ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យ​កងកម្លាំង​​ហ្វឹកហាត់បា.ញ់គ្រាប់ពិត​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​មេបញ្ជាការ​រង នាយសេនាធិការ នាយការិយាល័យ ចុះ​ត្រួតពិនិត្យ​ការងារ​ប្រុងប្រៀប​បាញ់​គ្រាប់​ពិត នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក តេ​ជោ​សែន ភ្នំ​វាល​ចាប ក្នុង​ខេត្តបាត់ដំបង ដោយ​បាន​ផ្តោត​ទៅ​លើ​ចំណុច​ត្រូវ​បាញ់​ចម្ងាយ ពិនិត្យ​អាវុធ​គ្រប់​ប្រភេទ​ដែល​មាននៅ​លើ​ទីតាំង​នេះ សម្រាប់​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ចំនួន​៣​លើក គឺ​នៅ​ថ្ងៃ​ទី​២០ ទី​២៧ និង​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី សោម សុ​ន នាយក​សាលា​ហ្វឹកហ្វឺន​យោធភូមិ​ភាគ​ទី​៥ បាន​បញ្ជាក់​ថា កងកម្លាំង​ដែល​កំពុង​ឈរជើង​ត្រៀម​បាញ់​គ្រាប់​ពិត​នៅ​ទី​នេះ មាន​ចំនួន​៣៤៣​នាក់ ដែល​មាន​សិក្ខាកាម​មក​ពីសា​លា​ពល​ទាហាន​ចំនួន​២៥០​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ចំនួន​៤០​នាក់​មក​ពី​វរសេនា​ត្រូ​ច​ការពារ​ព្រំដែន​ចំនួន​៤​អង្គភាព​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​មាន​កង​វ​រសេនា​តូច​រថក្រោះ​ចំនួន​២៦​នាក់ វរ​សេនា​តូច​ការពារ​អាកាស់ និង​អាវុធ​គាំទ្រ ដែល​មាន​ប្រភេទ​កាំភ្លើងត្បាល់​ធុន MT 100 បាញ់​ចម្ងាយ​២៥៨០​ម៉ែត្រ​សម្រាប់​គោលដៅ​ទី​១ និង​គោលដៅ​ទី​២ បាញ់​ចម្ងាយ​២៨១៥​ម៉ែត្រ កាំភ្លើង​ការពារ​អាកាស​សម្រាប់​បាញ់​យន្តហោះ ២៣​មី​ល្លី​ម៉ែត្រ និង​ធុន​១២,៧​មី​ល្លី​ម៉ែត្រ ចំនួន​២​ដើម បាញ់​ចម្ងាយ​២៨០០​ម៉ែត្រ និង​ចម្ងាយ​៦០០​ម៉ែត្រ ព្រមទាំង​ប្រភេទ​កាំភ្លើង​ដេ​កា និង​អាកា បេ​៤០​បន្ថែម​ទៀត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ