ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មាន​ករណី​ឆេះ​ទៀត​ហើយ​នៅផ្ទះ​ល្វែង​ក្នុង​បុរី(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​អគ្គិភ័យ​ឆាបឆេះ​កន្លែង​អាសនៈ​នៅផ្ទះ​ល្វែង​ក្នុង​បុរី លឹ​ម សៀង​ហាក់ នៅ​ជាន់​ទី​១ នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​៦ ខណ្ឌ​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​អគ្គិភ័យ​ឆាបឆេះ​កន្លែង​អាសនៈ​នៅផ្ទះ​ល្វែង​ក្នុង​បុរី លឹ​ម សៀង​ហាក់ នៅ​ជាន់​ទី​១ នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​៦ ខណ្ឌ​ឬ​ស្សី​កែវ ហើយ​បណ្តាល​ឲ្យ​បន្ទប់​អាសនៈ​ឆេះ​ទាំងស្រុង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​នេះ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

សេចក្តីរាយការណ៍​បន្ត​ថា ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ​គឺ ផ្ទះ​លេខ​៦៥​F បុរី​លឹ​ម​សៀង​ហាក់ ដែល​មាន​ម្ចាស់​ឈ្មោះ នួន ស៊ី​ខន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ ។ ទាក់ទិន​ករណី​នេះ​ដែរ ម្ចាស់​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេរ​ខ្សែភ្លើង នៅ​កន្លែង​អាសនៈ​ផ្នែក​ខាងក្រោយ​ជាន់​ទី​១ ។

ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរ​គម​ន៍​ចំនួន​៨​គ្រឿង ដែល​បាន​បាញ់​អស់​ចំនួន​៤​គ្រឿង​ក៏​បាន​រលត់ ដោយ​មិន​មានការ​រាលដាល​ឡើយ ដោយសារ​ផ្ទះ​នោះ​ជា​ផ្ទះល្វែង ។ តែ​ទោះជា​យ៉ាងណា​ក្តី​ខាងយើង​មិន​ទាន់​ដឹង​ថា មានការ​ខាតបង់​សម្ភារ​អ្វីខ្លះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ