិ.ង្សា​ប្រឆាំង​! ​លោកស្រី​ស៊ូ​ជី​ រង​ការ​គាបសង្កត់​ខ្លាំង​

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​MIKE PENCE​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា អះអាង​ទៅ​កាន់​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​ថា អំពើ​ហិង្សា​ដែល​រុញច្រាន​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ច្រើន​រយ​ពាន់​នាក់ រត់​ភៀសខ្លួន​ចេញពី​មី​យ៉ា​ន់​ម៉ា មិន​អាច​ទទួលយក​បាន​ឡើយ​។ លោក​PENCE​បាន​ថ្កោលទោស​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​ពួក​ជន​ជាតិ​ភាគ​តិច​អ៊ិ​ស្លា​ម​នោះ​នៅ​មី​យ៉ា​ន់​ម៉ា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​MIKE PENCE​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា អះអាង​ទៅ​កាន់​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​ថា អំពើ​ហិង្សា​ដែល​រុញច្រាន​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ច្រើន​រយ​ពាន់​នាក់ រត់​ភៀសខ្លួន​ចេញពី​មី​យ៉ា​ន់​ម៉ា មិន​អាច​ទទួលយក​បាន​ឡើយ​។

លោក​PENCE​បាន​ថ្កោលទោស​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​ពួក​ជន​ជាតិ​ភាគ​តិច​អ៊ិ​ស្លា​ម​នោះ​នៅ​មី​យ៉ា​ន់​ម៉ា ពេល​លោក​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​ស៊ូ​ជី ដែល​មាន​បណ្ដា​អ្នកកាសែត​ចូលរួម​ផង​ដែរ​។​លោក​បញ្ជាក់​ប្រាប់​លោកស្រី​ស៊ូ​ជី​ថា យើង​ចង់​ឃើញ​ការ​រីក​ចម្រើន ដើម្បី​ឲ្យ​ពួក​អ្នក​ទទួលខុសត្រូវ លើ​ឧក្រិដ្ឋកម្ម​ទាំងនោះ ផ្ដល់​ចម្លើយ​ចំពោះ​អំពើ​របស់​ពួក​គេ​។

ក្រោម​ការ​គំរាមកំហែង​របស់​កងទ័ព​និង​របស់​ពួក​ជីវពល​ពុទ្ធ​និយម ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ជាង​៧២០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចេញ​ពី​មី​យ៉ា​ន់​ម៉ា ទៅ​កាន់​បង់​ក្លា​ដែ​ស​ជិតខាង ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៧​មក​។

ការ​រិះគន់​របស់​លោក​PENCE​នា​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សិង្ហ​បុរី បង្កើន​ការ​គាបសង្កត់​ប្រឆាំង​លោកស្រី​ស៊ូ​ជី ខណៈ​អង្គការ​AMNESTY INTERNATIONAL​ទើប​ដកងារ​លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​សម្បជញ្ញៈ​របស់​ខ្លួន​។

មុន​នេះ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​សី​ុ លោក​មហា​ធៀរ​មហា​ម៉ា​ដ ចាត់​ទុក​ជំហរ​របស់​លោក​ស្រី​ស៊ូ​ជី​ថា មិន​អាច​ជួយ​ការពារ​កើត​។ មេដឹកនាំ​វ័យ​ចំណាស់​ជាងគេ​បំផុត​នៃ​ពិភព​លោក​នោះ និយាយ​ថា លោក​មានការ​ខកចិត្ត​ខ្លាំង​ណាស់​ចំពោះ​បរាជ័យ​របស់​លោក​ស្រី​ស៊ូ​ជី​ក្នុង​កិច្ច​ការពារ​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​។

វិបត្តិ​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ដាក់​ទម្ងន់​លើ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​បណ្ដា​សមាជិក​ជា​ទូទៅ​រមែង​ចៀសវាង​ការ​រិះគន់​គ្នា​ដោយ​ផ្ទាល់​។ ពិសេស​ម៉ា​ឡេ​ស៊ី​និង​ឥណ្ឌូ​ណេ​ស៊ី ដែល​ប្រជាជន​ភាគច្រើន​ជា​សាសនិក​អ៊ិ​ស្លា​ម ពុំ​និយាយ​យោង​ពី​ការ​រិះគន់​របស់​ពួក​គេ​ចំពោះ​មី​យ៉ា​ន់​ម៉ា​ឡើយ​។

អ​.​ស​.​ប​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​ដល់​បង់​ក្លា​ដែ​ស កុំ​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​នា​ស​ប្ដា​ហ៍​នេះ ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ជាង​២២០០​នាក់​មក​កាន់​មី​យ៉ា​ន់​ម៉ា​វិញ ខណៈ​ទស្សនៈវិស័យ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នោះ សាបព្រោះ​ការ​ជ្រួលច្របល់​ក្នុង​បណ្ដា​ជំរំ​ជនភៀសខ្លួន​។

លោកស្រី​ស៊ូ​ជី​ក៏​រង​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ថា ពុំ​បាន​ជួយ​ដល់​អ្នក​កាសែត​របស់​រ៉​យ​ទ័​រ​២​នាក់ ដែល​ជាប់​ឃុំឃាំង​ក្រោយ​ពួក​គេ​ធ្វើការ​អង្កេត លើ​ការ​ធ្វើឃាត​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​។

លោក​MIKE PENCE​ហៅ​រឿង​នោះ​ថា​ជា​រឿង​ខ្វាយខ្វល់​ខ្លាំង ដោយ​លោក​រំឭក​ពី​ជំហរ សារព័ត៌មាន​សេរី​និង​ឯករាជ្យ​របស់​អា​មេ​រិ​ក​។​លោក​បញ្ជាក់​ថា​លោក​លើក​ពិ​រឿង​នោះ​ពេល​ជួប​ពិភាក្សា​គ្នា​ជា​សម្ងាត់​ជាមួយ​លោកស្រី​ស៊ូ​ជី​។ កាល​ពី​ខែ​កញ្ញា​លោកស្រី​ស៊ូ​ជី​លើក​ពី​ការ​ឃុំឃាំង អ្នកកាសែត​ទាំង​២​នាក់​នោះ​ថា​មិនមែន​មក​ពី​ហេតុផល​វិ​ជ្ចា​ជីវៈ​របស់​ពួក​គេ​ឡើយ ប៉ុន្តែ​មក​ពី​ពួក​គេ​បំពាន​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ