ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេង​បែរ​ឆ្វេង​សុខភាព​រាង​កាយ​ល្អ​ប្រសើរ

5 ឆ្នាំ មុន

មនុស្ស ម្នាក់​ៗ គឺ​គេង​ក្នុង​ទីតាំង​បែប ផ្សេង​ៗ​ពី​គ្នា ។ ជា​ធម្មតា​យើង​ជ្រើសរើស​គេង​ទីតាំង​ណា​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​អារម្មណ៍​សុខ​ស្រួល​មាន​ផាសុកភាព ឬ​ងាយ​គេង ។ ទោះជា​យ៉ាងណា ប្រហែលជា​អ្នក​មិន​បានដឹង​អំពី​រឿង​នេះ​ទេ​មើលទៅ…

មនុស្ស ម្នាក់​ៗ គឺ​គេង​ក្នុង​ទីតាំង​បែប ផ្សេង​ៗ​ពី​គ្នា ។ ជា​ធម្មតា​យើង​ជ្រើសរើស​គេង​ទីតាំង​ណា​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​អារម្មណ៍​សុខ​ស្រួល​មាន​ផាសុកភាព ឬ​ងាយ​គេង ។ ទោះជា​យ៉ាងណា ប្រហែលជា​អ្នក​មិន​បានដឹង​អំពី​រឿង​នេះ​ទេ​មើលទៅ ប៉ុន្តែ​ប្រសិនបើ​អ្នក​គេង​បែរ ឬ​ផ្អៀង​ទៅ​ខាងឆ្វេង​នោះ អ្នក​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​អស្ចារ្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន​ចំពោះ​សុខភាព ៖

១.​ល្អ​ប្រសើរ​សម្រាប់​ដំណើរការ​មុខងារ​នៃ​បេះដូង ៖ ផ្នែក​ខាងឆ្វេង​នៃ​បេះដូង​បូម​ឈាម​ឆ្ពោះទៅ​កាន់​រាង​កាយ ។ នេះ​ហើយ​ជា​មូលហេតុ​សម​ស្រប​មួយ​ដែល​អ្នក​គួរ​គេង​នៅ​ខាងឆ្វេង ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​បេះដូង​ក្នុង​ការ​ដំណើរការ​មុខងារ​ដោយ​ប្រក្រតី​ទោះបីជា​អំឡុង​ពេល​អ្នក​កំពុង​គេង ។ លើស​ពី​នេះ​ទៅ​ទៀត ការ​គេង​ក្នុង​ទីតាំង​បែប​នេះ ក៏​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​ប្រើប្រាស់​ទំនាញ​ជា​ប្រយោជន៍​សម្រាល​បន្ទុក​បូម​ឈាម​នៃ​បេះដូង​ផង​ដែរ ។

២.​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ៖ គ្មាន​អ្វី​ខុស​ទេ ប្រសិនបើ​អ្នក​សម្រេចចិត្ត​គេង​បែរ​ទៅ​ខាងស្ដាំ​កំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ ប៉ុន្តែ​ប្រសិនបើ​អ្នក​គេង​បែរ​ទៅ​ខាង​ឆ្វេង អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​មួយ​ចំនួន​បន្ថែម ជា​ពិសេស​កំឡុង​ត្រីមាស​ចុង​​ក្រោយ​។ អត្ថប្រយោជន៍​នោះ​គឺ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ចរន្តឈាម​រត់​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​សង្គ្រោះ​ថ្លើម​ពី​ទម្ងន់​ដែល​លើស ដោយ​ការ​អនុញ្ញាត​ឲ្យ​ថ្លើម​ដំណើរការ​មុខងារ​ផ្សេង​ទៀត​របស់​វា ។

៣.​បង្កើន​ភាពល្អ​ប្រសើរ​នៃ​ប្រព័ន្ធ​ទឹករងៃ ៖ ប្រព័ន្ធ​ទឹករងៃ គឺ​បញ្ចេញ​ភាព​កខ្វក់ និង​ជាតិ​ពុល ផ្សេង​ៗ​ចេញពី​រាង​កាយ​។ យោង​តាម​អ្នកជំនាញ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ទឹក​រងៃ​ហូរ​ចូល​ទៅ​ក្នុង​ស​សៃ​ឈាម thoracic duct ដែល​មា​នទី​តាំងនៅ​ខាងឆ្វេង ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង ដោយសារ​តែ​ក្នុង​ការ​គេង​របៀប​នេះ​ជួយ​ព​ន្លឿ​ន និង​សម្រួល​ដល់​ដំណើរការ​នៃ​ការ​កម្ចាត់​​ជាតិពុល​ចេញពី​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត​ប្រព័ន្ធ​ទឹករងៃ​ប្រមូលផ្ដុំ​ប្រូតេ​អ៊ីន​ដែល​គេច​ចេញពី​កោសិកា​។ ប្រសិនបើ​អ្នក​គេង​ផ្អៀង​ទៅ​ខាងឆ្វេង អ្នក​នឹង​អាច​នាំ​ប្រូតេអ៊ីន​ទាំង​អស់នោះ​ទៅ​កាន់​កន្លែង​ដែល​វា​គួរ​នៅ​វិញ​បាន ។

៤.​ជួយ​ថ្លើម​មិន​ឲ្យ​កកស្ទះ​ឈាម ៖ ថ្លើម​គឺ​មា​នទី​តាំងនៅ​ខាងស្ដាំ​នៃ​រាង​កាយ ហើយ​វា​អាច​​នឹង​ស្ទះ​កកឈាម​ប្រសិនបើ​អ្នក​ចំណាយ​រាប់​ម៉ោង​គេង​បែរ​ទៅ​ខាងស្ដាំ​ជាប់​រហូត​។ ការ​គេង​ផ្អៀង​ទៅ​ឆ្វេង គឺ​ដើម្បី​រក្សា​សារធាតុ​មិនល្អ ផ្សេង​ៗ រួម​ទាំង​ជាតិពុល​ឲ្យ​ទទួល​បានការ​បន្សាប​ដោយ​ថ្លើម នៅ​មុន​ពេល​បញ្ចេញ​ទៅ​ក្រៅ​រាង​កាយ ឬ​ប្រមូលផ្ដុំ​ក្នុង​ថ្លើម ។

៥. បង្កើន​មុខងារ​នៃ​ផាល (Spleen) ៖ ផាល គឺជា​សរីរាង្គ​ក្នុង​រាង​កាយ​ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទឹករងៃ ។ វា​មា​នទី​តាំងនៅ​ផ្នែក​ខាងឆ្វេង​នៃ​រាង​កាយ ហើយ​ប្រសិនបើ​អ្នក​គេង​ផ្អៀង​ទៅ​ខាងឆ្វេង​ដែល​នោះ អ្នក​នឹង​អាច​ជួយ​ឲ្យ​ផាល​ដំណើរការ​មុខងារ​បាន​កាន់តែ​ប្រសើរ​ឡើង​។ អ្វី​ដែល​កើតឡើង គឺ​ទំនាញ​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ផាល និង​អនុញ្ញាត​ឲ្យ​វា​ច្រោះ​ភាព​កខ្វក់​ក្នុង​ពេល​ជាមួយ​គ្នា​ផង​ដែរ ។

៦.​ទប់ស្កាត់​បញ្ហា​ក្រហាយ​ទ្រូង​នៅ​ពេល​យប់ ៖ ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​នៃ​ជំងឺ​ច្រាល​​ទឹក​អាស៊ីត​ក្រពះ​នោះ អ្នក​គួរ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង​ទើប​ប្រសើរ ។ នៅ​ពេល​អ្នក​គេង​​ក្នុង​ទីតាំង​បែប​នេះ ក្រពះ គឺ​នឹង​ស្ថិត​នៅ​ក្រោម​បំពង់​អាហារ ។ ដូច្នេះ​ទឹក​អាស៊ីត​ក្រពះ​​មិន​អាច​ច្រាល​ត្រឡប់​ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ​បាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ