ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ដឹកនាំ​សន្និសីទ​អន្តរជាតិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២​ក្នុង​ពន្ធនាគារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​សុខភាព​អ្នកទោស​ជា​ពិសេស​អ្នកទោស និង​ទណ្ឌិត​ដែល​មាន​វ័យចាស់​ជរា និង​មាន​ជម្ងឺ​កំពុង​ជាប់​ឃុំ​ត្រូវ​បាន​មន្ត្រី​រាជរដ្ឋាភិបាល និង​អ្នកជំនាញ​ផ្នែក​សុខភាព​ក្នុង​ពន្ធនាគារ​បាន​លើកយក​មក​ពិភាក្សា​ដេញដោល​គ្នា នៅ​ក្នុង​សន្និសីទ​ថ្នាក់​អន្តរជាតិ​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែវិច្ឆិកា​នេះ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា…

រាជធានី​ភ្នំពេញ ៖ បញ្ហា​សុខភាព​អ្នកទោស​ជា​ពិសេស​អ្នកទោស និង​ទណ្ឌិត​ដែល​មាន​វ័យចាស់​ជរា និង​មាន​ជម្ងឺ​កំពុង​ជាប់​ឃុំ​ត្រូវ​បាន​មន្ត្រី​រាជរដ្ឋាភិបាល និង​អ្នកជំនាញ​ផ្នែក​សុខភាព​ក្នុង​ពន្ធនាគារ​បាន​លើកយក​មក​ពិភាក្សា​ដេញដោល​គ្នា នៅ​ក្នុង​សន្និសីទ​ថ្នាក់​អន្តរជាតិ​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែវិច្ឆិកា​នេះ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ដែល​មាន​អ្នកចូលរួម​មក​ពី​ប្រទេស​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​(ICRC) សន្និសីទ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នេះ បាន​លើក​ឡើង​ពី​ការ​គ្រប់គ្រង​មក​ជា​ការ​ផ្តល់​សេវា​សុខភាព​និង​សុខភាព​ផ្លូវចិត្ត​ដល់​អ្នកទោស​ក្នុង​ពន្ធនាគារ​(APCPH)​វិញ ។

សន្និសីទ​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​ដែល​នឹង​លើក​ឡើង​រាល់​ប្រធានបទ​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​គោលនយោបាយ​សុខភាព​ទិ​ន្និ​ន័យ​សុខភាព ការ​ស្រាវជ្រាវ និង​ការ​អនុវត្ត​ល្អ​ៗ​ជុំវិញ​ការ​ផ្តល់​សេវា​សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ក៏​ដូច​ជា អត្ថប្រយោជន៍​ដែល​បាន​ផ្តល់​ទៅ​ក្នុង​សង្គម ។

យោង​តាម​លោក​ឡូ រិ​ន​ហ្សូ ខា​រ៉ា​ហ្វី អ្នកសម្របសម្រួល​ផ្នែក​ច្បាប់​របស់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​តំបន់​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​មានបទពិសោធន៍​ច្រើន​ឆ្នាំ ក្នុង​ការ​ដោះស្រាយ​ជាមួយ​ការ​ប្រឈម​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធានា​ឲ្យ​បាន​នូវ​ការ​ព្យាបាល និង​លក្ខខណ្ឌ​សម​ស្រប​របស់​ជន​ជាប់​ឃុំ (​អ្នកទោស ឬ​ទណ្ឌិត​) ជុំវិញ​ពិភពលោក ។ លោក​ថា ការ​រៀបចំ​សន្និសីទ​នេះ​ជា​ឱកាស​មួយ​ដែល​អ្នកចូលរួម​ទាំងអស់​គ្នា​អាច​បង្កើត​បរិយាកាស​ចែករំលែក​ក៏​ដូច​ជា ការ​បង្កើន​ការ​សហការ​ដៃគូ​ជា​អន្តរជាតិ​លើ​ការ​ផ្តល់​សុខមាលភាព ក្នុង​តំបន់ និង​លើស​ពី​នេះ​ផង​ដែរ ។

ក្នុង​សន្និសីទ​នៃ​ថ្ងៃ​ចាប់ផ្តើម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គ្រប់គ្រង​មណ្ឌល​អប់រំ​កែប្រែ​បុគ្គល​ផ្តល់​សេវា​សុខាភិបាល​ក្នុង​ពន្ធនាគារ មន្ត្រី​តំណាង​ពី​ក្រសួង​ស្ថាប័ន​នានា និង​បណ្ឌិត​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងត្បូង​នឹង​ផ្តោត​លើ​ការ​ពិភាក្សា​ដេញដោល​ចំនួន​បី​ថ្ងៃ ។ នៅ​ក្នុង​នោះ​ការ​ពិភាក្សា​លើ​គោលនយោបាយ​ក្នុង​ពន្ធនាគារ នីតិវិធី​ប្រតិបត្តិការ​ជា​ស្តង់ដា និង​ការ​សម្របសម្រួល​តាម​អន្តរ​វិស័យ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សុខភាព និង​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​ក្នុង​តំបន់​ដែល​មាន​ភាព​មិន​ប្រក្រតី​លើ​ការ​ប្រើប្រាស់​សារធាតុ​ញៀន សុខភាព​ផ្លូវចិត្ត និង​ជម្ងឺឆ្លង​នានា ។ លោក​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICHC)​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​មាន​គោលបំណង​ក្នុង​ការ​ពង្រីក​ការ​ថែទាំ​បែប​មនុស្សធម៌ និង​លក្ខ​ខ័​ណ្ឌ​រស់នៅ​របស់​ជន​ជាប់​ឃុំ​ទាំងអស់​មិន​ថា ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ។ លោក​ថា​«​ពួក​យើង​ស្វែងរក​នូវ​វិធី ដើម្បី​សម្រួល​ទុក្ខ​លំបាក​ដល់​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ ។

តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ជន​ជាប់​ឃុំ និង​សាច់ញាតិ​របស់​គេ » ។ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ធ្វើ​ការងារ ដើម្បី​ប្រាកដ​ថា ជន​រង​គ្រោះ​ពី​ជម្លោះ​ប្រដាប់​អាវុធ​អាច​ទទួល​បានការ​ថែទាំ​សុខភាព​ជា​មូលដ្ឋាន​ស្រប​តាម​ស្តង់ដា​ដែល​បាន​ទទួលស្គាល់​ជាស​កល ។ លោក​ប៉ាវ ហម​ផា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​បាន​អញ្ជើញ​ចូលរួម​តំណាង​សម្តេច​ក្រឡាហោម​ស ខេ​ង បាន​ថ្លែង​ថា សន្និសីទ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២​នេះ​មាន​សារៈសំខាន់​ណាស់​ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ​«​ការ​ធ្វើការ​រួម​គ្នា ដើម្បី​សុខមាលភាព​ក្នុង​ពន្ធនាគារ » ។ លោក​ថា បញ្ហា​សុខមាលភាព​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ គឺជា​បញ្ហា​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ៗ​ដែល​បាន​នឹង​កំពុង​ជា​បញ្ហា​ប្រឈម​ក្នុង​ពន្ធនាគារ​តាម​ទិ​ន្និ​ន័យ​របស់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ បាន​បង្ហាញ​ថា មាន​ជន​ជាប់​ឃុំ​ប្រហែល​៤​លាន​នាក់ បាន​ជាប់​ពន្ធនាគារ​ក្នុង​១​ឆ្នាំ​ៗ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ហើយ​ភាគច្រើន​នៃ​ជន​ជាប់​ឃុំ​ទាំងនោះ គឺ​មក​ពី​សហគមន៍​ដែល​ងាយ​រង​គ្រោះ ហើយ​ទទួល​បានការ​អប់រំ​តិចតួច​និង​មាន​លក្ខ​ខ័​ណ្ឌ​រស់នៅ​មិនសូវ​មាន​អនាម័យ ។ លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ទាំងនោះ​ចន្លោះ​ពី​៥០​ដល់​៧០% គឺជា​ជន​ជាប់​ឃុំ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​មិនតែប៉ុណ្ណោះ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន​នាំ​ឲ្យ​មាន​ជម្ងឺឆ្លង ព្រម​ជាមួយ​បញ្ហា​ជម្ងឺផ្លូវចិត្ត​ដែល​មាន​អត្រា​រហូត​ដល់​៧៥%​។

លោក​ថា បញ្ហា​ដែល​គួរ​កត់សម្គាល់​បន្ថែម​«​ការ​ដោះស្រាយ​បញ្ហា​សុខភាព​នៅ​ក្នុង​ពន្ធនាគារ​យន្តការ​របស់​យើង​នៅ​មាន​កម្រិត​នៅឡើយ​» ។ តាម​រយៈ​សន្និសីទ​នេះ គឺជា​ឱកាស​ដែល​យើង​អាច​ចែករំលែក​នូវ​បទ​ពិសោធន៍​ចំណេះដឹង បច្ចេកទេស ការ​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​ ព្រមទាំង​ពង្រឹង​ភាព​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយទទួលខុសត្រូវ » ធ្វើការ​រួម​គ្នា ដើម្បី​សុខមាលភាព​ក្នុង​ពន្ធនាគារ » ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​នេះ​លោក​អង្គ​វង្ស វ​ឌ្ឍា​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពន្ធនាគារ​ចំនួន​២៤​ខេត្ត និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ បាន​ស្នើ​មក​ក្រសួងយុត្តិធម៌​ចំនួន​៥២៣​នាក់ ស្រី​៣៧​នាក់ សម្រាប់​ពិនិត្យ​ក្នុង​ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ​អកអំបុក​ឆ្នាំ​នេះ ៕

កែសម្រួលដោយ