ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ខ្សែ​ចង​ជាប់​នឹង​សសរឈើ​ក៏​ទាញ​ ស្រាប់តែ​សង្កត់ពីលើ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ម្នាក់​ឃើញ​ខ្សែ​ដែល​គេ​ចង​ជាប់​នឹង​សសរឈើ​សម្រាប់​ហាល​ខោអាវ ហើយ​ក៏​ទាញ បណ្តាល​ឱ្យ​រលំ​សង្កត់​មក​លើ​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ល្អឺ​ន​កាំ​ងរ​មិ​ស ឃុំ​អូរ​ជុំ…

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ម្នាក់​ឃើញ​ខ្សែ​ដែល​គេ​ចង​ជាប់​នឹង​សសរឈើ​សម្រាប់​ហាល​ខោអាវ ហើយ​ក៏​ទាញ បណ្តាល​ឱ្យ​រលំ​សង្កត់​មក​លើ​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ល្អឺ​ន​កាំ​ងរ​មិ​ស ឃុំ​អូរ​ជុំ ស្រុក​អូរ​ខេត្តរតនគិរី​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សុខ នុ​ត ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជា​ជនជាតិ​ទំពួន រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​ទាញ​ខ្សែ​ដែល​គេ​ចង​ជាប់​នឹង​សសរឈើ​ចាស់​សម្រាប់​ហាល​ខោអាវ ទើប​បណ្តាល​អោយ​សសរឈើ​នោះ​ដួល​រលើង​គល់​សង្កត់ពីលើ​ក្មេង​ប្រុស​រង​គ្រោះ​ស្លាប់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កំលាំង​សមត្ថកិច្ច​ជំនាញ និង​ប៉ុស្តិ៍​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ