ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​និង​គោ​យន្ត​កន្ត្រៃ​ពន្លះ​គ្នា​ពេញទំហឹង​លើ​ផ្លូវជាតិ​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​២១​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៨ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​នៅ​ក្នុងភូមិ​ឆ្អើ​ប សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមាន…

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​២១​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៨ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​នៅ​ក្នុងភូមិ​ឆ្អើ​ប សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមាន
ជ័យ​។

ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​០១៨ ពាក់​ស្លាក​លេខ ១B-០៧១៩ បើកបរ​ដោយ​គ្រោះ​ឈ្មោះ​មឿ​ក ហៀវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​សឿ​ន ណូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្ត​មាន​ជ័យ ។

ចំណែក​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​សុខ ផាត​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឆ្អើ​ប សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មិន​មាន​របួស​ឡើយ​។

ប៉ូលិស​អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ហើយ​បាន​ពិនិត្យ​នឹង​ធ្វើការ​វាស់វែង​ឃើញ​ថា អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ មិន​គោរព​ច្បាប់ នៅ​ពេល​បត់​គឺ​មិន​បាន​មើល​ឆ្វេង​ស្តាំ ទើប​បណ្តាល​ឱ្យ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​២​នាក់​បុក​ពេញទំហឹង​តែ​ម្តង ។

បន្ទាប់ពីធ្វើការ​វាស់វែងរួច សមត្ថកិច្ច​បាន​យក​ម៉ូតូ និង​គោ​យន្ត​កន្ត្រៃ ទៅ​រក្សា​ទុក្ខ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ