ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោះ​ទ្វារ​យ៉ាងណា​ក៏​មិន​បើក លុះ​នាំគ្នា​ឡើង​ទៅ​មើល…​ផ្អើល​ពេញ​បន្ទប់​ជួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភេទ​ទី​៣​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៣ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៥ ស្ថិត​នៅ​ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ចាស់…

រាជធានី​ភ្នំពេញ ៖ ភេទ​ទី​៣​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៣ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៥ ស្ថិត​នៅ​ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អាសា​ន់ ជា​ភេទ​ទី​៣ មាន​អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ​សៀង សំ​អូន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​ជន​រង​គ្រោះ ព្រោះតែ​ជន​រង​គ្រោះ​មិន​បាន​បង់លុយ​ផ្ទះ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​របស់​ជន​រង​គ្រោះ ស្រាប់តែ​ទ្វារ​បន្ទប់​អត់​មាន​ចាក់សោ​ខាងក្រៅ​នោះ​ទេ ប៉ុន្តែ​ចាក់​គន្លឹះ​ពី​ខាងក្នុង ។ ទោះបីជា​គោះ​ទ្វារ​បន្ទប់​យ៉ាងណា ក៏​មិន​មាន​អ្នក​បើកទ្វារ​នោះ​ដែរ ទើប​ធ្វើ​ឲ្យ​ផ្អើល​អ្នក​ជិតខាង​នាំ​គ្នា​ចូល​ទៅ​មើល​រួច​ឡើង​ជាន់​ឈើ​ក្បែរ​បង្អួច​មើលឃើញ​ជន​រង​គ្រោះ​ចងក​ស្លាប់​បាត់​ទៅ​ហើយ ទើប​សមត្ថកិច្ច​មូលដ្ឋាន​រាយការណ៍​ទៅ​អោយ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ចុះ​មក​ពិនិត្យ​សព ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ដើម្បី​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ