ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ អ្នក​ស្លា.ប់​ឡើង​ដល់​៥៩​នាក់​ហើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​តុល្យការ​ថ្មី​ថា ភ្លើង​ឆេះ​ព្រៃ​ដែល​នៅ​តែ​ខ្លាំងក្លា នា​ថ្ងៃ​ទី​១៤​វិច្ឆិកា​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ្ញ៉ា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥៩​នាក់ ហើយ​អាជ្ញាធរ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​តាម​រក​ដាន​មនុស្ស​ប្រមាណ​ជា​១៣០​នាក់​ទៀត​ដែល​នៅ​តែ​បាត់​ខ្លួន​។ លោក​KORY HONEP​ប្រមុខ​ប៉ូលិស​តំបន់​BUTTE​និយាយ​ថា សាកសព​ជន​រង​គ្រោះ​ថ្មី​៨​នាក់​ទៀត…

សហរដ្ឋអាមេរិក ៖ យោង​តាម​តុល្យការ​ថ្មី​ថា ភ្លើង​ឆេះ​ព្រៃ​ដែល​នៅ​តែ​ខ្លាំងក្លា នា​ថ្ងៃ​ទី​១៤​វិច្ឆិកា​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ្ញ៉ា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥៩​នាក់ ហើយ​អាជ្ញាធរ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​តាម​រក​ដាន​មនុស្ស​ប្រមាណ​ជា​១៣០​នាក់​ទៀត​ដែល​នៅ​តែ​បាត់​ខ្លួន​។

លោក​KORY HONEP​ប្រមុខ​ប៉ូលិស​តំបន់​BUTTE​និយាយ​ថា សាកសព​ជន​រង​គ្រោះ​ថ្មី​៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​នា​ថ្ងៃ​ទី​១៤​វិច្ឆិកា នៅ​ក្រុង​PARADISE​ជាទី​ក្រុង​តូច​មួយ​នា​ភាគ​​ខាងជើង​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​រង​ការ​វាយប្រហារ​ដោយ​អណ្ដាតភ្លើង​ពេញបន្ទុក កាលពី​ថ្ងៃ​ទី​​៨​វិច្ឆិកា​។ ប្រមុខ​ប៉ូលិស​រូប​នោះ​បន្ត​ថា យើង​អាច​តាម​រក​ឃើញ​មនុស្ស​ជាង​២០០​នាក់​ដែល​គិត​ថា​បាត់​ខ្លួន​។

ប៉ុ​ន្តែ​មក​ដល់​យប់​ថ្ងៃ​ទី​១៤​វិច្ឆិកា មនុស្ស​ប្រមាណ​ជា​១៣០​នាក់​នៅ​តែ​បាត់​ខ្លួន ពិសេស​បណ្ដា​មនុស្ស​ចាស់ មាន​ដើម​កំណើត​នៅ​ក្រុង​PARADISE ដែល​រង​ការ​បំផ្លាញ​ស្ទើរ​ទាំងស្រុង​ដោយ​ភ្លើង​ឆេះ​ព្រៃ បំផ្លាញ​ព្រៃឈើ​យ៉ាងតិច​៥៦.០០០​ហិ​កតា​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ