ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បាក់​ស្រុត​មិន​ដល់​១​ម៉ោង​ផង​ក៏​ស្ទុះស្ទា​ធ្វើ​ឡើង​វិញ​ភ្លាម​ៗ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នកដំណើរ​ជា​ច្រើន​បាន​នាំ​គ្នា​កោតសរសើរ​ដល់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​ដែល​បាន​យក​គ្រឿងចក្រ​ចុះ​ទៅ​ធ្វើការ​ជួសជុល​ស្ពានដែក​បា​ឡេ​១​កន្លែង​ភ្លាម​ៗ ក្រោយ​ពី​បាក់​ស្រុត​មិន​ដល់​១​ម៉ោង​ផង​នោះ​ដោយសារ តែ​រថយន្ត​ធន់​ធ្ងន់​បើក​ឆ្លងកាត់ ។ ស្ពានដែក​បា​ឡេ​ខាងលើ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៨៤ ស្ថិត​ក្នុងភូមិ​ខ្ចោ​ក ឃុំ​ព​ពឺ​ស…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នកដំណើរ​ជា​ច្រើន​បាន​នាំ​គ្នា​កោតសរសើរ​ដល់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​ដែល​បាន​យក​គ្រឿងចក្រ​ចុះ​ទៅ​ធ្វើការ​ជួសជុល​ស្ពានដែក​បា​ឡេ​១​កន្លែង​ភ្លាម​ៗ ក្រោយ​ពី​បាក់​ស្រុត​មិន​ដល់​១​ម៉ោង​ផង​នោះ​ដោយសារ តែ​រថយន្ត​ធន់​ធ្ងន់​បើក​ឆ្លងកាត់ ។

ស្ពានដែក​បា​ឡេ​ខាងលើ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៨៤ ស្ថិត​ក្នុងភូមិ​ខ្ចោ​ក ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ត្រូវ​បាន​រថយន្ត​ធន់​ធំ​ដែល​គេ​មិន​ស្គាល់​ម៉ាក និង​ផ្ទុក​ទម្ងន់​ធ្ងន់​បើក​ឆ្លងកាត់​បណ្តាល​ឲ្យ​បាក់​បន្ទះ​ដែក​បាត​ស្ពាន​អស់​មួយ​ផ្ទាំង ទំហំ​ទទឹង​១​ម៉ែត្រ បណ្តោយ​២​ម៉ែត្រ នៅ​ចន្លោះ​ម៉ោង​១០​ទៅ​១១​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ដោយ​មិន​បាន​នៅ​ទទួលខុសត្រូវ​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ​ក៏​មាន​អ្នកស្រុក​បាន​រាយការណ៍​ប្រាប់​ទៅ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ភ្លាម​ៗ ហើយ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តព្រៃវែង​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​នាំ​យក​គ្រឿងចក្រ​ចុះ​ទៅ​ធ្វើការ​ជួសជុល​ស្ពាន​នេះ​ភ្លាម ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បង​ប្អួ​ន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក និង​បង្ការ​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

ដោយឡែក​ខាង​សមត្ថកិច្ច​វិញ​បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​រថយន្ត​ដែល​ធ្វើ​ឲ្យ​បាក់​ស្ពាន​នេះ បាន​រត់គេច​ខ្លួន​បាត់​ហើយ​ក្តី ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច និង​តាម​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​នេះ​ឲ្យ​ទាល់តែ​ឃើញ ដើម្បី​បង្ខំ​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត និង​ជា​ការ​ព្រមាន​សម្រាប់​ថ្ងៃក្រោយ​កុំ​ឲ្យ​ធ្វើការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ដែល​ច្បាប់​អនុញ្ញាតិ​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ