ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហូត​មក​ដល់​ពេល​នេះ ក្មេង​ស្រី​រលាក​ទឹក​ក្តៅ​បាន​ធូរស្រាល​ហើយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​តូច​រង​គ្រោះ អាយុ​ទើប​១​ខួប ដែល​បាន​រលាក​ទឹក​ក្តៅ​ឆ្នាំងសម្ល​កំពុង​ពុះ បណ្តាល​ឱ្យ​លាក​​ពេញ​ខ្លួន​ស្ទើរ​រលេះរលួយ បាន​ធូរស្រាល​បន្តិច​ឡើង​វិញ​ហើយ បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​សង្គ្រោះ​ខេត្តបាត់ដំបង ក៏​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​យក​ត្រឡប់​ទៅ​ផ្ទះ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​តូច​រង​គ្រោះ អាយុ​ទើប​១​ខួប ដែល​បាន​រលាក​ទឹក​ក្តៅ​ឆ្នាំងសម្ល​កំពុង​ពុះ បណ្តាល​ឱ្យ​លាក​​ពេញ​ខ្លួន​ស្ទើរ​រលេះរលួយ បាន​ធូរស្រាល​បន្តិច​ឡើង​វិញ​ហើយ បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​សង្គ្រោះ​ខេត្តបាត់ដំបង ក៏​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​យក​ត្រឡប់​ទៅ​ផ្ទះ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ទោះបីជា​យ៉ាងណា ក្មេង​ស្រី​តូចដ៏​គួរ​ឱ្យ​អាណិត​កំពុង​ត្រូវ​បាន​ឪពុក​ម្តាយ​មើលថែ​ទាំ និង​លាង​របួស​យ៉ាង​យកចិត្តទុកដាក់ ។

សូម​បញ្ជាក់​ថា ហេតុការណ៍​ក្មេង​ស្រី​តូច​រលាក​ទឹក​សម្ល​ក្តៅ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​យក​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ហើយ​ក្មេង​ស្រី​រង​គ្រោះ ឈ្មោះ ឆុំ រចនា អាយុ​១​ឆ្នាំ រង​របួស​រលាក​ទឹក សម្ល​ក្តៅ​ស្ទើរ​ពេញ​ដងខ្លួន មាន​ឪពុក ឈ្មោះ ជុំ សាន អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត និង​ម្តាយ​ឈ្មោះ លី​ម ស្រី​ម៉ៅ អាយុ​៤០​ឆ្នាំ ។

លោក ជុំ សាន ត្រូវជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នេះ​ថា កូនស្រី​តូច​រង​គ្រោះ​ត្រូវ​បាន​នាំ​យក​ចេញពី​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ខេត្តបាត់ដំបង​វិញ​ហើយ ដោយសារ​តែ​របួស​ធូរស្រាល​ជាង​មុន​បន្តិច ហើយ​ណាមួយ​ការ​ចំណាយ ថ្លៃ​ពេទ្យ​អស់​ច្រើន លំបាក​ក្នុង​ការ​ស្នាក់​នៅ​មើលថែ​កូន ក៏​ដឹក​កូនស្រី​តូច​ត្រឡប់​ទៅ​លាង​របួស​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​ក្នុង​ខេត្ត​ប៉ៃលិន ។

លោក​បន្ត​ទៀត​ថា លោក​ពិតជា​ភ័យ​បារម្ភ​នឹង​កូន​ខ្លាំង លុះ​ឃើញ​គ្រូពេទ្យ​រដ្ឋ មិនសូវ​យកចិត្តទុកដាក់ ក៏​យក​ចេញ​ទៅ​តាម​គ្លីនិក​ឯកជន រួច​បញ្ជូន​បន្ត​ទៅ​ខេត្តបាត់ដំបង ។ លោក​ដឹង ថា គ្រូពេទ្យ​រដ្ឋ​តែងតែ​យឺតយ៉ាវ​ហើយ តែ​ទោះបីជា​យ៉ាងណា ក្នុង​នាម​ជា​គ្រូពេទ្យ ត្រូវ​តែ​គោរព​តាម​វិជ្ជាជីវៈ ហើយ​សង្គ្រោះ​ក្មេង​ឱ្យ​បាន​ទាន់​ពេល​សិន រួច​ចាំ​ឱ្យ​ឪពុក​ម្តាយ​រក​ទិញ​ថ្នាំ​តាម​ក្រោយ​ទៀត ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ចំពោះ​បង់​រុំ​របួស និង​បង់​កំ​ប្រេស មិន​ខ្វះ​នោះ​ទេ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដោយ​គ្រូពេទ្យ​ប្រាប់​ឱ្យ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​នោះ ទៅ​រក​ទិញ​តែ​ស្ព្រៃ​យ៍​បាញ់​ឱ្យ​ត្រជាក់​សាច់​ប៉ុណ្ណោះ ដោយសារ​នៅ​ក្នុង​មន្ទីរពេទ្យ​អត់​មាន ព្រោះ​ស្ព្រៃ​យ៍​ដែល​បាញ់​ឱ្យ​ត្រជាក់ គេ​ដាក់​លក់​នៅ​តាម​ឱសថស្ថាន​កន្លែង​លក់​ថ្នាំពេទ្យ គឺ​មិនមែន​ជា​ស្ព្រៃ​យ៍​សម្រាប់​បាញ់​ពេល​ធ្វើ​កម្មវិធី​ខួបកំណើត​អី​នោះ​ដែរ ព្រោះស្ព្រៃយ៍​​បាញ់​ឱ្យ​ត្រជាក់​នេះ មាន​សារជាតិ​ថ្នាំពេទ្យ​សម្រាប់​ជួយ​ដល់​ស្បែក ដែល​រលាក​នោះ​បាន​ធូរស្រាល​ផង ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ