ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ឲ្យ​ឈប់​វាយលុក​លើ​ក្រុង ​HODEIDA ​យេ​ម៉ែ​ន

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៥​មក​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ការ​វាយលុក​លើ​ទីក្រុង​កំពង់​ផែ HODEIDA​យេ​ម៉ែ​ន​។ បណ្ដា​មេបញ្ជាការ​របស់​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន ប្រកាស​នា​ថ្ងៃ​ទី​១៤​វិច្ឆិកា​ថា បាន​ទទួលបញ្ជា​ឲ្យ​ឈប់​ធ្វើការ​វាយលុក…

ប្រទេស​យេ​ម៉ែ​ន ៖ ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៥​មក​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ការ​វាយលុក​លើ​ទីក្រុង​កំពង់​ផែ HODEIDA​យេ​ម៉ែ​ន​។

បណ្ដា​មេបញ្ជាការ​របស់​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន ប្រកាស​នា​ថ្ងៃ​ទី​១៤​វិច្ឆិកា​ថា បាន​ទទួលបញ្ជា​ឲ្យ​ឈប់​ធ្វើការ​វាយលុក ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី​ក្នុង​ទីក្រុង​កំពង់​ផែ​HODEIDA​ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម តាំង​ពីដើមខែ​វិច្ឆិកា​មក​។

ចំណែក​រដ្ឋាភិបាល​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ជា​ដៃគូ​សំខាន់​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ក្នុង​ក្រុមចម្រុះ​ប្រឆាំង​ពួក​ឧទ្ទាម​ប្រកាស​ថា ខ្លួន​គាំទ្រ​ការ​កោះ​ធ្វើ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត ការ​ចរចា​សន្តិ​ភាព​អន្តរ​យេ​ម៉ែ​ន​មួយ​ក្នុង​ពេល​ដ៏​ឆាប់​។

រយៈពេល​១២​ថ្ងៃ​នៃ​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ក្នុង​ទីក្រុង​កំពង់​ផែ​HODEIDA បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​៦០០​នាក់ ពិសេស​ពួក​យុទ្ធ​ជន​ទាំង​សងខាង​។ មានការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​អន្តរជាតិ​យ៉ាង​សកម្ម ទើប​អាច​សម្រេច​បាន​ភាព​ធូរស្រាល​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្រុង​HODEIDA​ចាប់តាំងពី​ថ្ងៃ​ទី​១២​វិច្ឆិកា​មក​។

បណ្ដា​មហាអំណាច​លោក​ខាងលិច​ពិសេស​អា​មេ​រិ​ក​និង​អង់គ្លេស ទាមទារ​ឲ្យ​ក្រុមចម្រុះ​បញ្ឈប់​ការ​វាយលុក​លើ​ក្រុង​HODEIDA ព្រោះ​ខ្លាច​មាន​វិបត្តិ​មនុស្សធម៌​កាន់តែ​ខ្លាំង​នៅ​យេ​ម៉ែ​ន ហើយ​ជំំ​រុញ​ឲ្យ​មានការ​ចរចា​បញ្ចប់​ជម្លោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ