ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​ជីវប្រវត្តិ​ត្រួស​ៗ​របស់​ប្រទីប​តិច​មើល៎​ម៉េច​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវប្រវត្តិ​ប្រទីប​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៨ នេះ​ប្រទីប​ដែល​បាន​ចូលរួម​បណ្តែត​មាន​ចំនួន​១៥ លើស​ឆ្នាំ​២០១៧​កន្លង​ទៅ ចំនួន​២ គឺ​ប្រទីប​របស់​ក្រសួង​វប្បធម៌…

រាជធានី​ភ្នំពេញ ៖ ជីវប្រវត្តិ​ប្រទីប​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៨ នេះ​ប្រទីប​ដែល​បាន​ចូលរួម​បណ្តែត​មាន​ចំនួន​១៥ លើស​ឆ្នាំ​២០១៧​កន្លង​ទៅ ចំនួន​២ គឺ​ប្រទីប​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ប្រទីប​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

ជី​វប្រ​វត្ត​ប្រទីប​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៨​នេះ​រួម​មាន​ទី​១ – រចនាបថ​នៃ​ការ​ស្ថាបនា​ប្រទីប​រាជធានី​ភ្នំពេញ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​កម្ពស់​១៥,៥០​ម៉ែត្រ និង​មាន​បណ្តោយ​៣២​ម៉ែត្រ រំលេច​ទៅ​ដោយ​ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណីត​នៃ​រូបគំនូរ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​ជាទី​តាំង​ប្រវត្តិសាស្ត្រ នៃ​ការ​កកើត​ទីក្រុង​ដ៏​ចំណាស់​នេះ និង​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ ទី​២- រាជធានី​ភ្នំពេញ​ត្រូវ​បាន​កសាង និង​រៀបចំ​ឡើង​នៅ​លើ​កូនភ្នំ​មួយ ស្ថិត​នៅ​ភាគ​ខាងលិច ក្នុង​អំឡុង ឆ្នាំ​១៣៧២ ដោយ​ស្ថាបនិក​ដំបូង​បង្អស់ គឺ​ដូនពេញ ។

លោកយាយ​ពេញ គឺ​អ្នកមាន​ភោគ​សម្បត្តិ​បរិបូណ៌ មាន​ទីលំនៅ​ស្ថិត​នៅ​ក្បែរ​ច្រាំង​ទន្លេ​បួន​មុខ និង​ជា​អ្នក​ដែល​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​សម័យ​នោះ ចូលរួម​ដង្ហែរ​ព្រះ​បដិមាករ​ចំនួន​៤​ព្រះ​អង្គ យក​ទៅ​តម្កល់​ទុក​លើ​កូនភ្នំ ដែល​គេ​នាំ​គ្នា​ហៅ​ថា «​ភ្នំ​ដូនពេញ​» រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ លុះ​ចំណេរ​ក្រោយមក​ក្នុង​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត​ទីតាំង​នេះ​ត្រូវ​បាន​សាងសង់​ជា​រាជធានី ស្ថិត​នៅ​តាម​បណ្តោយ​ចំណុចប្រសព្វ​ទន្លេចតុមុខ ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​ព្រហ្ម​វិហារធម៌ របស់​ព្រះមហាក្សត្រ​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ ។ ទី​៣ – ក្រៅ​អំពី​រូបគំនូរ​រមណីយដ្ឋាន​វត្ត​ភ្នំ​ប្រទីប​នេះ​ក៏​ត្រូវ​បាន​រចនា​លំអ​ទៅ​ដោយ​រូប​សត្វ​តោ​១​គូរ ដែល​ជា​ស្តេច​នៃ​សត្វចតុប្បាទ មានរ​ទ្ធិ​អំណាច​លើស​អស់សត្វ​ឯទៀត ដាក់​បញ្ឈរ​យ៉ាង​សង្ហា​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ ហាក់បីដូចជា​ឆ្មាំ​ចាំ​យាម​ការពារ​ដែន​អាណាចក្រ​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ជំហរ​ដ៏​អង់អាច​ក្លាហាន​មុះ​មុត​ជាទី​បំផុត ។

ទី​៤ – ចំពោះ​រូប​ព្រះ​ចេតិយ និង​វត្ថុ​ស្ថិត​នៅ​លើ​កំពូល​រមណីយដ្ឋាន​វត្ត​ភ្នំ អម​ដោយ​ជណ្តើរ​ក្បាល​នាគរាជ​១​គូរ ត្រូវ​បាន​រចនា​ឡើង​ដោយ​យក​លំនាំ​រចនា​បទ​ខ្មែរ​សុទ្ធសាធ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំនឿ​ដ៏​លើសលប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពុទ្ធសាសនិក​កាន់​ព្រះពុទ្ធ​សាសនា និង​ភាព​សុខដុម​នី​យ​កម្ម​នៃ​វិស័យ​សាសនា​ក្នុង​សង្គម​កម្ពុជា ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ ទី​៥ – ចំណែកឯ​ដើម​ត្នោត​១​គូរ នៅ​អម​ព្រះ​ចេតិយ គឺជា​និមិត្តរូប​នៃ​បរិស្ថាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​របស់​រាជធានី​ភ្នំពេញ «​ទីក្រុង​ដ៏​ស្រស់ប្រិមប្រិយ​» រង់ចាំ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​វត្តមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដែល​អញ្ជើញ​មក​ទស្សនា​កម្សាន្ត លំ​ហែល​កាយ ជួបជុំ​មិត្តភក្តិ​ក្រុម​គ្រួសារ​ធ្វើ​លំ​ហាត់ប្រាណ​រាំ​កម្សាន្ត និង​លេង​កីឡា ដើម្បី​សុខភាព​ក្នុង​រាជធានី​ភ្នំពេញ ។ ទី​៦- នៅ​ផ្នែក​ខាង​មុខ​នៃ​ប្រទីប​រាជធានី​ភ្នំពេញ មាន​តាំង​លំអរូប​បង្គោល​អគ្គិសនី​រំលេច​ទៅ​ដោយ​អក្ស​ឆ្លាក់​យ៉ាង​ច្បាស់​ថា «​រាជធានី​ភ្នំពេញ​» ។

ពន្លឺ​ដ៏​ស្រទន់​នៃ​បង្គោល​អគ្គិសនី​ក្នុង​ស្បៃ​រាត្រី​ដ៏​ត្រកាល គឺជា​និមិត្តរូប​បង្ហាញ​ពី​ភាព​ភ្លឺ​ចែងចាំង ល្បី​សុះសាយ​របស់​ទីក្រុង​មួយ​នេះ​លើ​គ្រប់​ផ្នែក គ្រប់​វិស័យ ទាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ ។ ទី​៧ – រីឯ​រូបភាព​ស្ពាន​អាកាស និង​អគារ​ខ្ពស់​ៗ​ដ៏​ស្កឹមស្កៃ​សបញ្ជាក់​ពី​ការ​ខិតខំ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការ​ចង្អុលបង្ហាញ​ជាប់​ជា​ប្រចាំ​ពី​សំណាក់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម ។ ទី​៨ – បច្ចុប្បន្ន​នេះ​រាជធានី​ភ្នំពេញ​មាន​ផ្ទៃដី​សរុប​៦៩២,៦៤​គីឡូ​ម៉ែត្រការ៉េ ចែក​ចេញ​ជា​១២​ខណ្ឌ និង​១០៥​សង្កាត់ ។ រាជធានី​នេះ គឺជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​នយោបាយ​វប្បធម៌​កា​ទូត អប់រំ​សិក្សាធិការ ពាណិជ្ជកម្ម លំនៅ​ដ្ឋា​ន​ប្រកបដោយ​ប្រណីតភាព និង​ស៊ី​វិ​ល័យ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ